ជាតិ
អាជ្ញាធរខេត្ត​ស្ទឹងត្រែង ប្តេជ្ញា​ប្រែក្លាយ​ខេត្ត​ទៅជា​គោលដៅ​ភ្ញៀវទេសចរ​ដ៏​ទាក់ទាញ​
13, Jan 2019 , 8:19 am        
រូបភាព
រូបភាពពីគេហទំព័រក្រសួងព័ត៌មាន
រូបភាពពីគេហទំព័រក្រសួងព័ត៌មាន
​ភ្នំពេញ​៖ អាជ្ញាធរខេត្ត​ស្ទឹងត្រែង បានបង្ហាញ​ពី​ជំហរ​ប្រែក្លាយ​ខេត្ត​ទៅជា​គោលដៅ​ភ្ញៀវទេសចរ​ដ៏​ទាក់ទាញ​។ នេះ​បើតាម​លោក ដួង ពៅ អភិបាលរង​ខេត្តស្ទឹងត្រែង​គេហទំព័រ​ក្រសួង​ព័ត៌មាន ដែល​ដកស្រង់​សម្ដី ។ អាជ្ញាធរខេត្ត​ស្ទឹងត្រែង នឹងធ្វើ​ឲ្យ​ខេត្ត​របស់ខ្លួន​ទៅជា​ផ្នែក​មួយ​ចូលរួមចំណែក​អភិវឌ្ឍន៍​លើ​វិស័យ​ទេសចរណ៍ ដោយ​ផ្អែកលើ​សរសរ​ស្ដម្ភ​៣ គឺ​ខិតខំ​ជំរុញ​បន្ដិច​ម្ដងៗ​តាមរយៈ​សហគមន៍​ទេសចរណ៍ ដែល​ស្ថិតនៅក្នុង​តំបន់​ធម្មជាតិ​ទាំងអស់ ដោយ​ប្រែ ក្លាយ​តំបន់​ទាំងនោះ ឲ្យ​ក្លាយ​ទៅ​ផ្កា​មួយទង​ដ៏​ទាក់ទាញ​។ លោក ដួង ពៅ បញ្ជាក់​ដូច្នេះ​។


​បើតាម​គេហទំព័រ​ក្រសួង​ព័ត៌មាន​កាលពី​ឆ្នាំ​២០១៦ កម្ពុជា ឡាវ បាន​ឯកភាពគ្នា​បើក​កុងស៊ុល និង​ច្រកព្រំដែន​អន្ដរជាតិ​រវាង​ខេត្តស្ទឹងត្រែង និង​ខេត្ត​ចម្ប៉ា​សាក់ ដើម្បី​សម្រួល​ដល់​ការចេញចូល​របស់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។ នេះ​។ 
 
​ខេត្តស្ទឹងត្រែង ដែលមាន​ព្រំដែន​ជាប់​ប្រទេស​ឡាវ​មាន​ប្រជាពលរដ្ឋ​ជាង​១៥​ម៉ឺន​នាក់ ក្នុងនោះ​មាន ១១​ជនជាតិដើម​ភាគតិច​។ ខេត្ត​នេះ មាន​តំបន់​ទេសចរណ៍ធម្មជាតិ​ដ៏​មាន​សក្ដានុពល​ជាច្រើន រួមមាន រមណីយដ្ឋាន​កោះ​ហាន​,​ទឹកជ្រោះ​សុភ​មិត្រ ឬ​ទឹកធ្លាក់​ព្រះ​និមិត្ត​,​ឆ្នេរ​ខ្សាច់​សេកុង​,​កោះ​ខេ​,​អន្លង់​ផ្សោត​ឈើទាល​, បុប្ផា​ភ្លុក និង​រមណីយដ្ឋាន​ផ្សេងទៀត​៕
 
 

Tag:
 ស្ទឹងត្រែង
© រក្សាសិទ្ធិដោយ thmeythmey.com