ជាតិ
សង្គមជាតិ
បេក្ខជន​ជាង​១​ពាន់​នាក់ ចូលរួម​ប្រឡង​ក្របខ​ណ្ខ​យោធា​ខេមរភូមិន្ទ​
15, Jan 2019 , 7:59 am        
រូបភាព
រូបភាពពីទី​ភ្នាក់​ងារ​សារព័ត៌មាន​កម្ពុជា
រូបភាពពីទី​ភ្នាក់​ងារ​សារព័ត៌មាន​កម្ពុជា
ដោយ:
​ភ្នំពេញ​៖ បេក្ខជន​ចំនួន ១.៣២៣​នាក់ ដែល​មកពី​បណ្តា​ខេត្ត​ផ្សេងៗ​គ្នា មានដូចជា ខេត្តសៀមរាប កំពង់ធំ ព្រះវិហារ និង​ឧ​ត្ត​រ​មានជ័យ បាន​ចូលរួម​ប្រឡង​ជ្រើសរើស​ទាហាន​យោធា​។ បើតាម​ការផ្សាយ​ព័ត៌មាន​របស់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា គោលបំណងនៃការជ្រើសរើស​បេក្ខជន​ប្រឡង​នេះ គឺដើម្បី​បន្តវេន​យោធា​ដែល​បាន​ចូលនិវត្តន៍ និង​ពលី​ក្នុង​ក្របខណ្ឌ​យោធា​។


 
​លោក ពៅ ហេង មេបញ្ជាការ​យោធា​ភូមិភាគ​ទី​៤ ត្រូវបាន​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា ស្រង់​សម្តី​ដែល​បាន​ថ្លែង​នៅក្នុង​ថ្ងៃ​ប្រឡង​ជ្រើសរើស​មន្ត្រី​ក្របខណ្ឌ​កង​យោធា​ពល​ខេមរភូមិន្ទ  ថា​ការប្រឡង​នេះ គឺជា​ការបំពេញ​នូវ​ក្របខណ្ឌ ហើយក៏​ជា​ឱកាស​សម្រាប់​ពួកគេ ក្នុង​ការវាស់ស្ទង់​សមត្ថភាព និង​កម្រិត​ចំណេះដឹង​។ 
 
​ជាមួយគ្នា​ផងដែរ លោក ពៅ ពិសិដ្ឋ អភិបាលរង​នៃ​អភិបាលខេត្ត​សៀមរាប បាន​មានប្រសាសន៍ថា ការប្រឡង​នេះ​គឺជា​ការពង្រឹង​ចំណេះដឹង ស្មារតី​របស់ខ្លួន​ដើម្បី​ការពារ​បូរណភាព​ទឹកដី និង​កសាង​ប្រទេសជាតិ និង​ការដឹកនាំ​កង​យោធា​ខេមរភូមិន្ទ​ឲ្យ​រឹងមាំ ប្រកបដោយ​គុណភាព មាន​មនសិការ​ស្នេហា​ជាតិ និង​ស្មោះត្រង់​ចំពោះ​ជាតិ និង​ប្រជាជន​ផងដែរ​។ «​ដូច្នេះ យើង​ត្រូវការ​មាន​កងទ័ព​គ្រប់​ប្រភេទ​ខ្លាំងពូកែ ប្រកបដោយ​វិន័យ សីលធម៌ គុណភាព ក្នុងការ​ធ្វើសឹក​សង្គ្រាម ក្នុងការ​ការពារ​បូរណភាព​ទឹកដី និង​កសាង​ប្រទេស​លើ​គ្រប់​វិស័យ​»​។ នេះ​ជាការ​រៀបរាប់​របស់លោក ពៅ ពិសិដ្ឋ​។ 


 
​បេក្ខជន​ជាង​១​ពាន់​នាក់ ចូលរួម​ប្រឡង​ជ្រើសរើស​មន្ត្រី​យោធា​ខេមរភូមិន្ទ មានការ​បែងចែក​ជាកា​រ​ប្រឡង​ផ្សេងៗ​គ្នា រួមមាន​ដូចជា ការប្រឡង​វគ្គ​នាយទាហាន​សកម្ម​ជំនា​ន់ទី​២៣ ចំនួន​៤០៥​នាក់ វគ្គ​នាយទាហាន​ជើងគោក​ជំនា​ន់ទី​១១ ចំនួន​៥៩២​នាក់ វគ្គ​នាយទាហាន​បន្តវេន​ជំនា​ន់ទី​១២ ចំនួន​១៨២​នាក់ និង​នាយទាហាន​ជំនាញ​បច្ចេកទេស​យោធា ចំនួន​១៤០​នាក់​៕ 
 

Tag:
 មន្ត្រី​យោធា
© រក្សាសិទ្ធិដោយ thmeythmey.com