អន្តរជាតិ
អ្នកអានព័ត៌មានអូស្ត្រាលីរងការសើចចំអកដោយសារតែម៉ូដ «ក» អាវរបស់ខ្លួន
× កអាវរបស់អ្នកស្រី Samantha Heathwood អ្នកអានព័ត៌មាននៅទូរទស្សន៍ Channel Nine របស់អូស្ត្រាលី បានក្លាយជាប្រធានបទនៃការនិយាយលេង បែបចំអកពេញបណ្តាញសង្គម។ រូបភាពជាច្រើនត្រូវបានចែកចាយតៗគ្នា ដែលបង្ហាញថា កអាវរបស់អ្នកស្រី Samantha មានរៀងដូចជាប្រដាប់ភេទបុរស (penis jacket)។
យោងតាមការផ្សាយរបស់សារព័ត៌មាន Daily Mail Australia ក្រុមអ្នករិះគន់ ជាពិសេសនៅលើបណ្តាញសង្គមហ្វេសប៊ុក និង Reddit បានចាត់ កអាវម៉ូដបែបនេះ ជាការកែច្នៃខុសបច្ចេកទេស។ អ្នកខ្លះលើកឡើងថា វាជាការទាក់ទាញខុសបែបបទ ដោយអ្នកទស្សនាមិនចាប់អារម្មណ៍នឹងព័ត៌មានឡើយ តែពួកគេផ្តោតទៅលើកអាវរបស់អ្នកអានទៅវិញ។
តាមពិតទៅករណីនេះ មិនមែនជាលើកទីមួយនោះឡើយ ដោយកាលពីឆ្នាំ២០១០ និងឆ្នាំ២០១៦ អ្នកអានព័ត៌មានអូស្ត្រាលីម្នាក់ទៀតឈ្មោះ Natasha Belling ដែលបម្រើការឲ្យទូរទស្សន៍ Network Ten ក៏ពាក់ម៉ូដអាវ penis jacket នេះផងដែរនាអំឡុងពេលផ្សាយផ្ទាល់។
ម៉ូដ «Penis Jacket» ត្រូវបានរចនាដោយអ្នកច្នៃម៉ូដអូស្ត្រាលីឈ្មោះ Scanlan Theorodre។ នេះបើតាមការផ្សាយរបស់ Daily Mail Australia។ ក្រៅពី Natarsha និង Samantha អ្នកអានព័ត៌មានពីររូបទៀត រួមមាន Melissa Doyle, Leigh Sales និង Eva Milic ក៏ធ្លាប់ពាក់ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com