ជាតិ
សង្គមជាតិ
កាសែត​បារាំង​នៅ​ខ្មែរ L’avenir du Cambodge និង L’écho du Cambodge បង្កើត​មុន​ឆ្នាំ​១៩២៥ និយាយ​ពី​ការសម្លាប់​លោក បា​ដែ​ស​
10, Jan 2019 , 4:43 pm        
រូបភាព
​ភ្នំពេញ​៖ សារព័ត៌មាន​«​នគរវត្ត​»​ចាប់ផ្តើម​ចេញផ្សាយ​នៅ​ឆ្នាំ​១៩៣៦ រីឯ សារព័ត៌មាន​«​កម្ពុជា​» ចេញផ្សាយ​នៅ​ឆ្នាំ​១៩៤៦​។ មុន​ឆ្នាំ​១៩៣៦ ឬ​អាច​ថា មុន​ឆ្នាំ​១៩២៥ ប្រទេស​កម្ពុ​ជាមាន​កាសែត​ជា​ភាសា​បារាំង​ចំនួន​ពីរ​ដែលមាន​ឈ្មោះថា L’avenir du Cambodge និង L’écho du Cambodge​។ L’avenir du Cambodge មានន័យថា អនាគត​កម្ពុជា រីឯ L’écho du Cambodge មានន័យថា ការ​ចាំង​ត្រឡប់​។

 
​លោក​បណ្ឌិត​ប្រវត្តិសាស្ត្រ​ខ្មែរ ស៊ន សំណាង បានបញ្ជាក់​ណោ​ថ្ងៃទី​១១​ខែមករា​ឆ្នាំ​២០១៩​នេះ​ថា សារព័ត៌មាន​ជា​ភាសា​បារាំង​ទាំងពីរ​នេះ ដឹកនាំ​ដោយ​ជនជាតិ​បារាំង​ដោយមាន​ការចូលរួម​ពី​អ្នកសារព័ត៌មាន​ខ្មែរ​។ បើ​យោងតាម​លោក សំណាង​, សារព័ត៌មាន L’avenir du Cambodge et L’écho du Cambodge បាន​បង្កើតឡើង​នៅមុន​ឆ្នាំ​១៩២៥ ព្រោះ សារព័ត៌មាន​ទាំងពីរ​នេះ បាន​សរសេរ​ពី​ប្រវត្តិ​នៃ​ការសម្លាប់​លោក​រ៉េស៊ីដង់ បា​ដែ​ស (​ជនជាតិ​បារាំង​) នៅក្នុង​ខេត្ត​កំពង់​ឆ្នាំ​នៅ​ឆ្នាំ​១៩២៥ ដោយសារ​រដ្ឋបាល​បារាំង​ជំនាន់​នោះ​ដំឡើងពន្ធដារ​។ លោក បា​ដែ​ស មាន​តួនាទី​ដូចជា​ចៅហ្វាយខេត្ត ឬ​ជា​ចៅហ្វាយ​តំបន់​នា​សម័យ​នោះ​(​ជំនាន់​បារាំង​)​។ តែ​ត្រង់​ថា កាសែត L’avenir du Cambodge និង L’écho du Cambodge បង្កើត​នៅ​ឆ្នាំ​ណា​ឲ្យ​ពិតប្រាកដ​នោះ  គ្មាន​នរណា​អាច​បញ្ជាក់​បានឡើយ​។ 


​រូបភាព​ផ្តល់​ឲ្យ​ដោយ​លោក​បណ្ឌិត​ប្រវត្តិសាស្ត្រ​ខ្មែរ ស៊ន សំណាង​
 
​សូមបញ្ជាក់ថា មុន​មាន​វត្តមាន​សារព័ត៌មាន​ជា​ភាសា​ខ្មែរ​ជា​ផ្លូវការ​នៅ​ឆ្នាំ​១៩៣៦ និង​ឆ្នាំ​១៩៤៦ បទបញ្ជា​​ផ្សេងៗ​ពី​រដ្ឋាភិបាល​ត្រូវបាន​គេ​ផ្សព្វផ្សាយ​តាមរយៈ​សេវា​រដ្ឋបាល​របស់​រដ្ឋ​ឬ​ជា​ភាសា​បារាំង​នៅក្នុង​កាសែត​ជា​ភាសា​បារាំង​៕


​រូបភាព​ផ្តល់​ឲ្យ​ដោយ​លោក​បណ្ឌិត​ប្រវត្តិសាស្ត្រ​ខ្មែរ ស៊ន សំណាង​

Tag:
 សារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com