ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​ធ្វើយ៉ាងណា​ទើប​អាច​បន្សាប​ជាតិ​ប្រៃ​ចេញពី​រាងកាយ​បាន​? អាន​អត្ថបទ​នេះ​!
10, Jan 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​ភាគច្រើន​គិតថា ការទទួល​ទាន​អំបិល ឬ​អាហារ​មាន​ជាតិ​ប្រៃ​ច្រើនពេក គឺ​មិនល្អ​តែ​ចំពោះ​រូបរាង​ប៉ុណ្ណោះ​ដោយ​វា​បណ្ដាលឱ្យ​ហើម​។ ទោះជា​យ៉ាងណា ការទទួល​ទាន​ប្រៃ​អាច​បង្ក​ដល់​សុខភាព​យ៉ាងច្រើន​គួរឱ្យ​ព្រួយបារម្ភ​ដូចជា ជំងឺ​លើស​សម្ពាធ​ឈាម​, បញ្ហា​តម្រងនោម​, ជំងឺ​ពុក​ឆ្អឹង​, ជំងឺ​បេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​ជាដើម​! នោះ​ហើយ​ទើប​ការ​បន្សាប​ជាតិ​ប្រៃ​ចេញពី​រាងកាយ​ជា​គំនិត​ដ៏​ប្រសើរ​បំផុត​មួយ​ទប់ស្កាត់​ជំងឺ​ផ្សេងៗ​ដែល​អាច​នឹង​កើតឡើង​ក្រោយ​ការទទួល​ទាន​អំបិល ឬ​អាហារ​មាន​ជាតិ​ប្រៃ​ច្រើន​។ ប៉ុន្តែ​ថា​តើ​គួរ​ធ្វើ​បែបណា​ទៅ​ទើប​អាច​បន្សាប ឬ​កម្ចាត់​ជាតិ​ប្រៃ​ចេញពី​ប្រព័ន្ធ​រាងកាយ​បាន​?

 

 
​កុំ​បារម្ភ​! ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​បន្សាប ឬ​កម្ចាត់​ជាតិ​ប្រៃ​ពី​រាងកាយ ៖
 
១. ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​គ្រប់គ្រាន់​
 
​គ្រាន់តែ​ទទួលទាន​ទឹក​ធម្មតា​ប្រមាណ ២ លីត្រ​ក្នុង​មួយថ្ងៃ ក៏មាន​ប្រសិទ្ធិភាព​ជួយ​កម្ចាត់ ឬ​បន្សាប​ជាតិ​ប្រៃ និង​សារធាតុ​រាវ​ដែល​លើស​ចេញពី​រាងកាយ​បានដែរ​។ វេជ្ជបណ្ឌិត​ជាច្រើន​និយាយថា ប្រសិនបើ​អ្នក​ព្យាយាម​មិន​បរិភោគ​ទឹក​នៅពេល​កំពុង​ទទួលរ​ង​អាកា​រៈ​ហើម​ប៉ុណ្ណា នោះ​រាងកាយ​នឹង​រក្សាទុក​សារធាតុ​រាវ​ដែល​លើស​កាន់តែច្រើន​ប៉ុន​នោះដែរ​។ ដូច្នេះ​កុំ​ភ្លេច​ទទួលទាន​ឱ្យសោះ​!
 
២. ទទួលទាន​ផ្លែឈើ និង​បន្លែ​
 
​បន្លែ និង​ផ្លែឈើ​ភាគច្រើន គឺមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម ហើយ​ជាតិ​រ៉ែ​នេះ​ទទួលខុសត្រូវ​ក្នុងការ​បន្សាប​ជាតិ​ប្រៃ​ដែល​លើស​ក្នុង​រាងកាយ​។ ជាតិ​ប៉ូ​តា​ស្យូ​ម​ក៏​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​ដែល​ឡើង​ខ្ពស់​ដោយសារ​ការទទួល​ទាន​ប្រៃ​ច្រើនពេក​ផងដែរ​។​
 
៣. ជៀសវាង​អាហារ​មាន​ផ្ទុក​សម្បូរ​ដោយ​ជាតិ​អំបិល
 
​ព្យាយាម​កាត់បន្ថយ​ការទទួល​ទាន​ប្រៃ ឬ​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​អំបិល ពិសេស នោះ គឺ​សាច់​កែច្នៃ​, បន្លែ និង​ស៊ុប​កំប៉ុង ជាដើម​។​
 
៤. រក្សា​ភាព​សកម្ម​នៃ​រាងកាយ​
 
​តើ​អ្នក​ធ្លាប់​ដឹង​ឬ​អត់ថា​ការធ្វើសកម្មភាព​រាង​កា​យ​ជាប្រចាំ​អាច​កម្ចាត់​ជាតិ​ប្រៃ​ដែល​លើស​ចេញពី​ក្នុង​ប្រព័ន្ធ​រាងកាយ​បាន​យ៉ាង​មាន​ប្រសិទ្ធិភាព​? យោងតាម​វេជ្ជបណ្ឌិត​ជាច្រើន​បានឱ្យដឹងថា ការធ្វើ​លំ​ហាត់ប្រាណ​រាល់ថ្ងៃ​មិន​ត្រឹមតែ​ជួយ​រក្សា​ចរន្តឈាម​រត់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏ ជួយ​ជម្រុញ​ឱ្យ​ស្បែក រួមទាំង​តម្រងនោម​អាច​កម្ចាត់​ជាតិ​ប្រៃ​ដែល​លើស​បាន​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com