ជាតិ
ប្រធានសភា​ឡាវ ស្នើឱ្យ​មានការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា ឡាវ​
14, Jan 2019 , 4:57 pm        
រូបភាព
​សៀមរាប​៖ កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​២៧ នៃ​វេទិកា​អាស៊ី​-​ប៉ាស៊ីហ្វិក (APPF) ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​បានចាប់ផ្តើម​ដំណើរការ​នៅ​ព្រឹក​ថ្ងៃទី​១៤ មករា ឆ្នាំ​២០១៩ ដែល​ប្រារព្ធ​ធ្វើ​នៅ​ខេត្តសៀមរាប​។ ប្រធានរដ្ឋសភា​កម្ពុជា សម្ដេច ហេង សំរិន នៅ​ព្រឹក​មិញ​នេះ​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ប្រតិបត្តិ​នៃ​វេទិកា​អាស៊ី​-​ប៉ាស៊ីហ្វិក ដើម្បី​ពិនិត្យ​ពី​របៀបវារៈ​នៃ​កិច្ចប្រជុំ​ទាំងមូល​។ ក្រោយ​កិច្ចប្រជុំ​នេះ ប្រធានរដ្ឋសភា​ព​កម្ពុ​ជា និង​ប្រធានរដ្ឋសភា​ឡាវ បាន​ជួបពិភាក្សា​ការងារ និង​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ផងដែរ​។​

 
​ក្នុងជំនួប​នោះ លោកស្រី ផានី យ៉ា​ថូ​ទូ ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ បាន​សម្ដែង​អារម្មណ៍​រីករាយ​ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋសភា​ទាំងពីរ​នាពេល​កន្លងមក​។ លោកស្រី​បាន​អបអរសាទរ​ចំពោះ​ការរៀបចំ​កិច្ចប្រជុំ APPF លើក​ទី​២៧ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ ជាមួយគ្នា​នោះដែរ ប្រធានរដ្ឋសភា​ព​ឡាវ បាន​សង្កេតឃើញ​ពី​ភាព​រីកចម្រើន​គួរឱ្យកត់សម្គាល់​នា​រយៈពេល​ចុងក្រោយ​នេះ​។​
 
​ប្រធានរដ្ឋសភា​ប្រទេស​ឡាវ បាន​គាំទ្រ​លើ​ខ្លឹមសារ​អនុស្សរណៈ​ដែល​បាន​ចុះហត្ថលេខា​នាឱកាស​នេះ និង​បានស្នើ​សូម សម្តេច​ប្រធាន រដ្ឋសភា​បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​ស​ភា​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត ចាប់ពី​ថ្នាក់ដឹកនាំ​រហូត​ដល់គ​ណៈ​កម្ម​ការជំនាញ ជាពិសេស​គួរ បង្កើត​ឲ្យ​មាន​សិក្ខាសាលា​រួមគ្នា​។ លោកជំទាវ ផានី យ៉ា​ថូ​ទូ បានស្នើ​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ ជំរុញ​កិច្ច​សហប្រតិបត្តិ​ផ្នែក​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ​ដែល​នៅមានកម្រិត​ឲ្យ​បាន​កើនឡើង​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com