ជាតិ
២៥ខេត្ត/រាជធានី
«​ផ្ទះ​តា​ម៉ុក​»​លើ​ភ្នំ​ដងរែក ក្លាយជា​មជ្ឈមណ្ឌល​សន្តិ​ភាព​អន្លង់វែង​
13, Jan 2019 , 4:19 pm        
រូបភាព
ដោយ:
​ឧ​ត្ត​រ​មានជ័យ​៖ ផ្ទះ​តា​ម៉ុក នៅលើ​ភ្នំ​ដងរែក​ជាទី​តាំង​ប្រវត្តិសាស្ត្រ​មួយ ដែល​សព្វថ្ងៃ​បាន​ក្លាយទៅជា​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង ដែលមាន​ផ្ទុក​ឯកសារ​ប្រវត្តិសាស្ត្រ​ជាច្រើន​។ ផ្ទះ​នេះ ត្រូវបាន​សាងសង់​នៅ​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​១៩៩៥ នៅលើ​ផ្ទៃដី ៣,០២៥ ហិកតា ស្ថិតនៅ​ភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​



​ផ្ទះ​នេះ ជាទី​តាំង​ដែល​តា​ម៉ុក​ស្នាក់នៅ​ជាប្រចាំ និង​ជាទី​កន្លែង​ជួបជុំ​ជាមួយ​មេដឹកនាំ​កំពូលៗ​របស់​ខ្មែរក្រហម ដូចជា​ប៉ុលពត​, ខៀវ សំផន​, នួន ជា​, សុន សេន និង​មេបញ្ជាការ​កងពល​មួយចំនួនទៀត​។ ទោះជា​បច្ចុប្បន្ន ផ្ទះ​តា​ម៉ុក​ចាស់ ត្រូវបាន​ខូចខាត​ទៅហើយ​ក្តី តែ​គេ​បាន​កសាងឡើង​ជាថ្មី ដែលមាន​ភិនភាគ​ដូច​ទៅនឹង​ផ្ទះ​ដើម​។ 
​សូម​អញ្ជើញ​ទស្សនា​រូបភាព​ផ្ទះ​តា​ម៉ុក នៅលើ​ភ្នំ​ដងរែក​ដូចតទៅ​៖ 





























Tag:
 ភ្នំ​ដងរែក​
 ​ផ្ទះ​តា​ម៉ុក​
 ​មជ្ឍមណ្ឌល​សន្តិភាព​
 ​អន្លង់វែង​
 ​ឧ​ត្ត​រ​មានជ័យ​
© រក្សាសិទ្ធិដោយ thmeythmey.com