ពីនេះ ពីនោះ
ពាក្យ​ដែល​ផ្តើម​ដោយ​អក្សរ «​ល​» ត្រូវ​ប្តូរ​ដោយ​អក្សរ «​ឡ​» វិញ តើ​មាន​ពាក្យ​អ្វីខ្លះ​?
16, Jan 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​កន្លងមក​មាន​ពលរ​ដ្ឋ​មួយចំនួន​នៅតែ​ទម្លាប់​ប្រើពាក្យ​ដែលមាន​អក្សរ «​ល​» ដោយ​មិនដឹងថា​ពាក្យ​ទាំងនោះ​ត្រូវបាន​គេ​ប្តូរ​មក​ប្រើ ជា អក្សរ «​ឡ​» វិញ​នោះទេ​។ មិន​ត្រឹមតែ​ប្តូរ​ទៅជា​អក្សរ «​ឡ​» ទេ ហើយ​មាន​ពាក្យ​ខ្លះ​ប្តូរ​ទៅជា​ព្យាង្គ​តម្រួត​ទៀតផង​។


 
​ពាក្យ​ដែល​ប្តូរ​ពី​«​ល​» ទៅ «​ឡ​»  នោះ​មានដូចជា​ពាក្យ ក្រលៅ ប្តូរ​ជា ក្រឡៅ​,  ច្រ​លឹម ប្តូរ​ជា​ច្រ​ឡឹម​, ច្រលោត ប្តូរ​ជា​ច្រឡោត​, ច្រលឹង ប្តូរ​ជា ច្រឡឹង​, ច្រ​លំ ប្តូរ​ជា​ច្រឡំ​, ច្រលុង ប្តូរ​ជា​ច្រឡុង​, ច្រ​លុក ប្តូរ​ជា​ច្រ​ឡុ​ក​, ចំលក ប្តូរ​ជា​ចំឡក​, ប្រលាក់ ប្តូរ​ជា​ប្រឡាក់​, ប្រលាយ ប្តូរ​ជា​ប្រឡាយ​, ប្រលិងប្រលាំង ប្តូរ​ជា​ប្រឡិងប្រឡាំង​, ប្រលិមប្រលំ ប្តូរ​ជា​ប្រ​ឡិ​ម​ប្រ​ឡំ​, ប្រលុបប្រឆា ប្តូរ​ជា​ប្រឡុបប្រឆា​, តំលើង ប្តូរ​ជា​ដំឡើង​, ក្រលាប់ ប្តូរ​ជា​ក្រឡាប់​, ក្រលឹង ប្តូរ​ជា​ក្រឡឹង​, សំលេង ប្តូរ​ជា​សម្លេង​។​ល​។  
 
​ចំពោះ​ពាក្យ​ដែល​បាន​ប្តូរ​ពី​«​ល​» ទៅ «​ឡ​» ហើយ ក៏​ប្តូរ​ទៅជា​ជើង​តម្រួត​វិញទៀត​ផង ពាក្យ​ទាំងនោះ​មានដូចជា ចំលើយ ត្រូវ​ប្តូរ​ជា ចម្លើយ​,  តំលៃ ប្តូរ​ជា តម្លៃ​, តំលា ប្តូរ​ជា តម្លា​, តំលឹង ប្តូរ​ជា​តម្លឹង​, សំល ប្តូរ​ជាស​ម្ល , សំលាញ់ ប្តូរ​ជា​សម្លាញ់​, សំលាប់ ប្តូរ​ជា​សម្លាប់​, សំលី ប្តូរ​ជា​សំឡី​,​ចំលាក់ ប្តូរ​ជា​ចម្លាក់​,​ចំលែក ប្តូរ​ជា​ចម្លែក​, សំលក់ ប្តូរ​ជា​សម្លក់ ជាដើម​។​
 
​លើកលែងតែ​ពាក្យ​មួយចំនួន​មិនមាន​ការ​ប្រួល​ប្រែ​នោះទេ ពាក្យ​ទាំងនោះ​មានដូចជា​៖ ជំនួស មិនមែន​ជំណួស​, ជំនោរ មិនមែន​ជំណោរ​, ជំនាង មិនមែន​ជំណាង​, ជំនឿន មិនមែន​ជំណឿន​, ជំនែង មិនមែន​ជំណែង​, ជំនួញ មិនមែន​ជំណួញ​, ជំនួប មិនមែន​ជំណួប​, ជំនូន មិនមែន​ជំណូន​, ជំនុំ មិនមែន​ជំណុំ​, ជំនិះ មិនមែន​ជំណិះ​, សំនៀង មិនមែន​សំណៀង​, លំនាំ មិនមែន​លំណាំ​។​ល​។ នេះ​បើ​ផ្អែក​តាម​សៀវភៅ វេយ្យាករណ៍​ខ្មែរ​ដែល​សរសេរ​ដោយ លោក ជៀប គ​ន្ធា​៕ 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com