អត្ថបទពាណិជ្ជកម្ម
ឆ្នាំថ្មី«នាឡិ»នឹងបង្កើនទីតាំងដែលអាចរកនំ និងបង្អែមខ្មែរ,កាហ្វេ និងសិល្បៈនៅកន្លែងតែមួយ
× រយៈពេលជិតពីរឆ្នាំមកហើយ ដែលសិប្បកម្ម«នាឡិ»បានផលិតនំខ្មែរ និងបង្អែមខ្មែរគ្រប់ប្រភេទដោយទទួលបានគាំទ្រច្រើនពីសំណាក់ប្រជាពលរដ្ឋ ទាក់ទងនឹងការបំផុសឲ្យមានចលនាគាំទ្រ និងលើកតម្កើង នំ និងបង្អែមខ្មែរ។ ជាក់ស្តែងនៅក្នុងឆ្នាំ២០១៩ នេះ សិប្បកម្ម «នាឡិ» បានប្តេជ្ញាបង្កើនកាន់តែច្រើន នូវទីតាំងដែលអតិថិជនងាយស្រួលស្វែងរកនំខ្មែរ និងបង្អែមខ្មែរគ្រប់ប្រភេទរួមទាំងកាហ្វេ ព្រមជាមួយការស្វែងយល់ពីសិល្បៈ នៅកន្លែងតែមួយបាន។
លោក អ៊ិន ចាន់ធារ៉ា ដែលជាស្ថាបនិក និងជានាយកសិប្បកម្ម«នាឡិ» បានបញ្ជាក់ថាការបង្កើតទីតាំងមួយដែលមានជម្រើសបែបនេះ គឺដើម្បីលើកតម្លៃរបស់នំ និងបង្អែមខ្មែរ ក៏ដូចជាវប្បធម៌របស់ខ្មែរ ឲ្យស្មើនឹងខ្ពស់ជាងនំបរទេសដែលកំពង់ចររាចរណ៍ក្នុងប្រទេស កម្ពុជា។ ម្ចាស់សិប្បកម្មរួបនេះ បន្តពន្យល់ទៀតថា បច្ចុប្បន្ន នំនិងបង្អែមខ្មែរ កាន់តែថយតម្លៃទៅៗ និងស្របពេលដែលនំបរទេស បានវាតទីស្ទើរគ្រប់ទីកន្លែងធ្វើអោយមនុស្សទូរទៅស្ទើររកមិនឃើញឡើយនូវនំខ្មែរ ដូច្នេះហើយនំ ឬវប្បធម៌បរទេសហាក់បានគ្របដណ្តប់បន្តិចម្តងៗ ក្នុងផ្នត់គំនិតរបស់ពលរដ្ឋខ្មែរ ពិសេសយុវជនជំនាន់ក្រោយ។ លោក អ៊ិន ចាន់ធារ៉ា បញ្ជាក់ដូច្នេះថា៖ «យើងលើកតម្កើងនំខ្មែរ បង្អែមខ្មែរ ឲ្យឈានឡើងដល់កម្រិតស្តង់ដារមួយ។ អត់ចង់ឲ្យគេគិតថា នំខ្មែរបានត្រឹមលក់តាមចិញ្ចើមថ្នល់ ឬដាក់ក្នុងរទេះរុញលក់ទេ គឺនំខ្មែរ មានដូចនំបរទេសដែរ។ នំខ្មែរ ក៏មានលក់នៅទីតាំងទំនើបក្នុងម៉ាស៊ីនត្រជាក់ៗបានដែរ»។
ទន្ទឹមនឹងការប្តេជ្ញានេះ សិប្បកម្ម«នាឡិ» ក៏បន្តតាំងចិត្ត ក្នុងការផ្តល់ជូនអតិថិជន នូវនំខ្មែរ និងបង្អែមខ្មែរដែលមានរសជាតិឆ្ងាញ់ គុណភាព, អនាម័យ, និងសុវត្ថិភាពស្របតាមស្តង់ដារផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com