អត្ថបទពាណិជ្ជកម្ម
កាន់តែពិសេស កាន់តែប្លែក ជាមួយការ៉េមខ្ទះក្ដៅហុយហុយពីហាងការ៉េមស្វិន សិន
× កាន់តែថ្មីសម្រាប់អ្នកនិយមការ៉េម ពីហាងការ៉េមស្វិន សិន (Swensen’s) ដ៏ល្បីឈ្មោះ ពីសហរដ្ឋអាមេរិក បាននាំមកនូវការ៉េមកាន់តែប្លែក និងមិនធ្លាប់មានពីមុនមកនៅប្រទេសកម្ពុជា។ ការ៉េម Sizzling ដែលហៅជាភាសាខ្មែរថា«ការ៉េមខ្ទះក្ដៅ» បានមានវត្តមាននៅក្នុងហាងការ៉េម ស្វិន សិន គ្រប់សាខាទាំងអស់កាលពេលថ្មីៗនេះ កំពុងតែទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន។ អ្វីដែលប្លែកពីការ៉េមដទៃនោះ គឺថាវាជាការញុំាការ៉េមក្នុងខ្ទះក្ដៅហុយហុយតែម្ដង បើរសជាតិវិញនោះធានាថាឈ្ងុយឆ្ងាញ់ជាប់ចិត្ត។
បើតាមអ្នកនាង ថា សុខាវត្តី គ្រូបង្វឹកប្រចាំហាងការ៉េម ស្វិន សិន នេះជាលើកដំបូងហើយសម្រាប់អ្នកនិយមញ៉ាំការ៉េម ក៏ដូចជាសម្រាប់អតិថិជនទាំងអស់របស់ ស្វិន សិន ដែលបានញុំារសជាតិការ៉េមថ្មីមួយនេះ ហើយវាមាននៅហាងការ៉េម ស្វិន សិន តែមួយគត់ ។ អ្នកនាង ថា សុខាវត្តី បានបញ្ជាក់ថា៖«ការ៉េមខ្ទះក្ដៅនេះ មានបីរសជាតិ ក្រូច ស្ដ្ររប៊ែរី និងសូកូឡា ដែលអតិថិជនអាចជ្រើសរើសតាមចំណង់ចំណូលចិត្ត និងធ្វើឲ្យមានបរិយាកាសរីករាយជាមួយក្រុមគ្រួសារ និងមិត្តភក្តិជាដើម។ ក្រៅពីនេះសោភណ័ភាព និងការតុបតែងការ៉េមនេះ គឺគួរឲ្យទាក់ទាញមែនទែន»។
បើតាមអ្នកនាង សុខាវត្តី ការ៉េមនេះដាក់លើខ្ទះក្ដៅ ហើយនៅពេលដែលញុំា គឺគេស្រោចជាមួយទឹកសស់ ដែលធ្វើឲ្យការ៉េមនេះពុះដូចទឹកពុះ និងមានផ្សេងហុយទៀតផង។ ជាពិសេសសម្រាប់ទឹកសស់សូកូឡាដែលកំពុងពុះ ហើយញុំាជាមួយការ៉េម វាពិតជាប្លែកមែនទែន។ ដូច្នេះយើងមិនគួរខកខានឡើយ ក្នុងការមកសាកល្បងការ៉េមមួយនេះ ព្រោះផ្តល់ជូនក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក អ្នកនា សុខាវត្តី។
កញ្ញា បូផា ដែលជាអតិថិជនប្រចាំរបស់ ហាង ការ៉េម ស្វិនសិន បានឲ្យដឹងថា៖ «គ្រាន់តែឮថាមានការ៉េមលើខ្ទះក្តៅមែននោះ កញ្ញា ពិតជាចង់សាករសជាតិថ្មីនេះណាស់។ កញ្ញា បូផា បញ្ជាក់ដូច្នេះ៖«នៅប្រទេសយើង មានតែហាង ការរ៉េម ស្វិនសិនទេ ដែលផ្តល់ជូនប្រភេទការ៉េមក្តៅៗ ហុយៗ បែបនេះ ដែលពីមុនមកគឺធ្លាប់មានតែការ៉េមត្រជាក់»។
គួរបញ្ចាក់ថា កាលពីឆ្នាំមុន ហាងការ៉េម ស្វិន សិន បានធ្វើឲ្យអតិថិជនមិននឹងស្មានម្ដងហើយជាមួយនឹងការ៉េមថ្មីហៅថា ប៊ីងសូ ដែលមនុស្សគ្រប់គ្នាតែងនិយាយសរសើរ មិនដាច់ពីមាត់រហូតមកដល់ពេលនេះ។ អ្នកនាង សុខាវត្តី បានបង្ហើបឲ្យដឹងថា ហាងការ៉េម សិ្វន សិន នឹងធ្វើឲ្យប្រជាជនកម្ពុជា ទទួលបាននូវបទសោធន៍ថ្មីៗជាច្រើនទៀត ជាមួយនឹងផលិតផលថ្មីរបស់ខ្លួន ដែលត្រៀមខ្លួនរួចរាល់ ដើម្បីបម្រើជូនអតិថិជនក្នុងឆ្នាំ២០១៩ នៅក្នុងវិស័យការ៉េម និងបង្អែមមួយនេះ។
ស្វិនសិន ជាម៉ាកមួយក្នុងចំណោមម៉ាកហាងអាហារទាំង៥រូមមាន ដឹ ភីហ្សា ខមផេនី (The Pizza Company) ការ៉េម ដេរីឃ្វីន (Dairy Queen) កាហ្វ ខូសស្ដារ (Costa Coffee) នំដូហ្វណាត់ និងកាហ្វ គ្រីសស្ពី គ្រីម (Krispy Kreme) និងបាប៊ីឃ្យូ ផ្លាហ្សា (BAR B Q Plaza) ដែលទិញសិទ្ធិផ្ដាច់មុខ និងបើកដំណើរការក្នុងប្រទេសកម្ពុជា ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ដែលបច្ចុប្បន្នមាន៥៧ហាង៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com