កីឡាជាតិ
ជាតិ
Charlie Machell អតីតយុវជន Newcastle ចូលរួមជាមួយព្រះខ័នរាជស្វាយរៀង
× ខ្សែបម្រើអង់គ្លេស Charlie Machell បានចុះកិច្ចសន្យាលេងឲ្យក្លិបព្រះខ័នរាជស្វាយរៀងសម្រាប់រដូវកាល២០១៩-២០២០។ កីឡាករវ័យ២៥ឆ្នាំរូបនេះ ជាអតីតយុវជនថ្នាលអាយុក្រោម១៨ឆ្នាំរបស់ក្លិប Newcaslte United នៅអង់គ្លេស។
ខ្សែបម្រើ Charlie Machell បានប្រឡូកក្នុងវិស័យកីឡាបាល់ទាត់ ដោយធ្វើជាយុវជនថ្នាលក្លិបក្របខណ្ឌលីកកំពូលអង់គ្លេស Newcaslte United បន្ទាប់មករូបគេបានផ្លាស់ទៅកាន់ក្លិបសាកលវិទ្យាល័យអាមេរិក Wingate Bulldog ក្នុងឆ្នាំ២០១៣។ ក្រោយលេងបានមួយរដូវកាលរូបគេ បានផ្ទេរទៅកាន់ក្លិបនៅមេរិកមួយទៀត គឺ East Tennessee State University នៅឆ្នាំ២០១៧ មុនផ្លាស់ទៅកាន់ក្លិបដាណឺម៉ាកនៅឆ្នាំ២០១៨។
ក្រោយប្រកបអាជីពនៅដាណឺម៉ាកបានមួយរដូវកាល កីឡាករកម្ពស់១,៨២ម៉ែត្ររូបនេះ បានចុះកិច្ចសន្យារយៈពេលមួយឆ្នាំលេងឲ្យក្លិប 07 Vestur នៃលីគកំពូលកោះហ្វារ៉ូ ដោយទទួលបានតម្លៃខ្លួន៩ម៉ឺនដុល្លារ។ ហើយ ក៏បានផ្លាស់មកលេងក្លិបព្រះខ័នរាជស្វាយរៀងនៅរដូវកាលនេះតែម្តង។
Charlie Machell ជាកីឡាករបរទេសទី៥របស់ក្លិបព្រះខ័នរាជស្វាយរៀង បន្ទាប់ពីក្លិបនេះបាននាំចូលកីឡាករបរទេស៤រូបជាបន្តបន្ទាប់រួមមានខ្សែបម្រើអង់គ្លេស Harley Willard, ខ្សែការពារអាមេរិក Jonathan Campbell, ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Yeon Gisung និងខ្សែបម្រើ Daisuke Kobayashi៕
Tag:
បាល់ទាត់
Charlie Machell
ព្រះខ័នរាជស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com