ជាតិ
សង្គមជាតិ
នាវាចម្បាំង​៣​គ្រឿង​របស់​ចិន ចូល​ចត​៤​ថ្ងៃ នៅ​កំពង់ផែ​ព្រះសីហនុ​
09, Jan 2019 , 4:13 pm        
រូបភាព
រូបពីហ្វេសប៊ុករបស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន
រូបពីហ្វេសប៊ុករបស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន
នាវាចម្បាំង​កងទ័ព​រំ​ដោះ​ប្រជាជន​ចិន​ចំនួន​៣​គ្រឿង បានចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុហើយ  នៅរសៀល​ថ្ងៃទី៩ ខែមករានេះ​។ លោក ​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​យក​របាយការណ៍ ដែល​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះសីហនុ​ផ្ញើជូន​លោក ទៅ​បង្ហោះ​លើ​គណនី​ហ្វេ​ស​ប៊ុ​កថា ការចូល​ចត​នេះ គឺរហូតដល់ថ្ងៃទី១២ ខែមករា ឆ្នាំ​២០១៩ ដោយមានបំណង​រឹតចំណង​មិត្តភាពរ​វា​ង​កងទ័ពជើងទឹករ​បស់​ចិន និង​កងទ័ពជើងទឹក​របស់​កម្ពុជា ឲ្យ​កាន់​តែមាន​ភាពប្រសើរឡើង​។​

 
​នាវាចម្បាំង​ទាំង​៣​គ្រឿង​នោះ គឺ នាវា​ឈ្មោះ PLANS WUHU (FFG 539 ) មាន​បណ្តោយ​១៣៥​ម៉ែត្រ ទទឹង​១៦​ម៉ែត្រ ជម្រៅ​ទឹក​៦​ម៉ែត្រ ទម្ងន់​ផ្ទុក​ជាង​បួន​ពាន់​តោន​, នាវា​ឈ្មោះ PLANS HANDAN (FFG 579) មាន​បណ្តោយ​១៣៥​ម៉ែត្រ ទទឹង​១៦​ម៉ែត្រ ជម្រៅ​ទឹក​៦​ម៉ែត្រ ទម្ងន់​ផ្ទុក​ជាង​បួន​ពាន់​តោន​, និង នាវា​ឈ្មោះ PLANS DONG PING LAKE (AOR 960) បណ្តោយ​១៧៩​ម៉ែត្រ ទទឹង​២៥​ម៉ែត្រ ជម្រៅ​ទឹក​១០​ម៉ែត្រ​ទម្ងន់​ផ្ទុក​ជាង​ពីរម៉ឺន​តោន​។​


រូបពីហ្វេសប៊ុករបស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន
 
​សារ​របស់លោក ខៀវ កាញារីទ្ធ បានបញ្ជាក់​បែបនេះ​ថា​៖«​ក្នុងអំឡុងពេល​ទស្សន​កិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា​នេះ នឹងមាន​ការប្រកួត​កីឡា​ជា​មិត្តភាព​រវាង​ក្រុម​នាវិក​របស់​ចិន និង​នាវិក​កងទ័ពជើងទឹក​កម្ពុជា នៅ​មូលដ្ឋាន​សមុទ្រ ព្រមទាំង​មានការ​ធ្វើ​លំ​ហាត់​ហ្វឹក​ហឺ្វ​ន​រួមគ្នា​ផងដែរ​»៕ 
 

Tag:
 ​នាវា​ចិន​
  កម្ពុជា​
  កំពង់ផែ​ព្រះសីហនុ​
© រក្សាសិទ្ធិដោយ thmeythmey.com