អត្ថបទពាណិជ្ជកម្ម
VG MEDIA និង​អ្នកនិពន្ធ​វ័យក្មេង​សោម នី​សោភា រួមដៃគ្នា​ផលិត​រឿង​ភាគ​ទូរទស្សន៍«​នៅ​ពីក្រោយ​ស្នាមញញឹម​»
10, Jan 2019 , 4:23 pm        
រូបភាព
ដោយ:
​ក្រុមហ៊ុន VG Media ដែលជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ផលិតភាព​យន្ត​, ផលិត​ស្ព​ត​ពាណិជ្ជកម្ម​, ថតរូប និង​វីដេអូ​ផ្សេងៗ បាន​រួមដៃគ្នា​ជាមួយ​អ្នកនិពន្ធ​វ័យក្មេង​ដ៏​មាន​ទេពកោសល្យ សោម នី​សោភា ក្នុងការ​ផលិតភាព​យ​ន្ត​ភាគ​ទូរទស្សន៍​ដែលមាន​ចំណងជើង​ថា «​នៅ​ពីក្រោយ​ស្នាមញញឹម​»​។ ពិធី​ចុះហត្ថលេខា​ព្រមព្រៀង​ផលិត​រួមគ្នា​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៩ នៅ​ការិយាល័យ​របស់​ក្រុមហ៊ុន VG Media​ផ្ទាល់​។
 
​នៅក្នុង​ពិធី​ចុះហត្ថលេខា​នេះ អ្នកនិពន្ធ សោម នី​សោភា ដែលជា​ម្ចាស់​ជ័យ​ភី​អ្នក​និ​ព្ធ​ឆ្នើម​ប្រចាំឆ្នាំ​២០១៧​ផង​នោះ បាន​ឲ្យ​ដឹងថា ខ្លួន​និង​ក្រុមហ៊ុន VG Media នឹង​ផលិត​ភាពយន្ត​ភាគ​ទូរទស្សន៍ «​នៅ​ពីក្រោយ​ស្នាមញញឹម​»​នេះ ចំនួន​៦០​ភាគ​។  អ្នកនិពន្ធ សោម នី​សោភា រៀបរាប់​ទៀតថា «​នៅ​ពីក្រោយ​ស្នាមញញឹម​» ឆ្លុះបញ្ចាំង​ពី​ជីវិត​នៅក្នុង​សង្គម​ផ្ទាល់ ដោយ​នឹង​រៀបរាប់​ពី​ជីវិត​របស់​យុវជន​មួយក្រុម ដែលមាន​ក្ដី​ស្រមៃ​ចង់​បង្កើតជា​ក្រុម​តន្ត្រី​ជាមួយគ្នា​។ ប៉ុន្តែ​នៅក្នុង​ដំណើរ​ជីវិត​ជាក់ស្តែង មិន​ដូច​អ្វីដែល​ពួកគេ​ចង់បាន​នោះឡើយ ដោយសារ​សមាជិក​ក្នុង​ក្រុម​ម្នាក់ៗ ត្រូវ​ទៅ​បំពេញភារកិច្ច និង​ជួប​បញ្ហា​រៀងៗ​ខ្លួន ដូចជា​ស្នេហា មិត្ត​ភ​ភ្តិ ការងារ ការធ្វើ​ជំនួញ​ជាដើម​។  អ្នកនិពន្ធ សោម នី​សោភា បានបញ្ជាក់​ទៀតថា បញ្ហា​ស្ត្រី ក៏ត្រូវ​បានលើកឡើង​នៅក្នុង​ភាពយន្ត​ភាគ​ដ៏​ល្អ​មួយ​នេះដែរ ហើយ​រឿងរ៉ាវ​ទាំងអស់នេះ សុទ្ធសឹង​ជា​បញ្ហា​ដែល​កើតឡើង​ក្នុងសង្គម​របស់​យើង​ផ្ទាល់​។ 






 
​ចំណែកឯ លោក សៀង វិរៈ អ្នកគ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន VG Media បាន​លើកឡើងថា នេះ​គឺជា​ការចាប់ផ្ដើម​មួយ​ដ៏​ល្អ ក្នុង​ចាប់​ដៃគូ​ជាមួយ​អ្នកនិពន្ធ ដែលមាន​ទេពកោសល្យ ដូច​កញ្ញា សោម នី​សោភា ក្នុងកា​ផលិតភាព​យន្ត​ភាគ​ទូរទស្សន៍​ដែលមាន​ចំនួន ៦០​ភាគ​នេះ​។  អ្នកគ្រប់គ្រង​ទូទៅ មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ភាពយន្ត​ភាគ​ថ្មី​នេះ នឹង​នាំមក​នូវ​ចំណី​អារម្មណ៍​ថ្មី​មួយ​ប្លែក​ទៀត​សម្រាប់​ទស្សនិកជន ជាពិសេស​ភាពយន្ត​នេះ គឺ​ឆ្លុះបញ្ចាំង​ពី​បញ្ហា​នានា​ដែល​កើតឡើង​ក្នុងសង្គម​ផ្ទាល់​ផងដែរ​។ លោក សៀ​ង វិរៈ បញ្ជាក់​បន្ត​ដូច្នេះ​៖«​ចំពោះ​ការផលិត​ភាពយន្ត​នេះ ខ្ញុំ​ជឿជាក់​លើ​អ្នកនិពន្ធ​របស់ខ្ញុំ​ខ្លាំង​មែនទែន ពីព្រោះ​រឿងនេះ ក៏បាន​លើកឡើង​ពី​ជីវិត​ផ្ទាល់​របស់​អ្នកនិពន្ធ​ផងដែរ​»​។  








 
​ទន្ទឹមនឹង​ក្តីសង្ឃឹម​ថា​ទស្សនិកជន​នឹង​ពេញចិត្ត​ចំពោះ​ភាពយន្ត​ភាគ​ថ្មី​នេះ លោក សៀ​ង វិរៈ អ្នកគ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន VG Media ក៏បាន​ប្តេជ្ញា​ដែរ​ថា ក្រុមហ៊ុន​របស់លោក នឹង​ព្យាយាម​រុករក​អ្វីដែល​ថ្មី ប្លែក​ដើម្បី​មក​បំពេញ​សេចក្តីត្រូវការ​ជូន​ដល់​ប្រិយ​មិត្ត​ទាំងអស់ ទៅ​ថ្ងៃ​អនាគត​ផងដែរ​៕



(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com