កីឡាជាតិ
ជាតិ
សូម​ចូលរួម​បោះឆ្នោត​ជូន​វីរ​កីឡាការិនី កែ ឡេង សម្រាប់​ពាន​អត្ត​ព​លិ​ក​ឆ្នើម​ពិភពលោក​!
10, Jan 2019 , 2:44 pm        
រូបភាព
ដោយ: ថ្មីៗ
​សមាគម​កីឡា​អន្តរជាតិ International World Games Association ដែលមាន​ទីស្នាក់ការ​នៅ​ក្រុង Lausanne ប្រទេស​ស្វី​ស បានរៀបចំ​ការបោះឆ្នោត​តាម​អន​ឡាញ សម្រាប់​ពានរង្វាន់ THE WORLD GAMES ATHLETE OF THE YEAR 2018​។ វីរ​កីឡាការិនី​ប៉េតង់ កែ ឡេង ស្ថិតក្នុង​ចំណោម​អត្ត​ព​លិ​ក​២៥​រូប/ក្រុម​លើ​ពិភពលោក​ដែល​ត្រូវ​ប្រជែង​យក​ពានរង្វាន់​នេះ​។​

 
​តាមរយៈ​គេហទំព័រ​ផ្លូវការ​របស់ខ្លួន https://www.theworldgames.org/awards/Athlete-of-the-Year-2018-58 សមាគម​កីឡា International World Games Association ដែល​ហៅ​កាត់​ថា The World Games បាន​តម្រូវ​ឲ្យ​អ្នកគាំទ្រ ចូលរួម​បោះឆ្នោត​ដោយផ្ទាល់​ដោយ​ចុច​ពាក្យ Vote លើ​ឈ្មោះ​អត្ត​ព​លិ​ក ហើយ​បំពេញ​ឈ្មោះ និង​អ៊ី​ម៉ែ​ល ផងដែរ​។

 
 
​អ្នកគាំទ្រ​អាច​បោះឆ្នោត​នូវ​រៀងរាល់​២៤​ម៉ោង​ម្តង​។ បេក្ខជន​តែ​១០​ប៉ុណ្ណោះ​ដែល​ត្រូវ​បន្តទៅ​វគ្គ​បន្ទាប់​សម្រាប់​ពានរង្វាន់ ដោយ​ការបោះឆ្នោត​ដំបូង​នឹង​បញ្ចប់​ត្រឹម​ថ្ងៃទី​១៦ ខែមករា នា​វេលា​ម៉ោង​៣​ទៀបភ្លឺ [​គិត​ម៉ោង​នៅ​កម្ពុជា​] ខណៈ​ការបោះឆ្នោត​សម្រាប់​ជ័យលាភី​ចុងក្រោយ​ត្រូវ​បន្ត​រហូតដល់​ថ្ងៃទី​១ ខែកុម្ភៈ វេលា​ម៉ោង​២​យប់ [​ម៉ោង​នៅ​កម្ពុជា​]​។​
 
​កីឡាការិនី កែ ឡេង​ជា​ម្ចាស់​មេដាយមាស​ប៉េតង់​ពិភពលោក​បី​ជំនាន់ (​ឆ្នាំ​២០១៣ ឆ្នាំ​២០១៥ និង​ឆ្នាំ​២០១៧) ហើយ​ឆ្នាំ​២០១៨​កន្លងមក គាត់​បានឈ្នះ​ពាន TROPHÉE L’ÉQUIPE នៅ​បារាំង លើ​វិញ្ញាសា​វាយ​គូ​នារី និង​បី​ទល់​បី​។​
 
ដើម្បី​គាំទ្រ​កីឡាការិនី កែ ឡេង សូម​ចូលទៅ​កាន់​៖
https://www.theworldgames.org/awards/Athlete-of-the-Year-2018-58 និង​ស្វែងរក​ឈ្មោះ KE LENG រួច​ចុច​ពាក្យ Vote និង​បំពេញ​តាម​នីតិវិធី​ជា​បន្តបន្ទាប់​។
 

បេក្ខភាព​ផ្សេងទៀត​រួម កីឡាករ​អៃ​គី​ដូ​ស្វី​ស Renato Filippin, កីឡាករ Air Sports អូស្ត្រាលី Rudi Browning, កីឡាការិនី​បាញ់​ធ្នូ​កូ​ឡុំ​ប៊ី Sara Lopez, ក្រុមកីឡា​ការិនី Handball ក្រិ​ក​, ក្រុម​កីឡាករ​ទូក​កា​នូ​អាល្លឺម៉ង់​, កីឡាករ Dmitry Zharkov និង​កីឡាការិនី Kulikova នៃ​ក្រុមកីឡា​រាំ​រុស្ស៊ី កីឡាករ Fistball អាល្លឺម៉ង់ Patrick Thomas, ក្រុមកីឡា​ការិនី Floorball បួ​គី​ណា​ហ្វា​សូ​។​
 
​កីឡាការិនី Flying Disc អាមេរិក Dominique Fontenette, កីឡាករ​-​ការិនី​កាយសម្ព័ន្ធ​រុស្ស៊ី Marina Chernova និង Georgil Pataraia, កីឡាករ​ជឺ​ជិត​ស៊ូ​អាមេរិក Mazimiliano Ulloa, កីឡាការិនី​កា​រ៉ា​តេ​អេ​ស្ប៉ា​ញ Sandra Sanchez, កីឡាករ​ប្រដាល់​អ៊ុយ​ក្រែ​ន Orfan Sananzade, កីឡាការិនី Korfball ហូ​ឡង់ Suzanne Struik, ក្រុម​កីឡាករ Lacrosse អាមេរិក​។​
 
​កីឡាការិនី​មួយ​ថៃ​រុស្ស៊ី Svetlana Vininkova, កីឡាការិនី Orienteering ស៊ុយអែត Tove Alexandersson, កីឡាការិនី Powerlifting អាមេរិក Jennifer Thompson, កីឡាករ Roller Sports អ៊ីតាលី Luca Lucaroni, កីឡាការិនី Sport Climbing ស្លូ​វេ​នី Janja Garnbret, កីឡាករ​-​ការិនី​អេ​ហ្ស៊ី​ប Nour El Tayeb និង Ali Farag នៃ​កីឡា Squash, កីឡាការិនី​ស៊ូ​ម៉ូ​រុស្ស៊ី Anna Poliakova, ក្រុម​កីឡាករ​ទាញព្រ័ត្រ​អាយុ​ក្រោម​២៣​ឆ្នាំ​ស្វី​ស និង​កីឡាការិនី Underwater Sports ហុង​គ្រី Petra Senanszky៕ 

Tag:
 ​កែ ឡេង​
  ប៉េតង់​
© រក្សាសិទ្ធិដោយ thmeythmey.com