ជាតិ
ក្រុមហ៊ុន​ចិន​មួយ ចង់​វិនិយោគ​លើ​ការសង់​ផ្លូវដែក​លើ​អាកាស​នៅ​កម្ពុជា​
13, Jan 2019 , 2:59 pm        
រូបភាព
Frontt រូបភាពពីទំព័រហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម
Frontt រូបភាពពីទំព័រហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម
 ភ្នំពេញ​៖ ក្រុមហ៊ុន​ចិន​មួយ មានបំណង​វិនិយោគ​លើ​ការសាងសង់​ផ្លូវដែក​លើ​អាកាស​នៅ​កម្ពុជា ដើម្បី​រួមចំណែក​លើកកម្ពស់​វិស័យ​ដឹកជញ្ជូន ទេសចរណ៍ និង​ពាណិជ្ជកម្ម​។ បំណង​នេះ ត្រូវ​បានលើកឡើង​ក្នុងជំនួប​ពិភាក្សា​ទ្វេភាគី រវាង​លោក ឈួន ដា​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​ប្រតិភូ​ចិន​ខេត្ត​ឆុង​ឈី ដឹកនាំ​ដោយ​លោក LUO LINQUAN សមាជិក​គណៈ     ក​ម្មា​ធិ​ការ​បក្ស​កុម្មុយនីស្ត​ចិន នៃ​តំបន់ជីវ​ឡុង​ប៉ កាលពី​ថ្ងៃទី​១០​កន្លងទៅ​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួងពាណិជ្ជកម្ម​។ ប្រភព​ដដែល​ឲ្យ​ដឹង​ទៀតថា  ក្រៅពី​បំណង​វិនិយោគ​ក្នុង​វិស័យ​ដឹកជញ្ជូន​នៅ​កម្ពុជា ក្នុងជំនួប​នេះ ប្រតិភូ​ចិន មាន​គម្រោង​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា នៅ​តំបន់ជីវ​ឡុង​ប៉ នៃ​ខេត្ត​ឆុង​ឈី​ង​ផងដែរ​។

 
​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួងពាណិជ្ជកម្ម​ដដែល  លោក ឈួន ដា​រ៉ា បាន​ស្វា​មគ​មន៍​ចំពោះ​បំណង​វិនិយោគ​នានា​របស់​ក្រុមហ៊ុន​ចិន លើ​វិស័យ​ដឹកជញ្ជូន និង​វិស័យ​សក្តានុពល​មួយចំនួនទៀត​នៅ​កម្ពុជា​។ លោក ឈួន ដា​រ៉ា ក៏​សន្យា​ជួយ​សម្របសម្រួល​ប្រតិភូ​ខេត្ត​ឆុង​ឈី​ង ពាក់ព័ន្ធ​នឹង​គម្រោង​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា នៅ​តំបន់ជីវ​ឡុង​ប៉​ដែរ បន្ទាប់ពី​ក្រសួងពាណិជ្ជកម្ម ទទួលបាន​លិខិតស្នើ​ផ្លូវការ​ពី​រដ្ឋបាលខេត្ត​ឆុង​ឈី​ង និង​មន្ទីរ​ពាណិជ្ជកម្ម​របស់​ចិន​៕


 
 

Tag:
 ផ្លូវដែក​
 ​វិស័យ​ដឹកជញ្ជូន​
© រក្សាសិទ្ធិដោយ thmeythmey.com