ជាតិ
រថយន្ត
រូបរាង​ដ៏​ប្រណិត​របស់ Mercedes-Benz ក្នុង​ព្រឹត្តិការណ៍ Singapore Motorshow 2019 នៅ​សិង្ហ​បុរី​
14, Jan 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​រថយន្ត​ម៉ាក Mercedes-Benz ដែលជា​រថយន្ត​ដ៏​ប្រណិត បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ Singapore Motorshow 2019 ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៣ ខែមករា​កន្លងទៅ នៅ​ប្រទេស​សិង្ហ​បុរី​។ ក្រៅពី​រថយន្ត​ម៉ាក Mercedes-Benz ក៏មាន​រថយន្ត​ម៉ាក​ល្បីៗ​ដទៃទៀត​ចូលរួម​ផងដែរ​។​

 
​តាំងពី​ខែមករា ឆ្នាំ​២០១៥​មក ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា លី​មី​ធី​ត ទទួលបាន​សិទ្ធិផ្តាច់មុខ​ក្នុងការ​នាំចូល ចែកចាយ ដាក់ ជួសជុល ថែទាំ និង​ប្តូរ​គ្រឿងបន្លាស់​នូវ​គ្រប់​ប្រភេទ​រថយន្ត​ប្រណិត​ម៉ាក Mercedes Benz ប្រចាំ​ប្រទេស​កម្ពុជា​។ ស្តារ អូ​តូ ខេ​ម​បូ​ឌា បាន​នាំចូល​នូវ     រថយន្ត​ដែលមាន​ការធានា​ច្បាស់លាស់ ស្របទៅនឹង​ស្តង់ដារ និង​លក្ខខណ្ឌ​ប្រើប្រាស់​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ផ្តល់នូវ​គ្រឿងបន្លាស់​សុទ្ធ និង​សេវាកម្ម​ជួសជុល​ថែ​ទាំង​ដ៏​ល្អ​បំផុត​ឈានមុខ​គេ​នៅក្នុង​ប្រទេស​។​
 
​ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា មាន​ទីតាំង​ស្ថិតនៅ​បណ្តោយ​ផ្លូវ ៦០ ម៉ែត្រ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម ទំនាក់ទំនង​ទូរ​សព្ទ​លេខ 017-231-488 | 023-231-488 ៕
 





© រក្សាសិទ្ធិដោយ thmeythmey.com