អត្ថបទពាណិជ្ជកម្ម
សាលាអន្តរជាតិអាស៊ាន ប្រគល់បណ្ណសរសើរជូនបុគ្គលិក-ថ្នាក់ដឹកនាំឆ្នើម និងវិញ្ញាបនបត្របញ្ចប់ការសិក្សាដល់សិស្សពូកែប្រចាំឆ្នាំ២០១៨
× ភ្នំពេញ៖ សាលាអន្តរជាតិអាស៊ាន កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ បានរៀបចំកម្មវិធីប្រគល់បណ្ណសរសើរ ជូនដល់បុគ្គលិក-ថ្នាក់ដឹកនាំឆ្នើម និងវិញ្ញាបនបត្របញ្ជាក់ការសិក្សា បណ្ណសរសើរ និងអាហាររូបករណ៍ជូនដល់សិស្សពូកែប្រចាំឆ្នាំ២០១៨របស់ខ្លួន។ កម្មវិធីនេះប្រព្រឹត្តទៅ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោក ហុង លីម នាយកសាលាអន្តរជាតិអាស៊ាន ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ផ្នែក ភ្ញៀវជាតិ និងអន្តរជាតិ អាណាព្យាបាល និងសិស្សានុសិស្សគ្រប់សាខា និង សរុប ៣ ពាន់នាក់។
ក្នុងកម្មវិធីដ៏ឱឡារិកនាសាលាតិចណូនេះ គឺជាការលើកទឹកចិត្តដល់ដល់បុគ្គលិកឆ្នើម សរុបចំនួន ១៣០ នាក់ រួមសិស្សដែលបញ្ចប់ការសិក្សាគ្រប់កម្រិត ពីសាលាអន្តរជាតិអាស៊ានចំនួន ១,០០៨នាក់ ក្នុងឆ្នាំ២០១៨។ បន្ថែមពីនេះក៏មានការផ្ដល់អាហារូបករណ៍សម្រាប់ឆ្នាំ២០១៩ ដល់សិស្សចំនួន២៤នាក់ផងដែរ ដែលសរុបជាទឹកប្រាក់គឺចំនួន ៦,៤២៦ដុល្លារ និងប្រាក់១លាន ៥០ម៉ឺនរៀល ដល់សិស្សជ័យលាភី ក្នុងកម្មវិធីប្រកបពាក្យ និងប្រកួតអំណាន។ លោកនាយកសាលាអន្តរជាតិអាស៊ាន លោក ហុង លីម ក៏បានប្រគល់រង្វាន់ម៉ូតូ ចំនួន ៥គ្រឿង ជូនដល់បុគ្គលិកឆ្នើមចំនួន៥នាក់ផងដែរនៅក្នុងពិធីនោះ។ បន្ថែមពីទៀត ក៏មានកម្មវិធីចាប់ឆ្នោត ផ្សងយករង្វាន់ជាច្រើនដូចជា មួកសុវត្ថិភាព កង្ហារ កុំព្យូទ័រ ម៉ាស៊ីនបោកខោអាវ ទូរទឹកកក និងរង្វាន់ធំម៉ូតូ ១ គ្រឿងផងដែរ។
លោក ហុង លីម នាយកសាលាអន្តរជាតិអាស៊ាន បានមានប្រសាសន៍ឲ្យដឹងថា សាលាអន្តរជាតិអាស៊ាន ជាស្ថាប័នអប់រំឯកជនមួយ ដែលឈរលើគោលការណ៍គុណភាព និងក្រមសីលធម៌ វិជ្ជាជីវៈ។ សាលាអន្តរជាតិអាស៊ាន នឹងប្រឹងប្រែងអោយអស់ពីលទ្ធភាព ដើម្បីរួមចំណែកកសាងនិងអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាអោយមានដំណើរការរីកចម្រើនជាទីមោទក ក្នុងបុព្វហេតុអប់រំនិងបណ្ដុះបណ្ដាលធនធានមនុស្ស អោយប្រកបដោយគុណភាព និងប្រសិទ្ធភាព។ នេះជាការប្តេជ្ញាចិត្តរបស់លោក ហុង លីម រួចលោកបានបន្ថែមទៀតដូច្នេះ៖«ក្នុងឆ្នាំ ២០១៩នេះ សាលាអន្តរជាតិអាស៊ាន និងដាក់បញ្ចូលកម្មវិធីសិក្សាថ្មីមួយមកពីសហរដ្ឋអាមេរិក ដែលកម្មវិធីនេះមានសាលាជាង ៤០០០ នៅលើពិភពលោក កំពុងដាក់ឲ្យសិស្សានុសិស្សសិក្សា។ កម្មវិធីនេះ មានឈ្មោះថាកម្មវិធី ទម្លាប់ល្អទាំង៧របស់បុគ្គលិកឆ្នើម ដែលនឹងបង្រៀនឲ្យសិស្សានុសិស្ស យល់ដឹងពីភាពជាអ្នកដឹកនាំផ្ទាល់ខ្លួន ការរៀបចំផែនការសិក្សា និងផែនការជីវិតប្រចាំថ្ងៃ និងសម្រាប់ថ្ងៃអនាគត ភាពម្ចាស់ការលើជីវិតរស់នៅរបស់ខ្លួន ការដោះស្រាយបញ្ហា ការធ្វើការងារជាក្រុម និងជំនាញទំនាក់ទំនង ដែលទាំងសុទ្ធតែជាជំនាញដ៏សំខាន់ៗ និងចាំបាច់ក្នុងសទវត្សទី២១៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com