ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិ បាន​បញ្ឈប់​ប្រតិបត្តិការ​គ្រឹះស្ថាន​ឥណទាន​ជនបទ​ចំនួន​៨
10, Jan 2019 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖  ធនាគារជាតិ នៃ​កម្ពុជា​(NBC) បានសម្រេច​ដកហូត​វិញ្ញាបនបត្រ​បញ្ជាក់​ការចុះបញ្ជី​របស់​គ្រឹះស្ថាន​ឥណទាន​ជនបទ (​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​) ចំនួន​៨​។



យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ NBC កាលពី​ថ្ងៃទី​៨ និង​ទី​៩ មករា គ្រឹះស្ថាន​ឥណទាន​ជនបទ​ទាំង​៨ នោះ​រួមមាន​៖
 
​គ្រឹះស្ថាន​ឥណទាន​ជនបទ វីរៈជន កសិករ ម​.​ក​,  វឌ្ឍន​កសិករ ម​.​ក​, ឥណទាន​ខ្មែរ ដើម្បី​ការអភិវឌ្ឍន៍ ម​.​ក​, ខេ ភី ភី ឌី ហ្វា​យ​នែ​ន ម​.​ក​, និវត្តន៍ ហ្វា​យ​នែ​ន ម​.​ក​, សកល ហិរញ្ញវត្ថុ ម​.​ក​, អង្ក​ការ រូបិយ​បណ្ណ​ខ្មែរ​(​ខឹ អឹម​) និង​គ្រឹះស្ថាន​ឥណទាន​ជនបទ ស៊ី ស៊ី ហ្វា​យ​នែ​ន ម​.​ក​។ 
 
​ចំពោះ​មូលហេតុ​នៃ​ការបញ្ឈប់​ប្រតិបត្តិការ​គ្រឹះស្ថាន​ឥណទាន​ទាំងនេះ NBC មិនបាន​បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នេះ​ទេ​៕

Tag:
 ឥណទាន​
  ជនបទ​
  NBC
© រក្សាសិទ្ធិដោយ thmeythmey.com