អត្ថបទពាណិជ្ជកម្ម
ក្លិប​ស្ទែ​ម នឹងត្រូវ​ដាក់​ឲ្យ​អនុវត្ត​ដើម្បី​បំផុស​ចំណាប់អារម្មណ៍​ស្ត្រី​កម្ពុជា​លើ​ការងារ​ស្ទែ​ម​
15, Jan 2019 , 3:41 pm        
រូបភាព
ដោយ: ថ្មីៗ
​អង្គការ​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា ជា​អង្គការក្រៅរដ្ឋាភិបាល​ក្នុងស្រុក​មួយ ដែល​កំពុង​បំផុស​យុវតី​កម្ពុជា ឱ្យ​ពិចារណា​អាជីព​ការងារ នៅក្នុង​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​។ ជាក់ស្តែង អង្គការ​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា ក៏បាន​រៀបចំ​សិក្ខាសាលា​ជា​លើក​ទី​១​កាលពីពេល​កន្លងទៅ ស្ដីពី​ភាពជា​អ្នកដឹកនាំ ក្រោម​គម្រោង​ស្ទែ​ម ដើម្បី​ស្ត្រី​កម្ពុជា ផងដែរ​។ 
 
​ក្រោម​ការឧបត្ថម្ភ​រប​ស់​ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា អង្គការ​នេះ នឹង​ដាក់ឱ្យអនុវត្ត​គម្រោង​ក្លិប​ស្ទែ​ម​ចំនួន​៨​សប្ដាហ៍ ដែល​ដឹកនាំ​យុវតី​វ័យក្មេងៗ នៅតាម​គ្រឹះស្ថានសិក្សា​នានា​របស់​ពួកគេ​។ ក្លិប​ស្ទែ​ម​នេះ នឹង​ផ្ដល់ឱកាស​ដល់​យុវតី ក្នុងការ​អភិវឌ្ឍ​ជំនាញ​ភាពជា​អ្នកដឹកនាំ និង​បង្កើត​បណ្ដាញ​ជាមួយ​យុវតី​ដទៃទៀត​ដែលមាន​គំនិត​ដូចគ្នា តាមរយៈ​សកម្មភាព​ដ៏​រីករាយ​ផ្សេងៗ​ទាក់ទង​នឹង​ស្ទែ​ម​។​



​ឯកសារ​សម្រាប់​ប្រើ​ក្នុង​ក្លិប​ស្ទែ​ម គឺអាច​ទាញយក​បាន​ដោយ​ឥតគិតថ្លៃ សម្រាប់​វិទ្យាល័យ​នានា​នៅ​កម្ពុជា ហើយ​ស័ក្តិសម​ប្រើ​សម្រាប់​សិស្ស​ថ្នាក់​ទី​៨ ដល់ទី​១០​។​
 
​ប្រសិនបើ​មាន​ចំណាប់អារម្មណ៍​បង្កើត​ក្លិប​ស្ទែ​ម​ដោយ​ខ្លួនឯង ប្អូនៗ​យុវតី អាច​ចុះឈ្មោះ​បាន​តាមរយៈ​តំណ​នេះ ដើម្បី​ទាញយក​ឯកសារ​ដឹកនាំ​ក្លិប​ប្រចាំ​សប្ដាហ៍​។​
 
​ប្រធានបទ​ប្រចាំ​សប្ដាហ៍​នីមួយៗ ផ្ដោត​សំខាន់​ទៅលើ​អាជីព​ផ្សេងៗ នៅក្នុង​វិស័យ​ស្ទែ​ម ហើយ​សមាជិក​ក្លិប នឹង​ទទួល​បានការ​បំផុសគំនិត តាមរយៈ​វីដេអូ​សម្ភាស​ជាមួយ​ស្ត្រី ដែលជា​អ្នកជំនាញ​អាជីព នៅក្នុង​ផ្នែក​ផ្សេងៗ​នៃ​ស្ទែ​ម​។ ពួកគាត់ នឹងសិក្សា​តាមរយៈ​សកម្មភាព​សិក្សា​ចំ​ទិសដៅ និង​គួរឱ្យ​ចាប់អារម្មណ៍​។​
 
​ការដឹកនាំ​ក្លិប​ជាការ​ងារ​ងាយៗ ហើយ​យុវជន និង​យុវតី អាច​ចូលរួម​ធ្វើជា​សមាជិក​ក្លិប​បាន​។ វិធី​ដឹកនាំ​ក្លិប គឺ​ត្រូវបាន​ផ្ដល់ជូន​ជា​រៀងរាល់​សប្ដាហ៍ ហើយ​ធនធាន​សម្រាប់​ប្រើ​ក្នុង​ក្លិប គឺ​សាមញ្ញ និង​ងាយ​រក មិន​ថា​នៅ​ខេត្ត ឬ​ទីក្រុង​ឡើយ​។ វិធី​ដឹកនាំ​ក្លិប អាច​ទាញ​យកបាន​ចាប់​ពីថ្ងៃ​ផ្សាយដំណឹង​នេះ​តទៅ​។​



​សូម​ចុច​ត្រង់នេះ​ដើម្បី​ទទួលបាន​ព័ត៌មាន​បន្ថែម និង​ការចុះឈ្មោះ​។​
 
​គម្រោង​នេះ​ឧបត្ថម្ភ​ដោយ ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា ក្នុង​បំណង​លើកកម្ពស់​ស្ត្រី​កម្ពុជា​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មកកាន់ អង្គការ​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា តាមរយៈ 
 
​អុីមែល ៖ [email protected]  ។​
 
​ទូរស័ព្ទ​លេខ ៖ 023 72 72 62  ។​
 
​ទំព័​រវេ​ប ៖ http://www.stemcambodia.ngo/stem-sisters-cambodia/ ។​
 
​ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក https://www.facebook.com/CambodiaSTEMSisters/
 
(​អត្ដ​បទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com