ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ធ្លាប់​ដឹង​ឬ​អត់ថា​តើ​កំហឹង​ប៉ះពាល់​យ៉ាងណា​ខ្លះទៅ​ចំពោះ​រាងកាយ និង​ខួរក្បាល​?
11, Jan 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
នរណាៗ​ក៏​ធ្លាប់មាន​កំហឹង ឬ​មាន​អារម្មណ៍​ខឹង​ដែរ ហើយ​ទោះបី​វា​ជា​ប្រតិកម្ម​ធម្មតា​តបត​ទៅនឹង​ស្ថានភាព​មួយចំនួន​ក៏ដោយ ប៉ុន្តែ​កំហឹង​ដែល​មិនអាច​គ្រប់គ្រង​បាន​អាច​បង្ក​ជា​ហិង្សា​ផ្លូវកាយ និង​ការឈ្លោះប្រកែក​គ្នា​។ ជាពិសេស​កំហឹង​ក៏​អាច​បណ្ដាលឱ្យ​អ្នកធ្វើ​បាប​ខ្លួនឯង​ផងដែរ​! ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​គិតថា កំហឹង​គ្មាន​ឥទ្ធិពល​ប៉ះពាល់​អ្វី​ចំពោះ​រាងកាយ​, ផ្លូវចិត្ត ឬ​អារម្មណ៍​ឡើយ ខណៈដែល​ការពិតទៅ​កំហឹង​ផ្ដល់​ផល​អិ​ជ្ជ​មាន​គួរឱ្យ​ព្រួយបារម្ភ​ជាច្រើន​។ ថា​តើ​កំហឹង​ប៉ះពាល់​យ៉ាងណា​ខ្លះទៅ​ចំពោះ​រាងកាយ និង​ខួរក្បាល​?


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ផលប៉ះពាល់​នៃ​កំហឹង ៖

១. ចំពោះ​រាងកាយ​
 
​តើ​អ្នក​ធ្លាប់​ចាប់អារម្មណ៍​អំពី​ប្រតិកម្ម​ដែល​រាងកាយ​តបត​ទៅនឹង​កំហឹង​ដោយ​ចេះតែ​បណ្ដាលឱ្យ​ចង់វាយ​គ្នា ឬ​វាយ​នេះ​វាយ​នោះដែរ​ឬទេ​? ក៏​ដូច​ទៅនឹង​ករណី​នៃ​ការ​ថប់​អារម្មណ៍​, រំភើប និង​ភ័យខ្លាច​ដែរ គឺ​កំហឹង​បង្ក​ឱ្យ​រាងកាយ​ត្រូវការ​ប្រយុទ្ធ​ជាមួយ​អ្វីមួយ​ឬ​អត់អាស្រ័យ​លើ​ស្ថានភាព​។ នោះ​ក៏​ព្រោះតែ​រាងកាយ​ត្រូវ​ជួបប្រទះ​នូវ​ការកើនឡើង​នូវ​កម្រិត​អ័រម៉ូន​ស្ត្រេ​ស​ភ្លាមៗ​នៅពេល​ខឹង​។ នៅពេល​ខឹង​ខ្លាំង​នោះ​សម្ពាធ​ឈាម​នឹង​កើនឡើង ហើយ​ចង្វាក់បេះដូង​លោត​ញាប់​ជាង​ធម្មតា សូម្បីតែ​ការដកដង្ហើម ខណៈដែល​ឈាម​បុក​ឡើងទៅ​សាច់ដុំ​លឿន​ពេក​។​
 
២. សម្ពាធ​ឈាម​ឡើង​ខ្ពស់​
 
​នៅពេល​អ្នក​ខឹង នោះ​លំហូរ​ឈាម​នឹងត្រូវ​បែងចែក​បញ្ជូន​ទៅកាន់​ផ្នែក​ផ្សេងៗ​គ្នា​នៃ​រាងកាយ ហើយក៏​ព្រោះតែ​ការកើនឡើង​នូវ​កម្រិត​នៃ​អ័រម៉ូន​ស្ត្រេ​ស (cortisol និង​adrenaline) ចង្វាក់បេះដូង​ប្រែជា​លោត​លឿន​ជាង​ធម្មតា​ដែល​បណ្ដាលឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ ប្រសិនបើ​អ្នក​កំពុង​ជួបប្រទះ​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ជាប្រចាំ​ស្រាប់​នោះ អ្នក​ប្រាកដជា​ត្រូវ​ប្រឈមមុខ​នឹង​ហានិភ័យ​នៃ​ជំងឺ​គាំងបេះដូង ឬ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល នៅពេល​ខឹង​ខ្លាំង​ជាក់​ជាមិនខាន​។​

៣. បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​
 
​កង្វះ​លំហូរ​ឈាម​ទៅកាន់​ពោះវៀន​នៅពេល​ខឹង​នឹង​បណ្ដាលឱ្យ​អ្នក​ជួបប្រទះ​បញ្ហា​ទាក់ទង​ជាមួយ​ការរំលាយ​អាហារ ជាពិសេស​ប្រសិនបើ​អ្នក​តែងតែ​ខឹង​សឹង​គ្រប់ពេល​។ នេះ​ជា​ហេតុផល​មួយ​ចម្បង​បំផុត​ដែល​ធ្វើឱ្យ​អ្នក​ពេលខ្លះ​ជួបប្រទះ​អារម្មណ៍​រមួល​ក្នុង​ពោះ និង​បញ្ហា​ពោះវៀន នៅពេល​ខឹង​។​
 
៤. ចំពោះ​ប្រព័ន្ធ​ភាពស៊ាំ​
 
​បញ្ហា​គួរឱ្យ​ព្រួយបារម្ភ​មួយទៀត​នៃ​ការ​មាន​អារម្មណ៍​ខឹង​ជានិច្ច​នោះ គឺ​ភាពមិនប្រក្រតី​នៃ​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​។ មុខងារ​នៃ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ត្រូវ​ទទួលរង​ផលប៉ះពាល់​ដែល​មានន័យថា​សមត្ថភាព​ប្រយុទ្ធ​ប្រឆាំងនឹង​រ៉ាឌីកាល់​សេរី និង​កោសិកា​គ្រោះថ្នាក់​ផ្សេងទៀត​ក្នុង​រាងកាយ​ត្រូវ​ជួបប្រទះ​ការរំខាន​។ ហើយក៏​ព្រោះតែ​ប្រព័ន្ធ​ភាពស៊ាំ​មិន​ដំណើរការ​មុខងារ​បាន​ត្រឹមត្រូវ​នោះ​មានន័យថា អ្នក​កំពុង​ប្រឈមមុខ​នឹង​ការកើត​ជំងឺ​ផ្សេងៗ​ហើយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com