អន្តរជាតិ
មូលហេតុ​អ្វី​បានជា​ផលិតផល​«​តែ​»​ខ្លះ​មានតម្លៃ​ថ្លៃ​ម្ល៉េះ​?
12, Jan 2019 , 11:59 am        
រូបភាព
​នៅតាម​ទីផ្សារ គេ​អាច​ជួបប្រទះ​ផលិតផល​តែ​ដែលមាន​លក់​ចាប់ពី​តម្លៃ ២០០០ រៀល​រហូតដល់​រាប់ពាន់​ដុល្លារ​ក្នុង​មួយកញ្ចប់​។ អ្នកខ្លះ​បាន​ចោទ​ជា​សំណួរ​ថា តើ​តែ​ដែលមាន​តម្លៃ​ថ្លៃ​ពិត​ជាមាន​រសជាតិ​ឆ្ងាញ់​ជាង​តែ​ដែល​ថោក​មែនឬ​?

 
​គ្មាន​ចម្លើយ​ច្បាស់លាស់​ណាមួយ​ឆ្លើយតប ទេ​។ ដោយហេតុថា ផលិតផល តែមាន ចំនួន ច្រើន​ប្រភេទ​ណាស់​។​ចំណែកឯ​រសជាតិ​រប​ស់​ទឹកតែ​ទាំងនោះ​វា​អាស្រ័យ​លើ​អារម្មណ៍ និង ចំណង់​ចំណូលចិត្ត​របស់​អ្នក​ពិសា​ម្នាក់ៗ​។  
 
​បើ​យោងតាម​ការបកស្រាយរ​បស់​គេហទំព័រ helloteacup.com ក្រោម​ចំណងជើង​ថា​
«Why Expensive Teas are Expensive (and Cheap Teas are Cheap)» បាន​ពន្យល់​ជា​អត្ថន័យ​ត្រួសៗ អំពី​ភាពខុសគ្នា​នៃ​តម្លៃ​របស់​តែ​។ 
 
​ទីមួយ​៖ អាចមកពី​បរិមាណ​នៃ​ការផ្គត់ផ្គង់ និង​តម្រូវការ​ក្នុង​ទីផ្សារ​។ ករណីនេះ​អាច​កើត មាន​ក្នុង ទម្រង់​ដូចជា​បរិមាណ​របស់​ស្លឹក​តែ​ដែល​កសិករ​អាច​ដាំ​បាន​ក្នុង​រដូវ​ដាំ​ដុះ​។ ហើយ​បរិមាណ​នេះ​ក៏​អា ស្រ័យ​លើ​អាកាសធាតុ ចំនួន​ទឹកភ្លៀង និង​ទឹកជំនន់​ជន​លិចលង់​ដំណាំ​ជាដើម​។ បើ​ការ​ផ្គត់ ផ្គង់ មាន​តិចជាង​តម្រូវការ នោះ​តម្លៃ​របស់​តែ​នឹងមាន​ការកើនឡើង​ខ្ពស់​។ 
 
​ទី​ពីរ​៖ ម៉ាក​របស់​ផលិតផល​ក៏​ជា​អ្នកដើរតួ​សំខាន់​ដែល​ធ្វើ​ឲ្យ​តែមាន​តម្លៃ​ថ្លៃ​ដែរ​។ នេះ​មិនមែន ជា​រឿង​ចម្លែក​នោះទេ ពីព្រោះថា មនុស្ស​ភាគច្រើន​ទុកចិត្ត និង គាំទ្រ​ផលិតផល​ណាមួយ​ដោយ គ្រាន់តែ​ពិនិត្យមើល​ភាពល្បីល្បាញ​របស់​ម៉ាក​នោះ​ប៉ុណ្ណោះ​។ 
 
​ពេលខ្លះ វា​អាចជា​ហាង​ដែល​អតិថិជន​ចូលទៅ​ទិញ​មាន​លក្ខណៈ​ទំនិញ ស្អាត មាន​ផាសុខភាព មាន អ្នកទទួល​ភ្ញៀវរ​ស់រា​យ​រាក់ទាក់ ហើយ​មាន​ទីតាំង​លើ​ផ្លូវធំ​ជាដើម​។ ទាំងអស់នេះ​ជា​ផ្នែក​មួយ​នៃ​ការ បង្កើន​តម្លៃ​តែ ។ 
 
​ទី​បី​៖ របៀប​វេច​ខ្ចប់​ច្បាស់លាស់ មានការ​រចនា​ម៉ូត​ទាក់ទាញ និង​មាន​ស្លាក​យីហោ​ក្រុមហ៊ុន​ល្បី​គឺ ជា​លក្ខណៈសម្បត្តិ​ក្នុង​ការលក់​ផលិតផល​តែ​ពួកគេ​ក្នុងតម្លៃ​ខ្ពស់​។ ពេលខ្លះ​ការ​វេច​ខ្ចប់​ត្រឹមត្រូវ តាម​ស្តង់ដា​ទាំងនេះ​ក៏​ជា​រឿង​មួយ​ល្អ​ដែល ពីព្រោះថា វា​ជួយ​រក្សា​គុណភាព​ស្លឹក​តែ មិន​ឲ្យ​ចូល​ខ្យល់ ឬ ហើរ​ក្លិន​ជាដើម​។ 
 
​ទី​បួន​៖ វា​មាន​លក្ខណៈពិសេស​ដូច​ស្រា និង​ឈី​ស​ដែរ​។ តែ​ដែលមាន​អាយុកាល​យូរ​មាន រសជាតិ​និង​ក្លិន​ប្រសើរ​ជាង​តែមាន​អាយុកាល​ខ្លី​។ សម្រាប់​អ្នក​ហូប​តែ​ធម្មតា ការវែកញែក ភាពខុសគ្នា​រវាង​ប្រភេទ​តែ​ទាំងពីរ​អាចមាន​បង្ក​ឲ្យ​មាន​ភាពស្រពិចស្រពិល​។  ប៉ុន្តែ​សម្រាប់​អ្នក ដែលមាន​បទពិសោធន៍​ក្នុង​ការហូប​តែ ខុសគ្នា​នៃ​ក្លិន​និង រសជាតិ​នេះ​គឺជា អ្វីដែល​គេ​ចង់បាន​។ 
 
​ទី​ប្រាំ​៖ ស្លឹក​តែ​ដែល​ទើប​ប្រមូល​ផល​ហើយពី​ដើម មិនមែន​ប្រាកដថា​នឹង​ទៅ​ដល់ដៃ​អតិថិជន​ភ្លាមៗ ទេ​។ ដូចនេះហើយ​របៀប​នៃ​ការ​ទុកដាក់​ស្លឹក​តែ​មុននឹង​យកទៅ​ចម្រាញ់ ដែលមាន​ដូចជា​ការរក្សា​សី តុ​ណ្ហ​ភាពសមរម្យ ឬ​បរិមាណ​ចំហាយ​ទឹក គឺជា​តម្លៃ​សេវាកម្ម​ដែល​គេ បូក​បញ្ចូល​រួម​ក្នុង​ប្រអប់​តែ​នោះ​៕ 

Tag:
 តែ​
© រក្សាសិទ្ធិដោយ thmeythmey.com