ទោះបីមានការអះអាងពាក់ព័ន្ធការផ្ទេរកីឡាករ ចាន់ វឌ្ឍនាកា ពីក្លិបបឹងកេតក៏ដោយ ប៉ុន្តែពុំទាន់ឃើញក្លិប PKNS FC បង្ហាញខ្លួនកីឡាកររូបនេះជាផ្លូវការនៅឡើយទេ។
PKNS FC ជាក្លិបចំណាស់មួយរបស់ម៉ាឡេស៊ី ដែលប្រើប្រាស់កីឡដ្ឋាន Shah Alam Stadium។ ក្លិបនេះធ្លាប់បានតំណែងជើងឯក Liga Premier Malaysia នៅឆ្នាំ២០១១ និងឈ្នះជើងឯក Malaysia FAM League ចំនួន៣លើក។
បច្ចុប្បន្ន ក្លិបស្ថិតក្រោមការដឹកនាំបង្វឹករបស់លោក K. Rajagopal អតីតគ្រូបង្វឹកជម្រើសជាតិម៉ាឡេស៊ី ដែលបានជួយឲ្យម៉ាឡេស៊ី ឈ្នះមេដាយមាសស៊ីហ្គេមឆ្នាំ២០០៩ និងពាន AFF Suzuki Cup ឆ្នាំ២០១០៕