រថយន្ត
អត្ថបទពាណិជ្ជកម្ម
SUBARU ប​ង្អូ​ត​សម្រស់​រថយន្ត​ជំនាន់​ចុងក្រោយ​ម៉ូ​ឌែ​ល e-Boxer នៅ​ពិ​ពរណ៍​ឆ្នាំ​២០១៩ ក្នុង​សិង្ហ​បុរី
14, Jan 2019 , 3:19 pm        
រូបភាព
សិង្ហ​បុរី៖​ Forester e-Boxer ត្រូវបាន​បង្ហាញខ្លួន​នៅ​ប្រទេស​សិង្ហ​បុរី ក្នុង​ពិព័រណ៍ Singapore Motor show 2019​។ ក្នុង​ការដាក់​បង្ហាញរ​ថ​យន្ត​ជាច្រើន​ម៉ូ​ឌែ​ល មកពី​ក្រុមហ៊ុន​ជាច្រើន គេ​សង្កេតឃើញ នៅក្នុង​ស្តង់ SUBARU រថយន្ត Forester e-Boxer ក៏បាន​បង្ហាញ​រូបរាង​ដ៏​សង្ហា​របស់ខ្លួន ដែល​ពោរពេញ​ដោយ​ប្រណីតភាព ទំនើប​ដែលមាន​បំពាក់​ដោយ​ឧបករណ៍ និង​បច្ចេកវិទ្យា​ទំនើបៗ​ជាច្រើន​។​
 
E-Boxer ជា​ប្រភេទ​រថយន្ត​ដែលជា​ជម្រើស​ដ៏​ល្អ​សម្រាប់​អតិថិជន ដែលជា​អ្នកធ្វើ​ជំនួញ ឬ​អ្នក​ដែលមាន​សមាជិកគ្រួសារ​ច្រើន ហើយ​វា​ក៏​ជា​ប្រភេទ​រថយន្ត SUV ដ៏​ពេញនិយម​ផងដែរ​។ អ្វីដែល​ពិសេស​នោះ រថយន្ត​ប្រភេទ E-Boxer មាន​ម៉ាស៊ីន​មុខងារ​ពីរ ក្នុងនោះ​រួមមាន ម៉ាស៊ីន​ដែល​ប្រើប្រាស់​ថាមពល​អគ្គិសនី​ដើរ​ដោយ​អាគុយ មានមុខ​ងារ​ជួយ​កាត់បន្ថយ​ការប្រើប្រាស់​ប្រេងឥន្ធនៈ និង​ម៉ាស៊ីន​មួយទៀត ជា​ប្រភេទ​ម៉ាស៊ីន​ប្រើប្រាស់​ឥន្ធនៈ​ទូទៅ មានមុខ​ងារ​ធ្វើ​ឲ្យ​រថយន្ត​រត់​ក្នុង​ល្បឿន​លឿន​។ ជាទូទៅ​ឡាន SUBARU ស៊ីសាំង ៥.៤ លីត្រ​ក្នុង ១០០​គីឡូម៉ែត្រ តែ​សម្រាប់ E-Boxer នឹង​ត្រូវបាន​សន្សំសំចៃ​រហូតដល់ ៤០​ភាគរយ​។ 




 
​លើសពីនេះទៅទៀត​ក្រុមហ៊ុន SUBARU ក៏បាន​បង្ហាញ​នូវ​ម៉ូ​ឌែ​ល ដែលមាន​ប្រជាប្រិយភាព​និង​ល្បី ៗ ជាច្រើន​ទៀត ដូចជា​រថយន្ត Subaru XV 2.0i-S Subaru Outback 2.5i-S Subaru Forester 2.0i-S Subaru Forester 2.0i-L ។​




 
​គួរ​រម្លឹក​ដែរ​ថា ព្រឹត្តិការណ៍​ត្រូវបាន​រៀបចំឡើង​នៅ​អគារ Suntec City ដោយមាន​ការចូលរួម​ពី​សំណាក់​ថ្នាកដឹកនាំ របស់​ក្រុមហ៊ុន SUBARU និង​អ្នកសារព័ត៌មាន​មកពី​ប្រទេស​ជាច្រើន​៕
 





 

© រក្សាសិទ្ធិដោយ thmeythmey.com