អន្តរជាតិ
ឥទ្ធិពល​លិខិតឆ្លងដែន​៖ ជប៉ុន​រក្សា​លេខ​១ កូរ៉េខាងត្បូង​ឡើង​ស្មើ​សិង្ហ​បុរី ខណៈ​កម្ពុជា​លេខ​៨៤
12, Jan 2019 , 7:59 pm        
រូបភាព
ដោយ: ធីតា
​ជប៉ុន​រក្សា​ចំណាត់​លេខ​មួយ​ក្នុងនាម​ជា​ប្រទេស​ដែល​អាច​ទៅកាន់​ទិសដៅ​ផ្សេងៗ​ក្នុង​ពិភពលោក​ដោយ​មិនចាំបាច់​មាន​ទិដ្ឋាការ​។ បើ​យោងតាម​ស​ន្ទ​ស្សន៍​លិខិតឆ្លងដែន (Henley Passport Index) គិត​ត្រឹម​ខែមករា ឆ្នាំ​២០១៩​នេះ លិខិតឆ្លងដែន​ជប៉ុន​អាច​ទៅដល់​១៩០​គោលដៅ ខណៈ​កូរ៉េខាងត្បូង​អាច​ទៅដល់​១៨៩​គោលដៅ​ស្មើ​សិង្ហ​បុរី​។ កម្ពុជា​ស្ថិតនៅ​លេខ​រៀង​ទី​៨៤ ដែល​អាច​ទៅដល់​៥៤​គោលដៅ​ដោយ​គ្មាន​ទិដ្ឋាការ ខណៈ អ៊ីរ៉ាក់ និង​អា​ហ្វ​ហ្គា​នី​ស្ថាន មាន​ឥទ្ធិពល​ទាប​ជាងគេ ដោយ​អាច​ទៅដល់​ត្រឹម​៣០​គោលដៅ​ប៉ុណ្ណោះ​។​

 
​ខាងក្រោម​នេះ ជាតា​រាង​ចំណាត់ថ្នាក់ Henley Index ប្រចាំឆ្នាំ​២០១៩៖
 
​ចំណាត់ថ្នាក់​ទូទាំង​ពិភពលោក​៖
១.​ជប៉ុន ១៩០​គោលដៅ​
២. សិង្ហ​បុរី និង​កូរ៉េខាងត្បូង ១៨៩​គោលដៅ​
៣.​បារាំង និង​អាល្លឺម៉ង់ ១៨៨​គោលដៅ​
៤. ដា​ណឺ​ម៉ាក​, ហ្វាំ​ង​ឡង់​, អ៊ីតាលី និង​ស៊ុយអែត ១៨៧​គោលដៅ​
៥. លុច​សំបួរ និង​អេ​ស្ប៉ា​ញ ១៨៦​គោលដៅ​
៦. អូទ្រីស​, ហូ​ឡង់​, ន័​រវេ​ស​, ព័រ​ទុយ​ហ្គា​ល់​, ស្វី​ស​, អង់គ្លេស និង​សហរដ្ឋអាមេរិក ១៨៥​គោលដៅ​
៧. បែលហ្ស៊ិក​, កាណាដា​, ក្រិ​ក​, អៀរ​ឡង់ ១៨៤​គោលដៅ​
៨. សាធារណរដ្ឋ​ឆេ​ក ១៨៣​គោលដៅ​
៩. ម៉ា​ល់​តិ៍ ១៨២​គោលដៅ​
១០. អូស្ត្រាលី​, អ៊ី​ស្លង់ និង​នូ​វែ​ល​សេ​ឡង់ ១៨១​គោលដៅ​។ 
 
​តំបន់​អាស៊ាន​៖
-​សិង្ហ​បុរី (​លេខ​២) ១៨៩​គោលដៅ​
-​ម៉ាឡេស៊ី (​លេខ​១២) ១៧៩​គោលដៅ​
-​ប្រ៊ុយណេ (​លេខ​២១) ១៦៥​គោលដៅ​
-​ថៃ (​លេខ​៦៨) ៧៥​គោលដៅ​
-​ឥណ្ឌូណេស៊ី (​លេខ​៧២) ៧១​គោលដៅ​
-​ហ្វីលីពីន (​លេខ​៧៤) ៦៦​គោលដៅ​
-​កម្ពុជា (​លេខ​៨៤) ៥៤​គោលដៅ​
-​ឡាវ (​លេខ​៨៦) ៥២​គោលដៅ​
-​វៀតណាម (​លេខ​៨៧) ៥១​គោលដៅ​
-​មី​យ៉ាន់​ម៉ា (​លេខ​៩០) ៤៨​គោលដៅ​
 
​រីឯ​ប្រទេស​ដែលមាន​ចំណាត់​ថ្នាក់ទាប​ជាងគេ​បំផុត​៖
១-​អ៊ីរ៉ាក់ និង​អា​ហ្វ​ហ្គា​នី​ស្ថាន ៣០​គោលដៅ​
២. ស៊ី​រី និង​សូ​ម៉ាលី ៣២​គោលដៅ​
៣. ប៉ា​គី​ស្ថាន ៣៣​គោលដៅ​
៤. យ៉េ​មែន ៣៧​គោលដៅ​
៥. អេ​រី​ត្រេ ៣៨​គោលដៅ​
៦. ប៉ា​ឡេ​ស្ទី​ន និង​ស៊ូដង់ ៣៩​គោលដៅ​
៧. ណេ​ប៉ាល់ ៤០​គោលដៅ​
៨. លី​បង់​, ស៊ូដង់​ខាងត្បូង​, លី​ប៊ី និង​បង់​ក្លា​ដែ​ស ៤១​គោលដៅ​
៩. កូរ៉េខាងជើង​, អេ​ត្យូ​ពី និង​អ៊ីរ៉ង់ ៤២​គោលដៅ​
១០. ស្រីលង្កា និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ ៤៣​គោលដៅ​។​
 
​ចន្លោះ​ពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០១៩​នេះ ប្រទេស​៤ បាន​ពង្រីក​កិច្ចសហការ​ចេញ​-​ចូល​ដោយ​មិនបាច់​ប្រើ​ទិដ្ឋាការ​រហូតដល់​ទៅ​៥​គោលដៅ ដែល​ក្នុងនោះ មាន ចិន  កូ​ឡុំ​ប៊ី ទូ​វ៉ា​លូ និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​៕
 

Tag:
 លិខិតឆ្លងដែន​
 
© រក្សាសិទ្ធិដោយ thmeythmey.com