ជាតិ
ពីនេះ ពីនោះ
ប្រយ័ត្ន​ប្រើ​ច្រឡំ​គ្នា រវាង​វណ្ណយុត្តិ «​ះ​» និង​«​ៈ​»
25, Nov 2022 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​រវាង​វណ្ណយុត្តិ​ទាំងពីរ​នេះ បើ​មហាជន​មិនបាន​ត្រួតពិនិត្យ​ឲ្យ​ច្បាស់លាស់​នោះទេ ប្រាកដជា​ប្រើ​ច្រឡំ​គ្នា​ជាមិនខាន​។ រហូតមកដល់​បច្ចុប្បន្ន មហាជន​ទូទៅ​ក៏​នៅតែ​ប្រើប្រាស់ វណ្ណយុត្តិ «​ះ​» និង​«​ៈ​» មិនទាន់បាន​ត្រឹមត្រូវ​នៅឡើយ​ទេ​។ មូលហេតុ​ដោយសារ​គេ​យល់ថា វណ្ណយុត្តិ​ទាំងពីរ​នេះ មាន​លក្ខណៈ​ស្រដៀង​គ្នា​។


 
​វណ្ណយុត្តិ រះមុខ «​ះ​» គឺ​ប្រើ​ជំនួស ខ្យល់ «​ហ​» ជា​ពាក្យ​កំ​បត់​ខ្លី សម្រាប់​ប្រើ​បានតែ​នៅក្នុង​ពាក្យ​ដូចជា ចុះ​,​ចង្កឹះ​,​ឈ្មោះ​,​រទេះ​, ដោះដូរ​,​លោត​ផ្លោះ​, ផ្ទះ​, ដោះ​, លុះ​,​បោះបង់ ជាដើម​។  
 
​ចំណែក យុគលពិន្ទុ​«​ៈ​» សម្រាប់​ប្រើ​ជាមួយ​ពាក្យ រយៈ​,​ខណៈ​, វណ្ណៈ ទស្សនៈ គណៈ អវយវៈ កាលៈទេសៈ សារៈសំខាន់ ព្យញ្ជនៈ ឆន្ទៈ សក្ការៈ លក្ខណៈ  អឃោសៈ វចនៈ  ជីវៈ សីហៈ អក្ខរៈ ភេសជ្ជៈ ភារៈ ភាវៈ មរណៈ សាធារណៈ ជាដើម​។ 
 
​ម្យ៉ាងទៀត យុគលពិន្ទុ «​ៈ​» ប្រើ​សម្រាប់​ដាក់​នៅ​ចុង​ពាក្យ​មានកំណើត​ពី​បាលី និង​សំ​ស្ត្រឹ​ត ដែលមាន​សូរ អាក់ ឬ​អ៊ា​ក់ ដូចជា ទោសៈ លោភៈ មោហៈ​។​ល​។​
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com