អត្ថបទពាណិជ្ជកម្ម
Galaxy J4+ ក្លាយជា​តម្រូវការ​រប​ស់​យុវវ័យ​សម័យថ្មី និង​លក់ដាច់​ខ្លាំង​ក្នុងចំណោម​ស្មា​ត​ហ្វូ​ន​ថ្នាក់ កណ្តាល​ដូចគ្នា​
15, Jan 2019 , 4:32 pm        
រូបភាព
ដោយ:
​ក្រុមហ៊ុន​សាម​សុង នៅតែមាន​មោទកភាព ចំពោះ Galaxy J4+ ដែលជា​ស្មា​ត​ហ្វូ​ន​ថ្នាក់កណ្តាល​ស៊េរី​ថ្មី​នៃ​ត្រកូល J​របស់ខ្លួន​។ បើតាម​ក្រុមហ៊ុន សាម​សុង តាំងពី Galaxy J4+ មាន​វត្តមាន​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា មកដល់​បច្ចុប្បន្ន គឺ​នៅតែ​មានការ​គ្រាំទ្រ​មិន​ដាច់​ពី​សំណាក់​អតិថិជន ដែល​ភាគច្រើន​ជា​យុវវ័យ ។
 
​មូលហេតុ​ដែល Galaxy J4+ អាច​ទាក់ទាញ​ចិត្ត​អ្នកប្រើប្រាស់​បានយូរ​យ៉ាង​នេះ ក៏​ព្រោះតែ​វា​មាន​អេក្រង់​ពេញ​តួ ស៊ីវីល័យ ស័ក្តិសម​សម្រាប់​យុវវ័យ​សម័យ​ទំនើប​។ រីឯ​សមត្ថភាព​ម៉ាស៊ីន​វិញ គឺ​មិនបាច់​និយាយ​តែម្តង ពោលគឺ​អែម​ហួស​ពី​តម្លៃ​របស់​វា​ទៅទៀត​។ កម្លាំង​ថាមពល​ថ្ម​កាន់តែខ្លាំង អស់​កង្វល់​នឹង​បញ្ហា​ឆាប់​អស់​ថ្ម ធ្វើ​ឲ្យ​ការលេង​ហ្គេម​របស់​អ្នក គឺ​កាន់តែ​រលូន និង​រស់​រវើក​ជានិច្ច ព្រោះ J4+ បាន​បំពាក់​នូវ​បន្ទះ​ឈី​ប Qualcomm Snapdragon 425 (Quad-Core 1.4GHz)​។ 


 
​សម្រាប់​អ្នក​ដែល​ចូលចិត្ត​សែ​ល​ហ្វី Galaxy J4+ គឺ​ល្អ​បំផុត​ក្នុងការ​ប្រើប្រាស់ ដោយសារតែ​វា​មាន​កាមេរ៉ា​មុខ 5MP បំពាក់​មុខងារ Selfie Focus និង​ភ្លើង​ជំនួយ LED Flash (3-Level) ថតរូប​ភាពស្រស់ស្អាត​គ្រប់​កាលៈទេសៈ​។ កាមេរ៉ា​គោល​ខាងក្រោយ ទំហំ 13MP (F1.9) ភ្ជាប់​ជាមួយ​ភ្លើង Flash ថែមទៀត​។ ម្យ៉ាងវិញទៀត Galaxy J4+ លេចធ្លោ​ជាមួយ​ពណ៌​ដ៏​ស្រស់ស្អាត​ទាំង​៣ គឺ​ពណ៌​ផ្កាឈូក ពណ៌​ខ្មៅ និង​ពណ៌​មាស ដែល​សុទ្ធតែ​កំពុងតែ​ពេញនិយម​ខ្លាំង​សម្រាប់​យុវវ័យ​ថ្មី​។ 


 
​សូម​ប្រញាប់​រួសរាន់​ឡើង ទូរ​សព្ទ Galaxy J4+ តម្លៃ​ម៉ា​អេ​ម ត្រឹមតែ $159 តែប៉ុណ្ណោះ​។ លោកអ្នក​អាច​រក​ជាវ​ស្មា​ត​ហ្វូ​ន​នេះ នៅ​គ្រប់​ដេប៉ូ​ចែកចាយ​ទូរស័ព្ទដៃ​សាម​សុង​ទាំងអស់ ក្នុងប្រទេស​កម្ពុជា​។ សម្រាប់​ព័ត៌មាន​លម្អិត សូម​ទំនាក់ទំនង​ទៅកាន់​លេខ 1800 203 232៕

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com