ពីនេះ ពីនោះ
ក្នុងការសេងផ្ទះឲ្យគេ តើពាក្យ «សេង» មានកម្ចីពីណា?
×
ពាក្យ «សេង» សម្រាប់ប្រើជាការដោះដូររបស់អ្វីមួយ ទៅឲ្យនរណាម្នាក់ផ្សេងទៀត ដោយប្តូរមកវិញនូវថវិកា។ ពលរដ្ឋខ្មែរដែលប្រកបមុខរបររកស៊ី ច្រើនតែប្រើពាក្យ «សេង»ក្នុងន័យ សេងផ្ទះឲ្យគេ សេងតូបអីវ៉ាន់ឲ្យគេ ជាដើម។ កិរិយាសព្ទ «សេង» ជាពាក្យកម្ចីពីចិន៕
© រក្សាសិទ្ធិដោយ thmeythmey.com