កីឡាអន្តរជាតិ
អន្តរជាតិ
អូស្ត្រាលី ទម្លាក់​ស៊ី​រី ដើម្បី​ឡើងទៅ​វគ្គ​១/៨​ផ្តាច់ព្រ័ត្រ​ពាន Asian Cup
16, Jan 2019 , 10:40 am        
រូបភាព
កីឡាករស៊ីរី (ស) កំពុងដណ្តើមបាល់ជាមួយកីឡាករអូស្ត្រាលី
កីឡាករស៊ីរី (ស) កំពុងដណ្តើមបាល់ជាមួយកីឡាករអូស្ត្រាលី
​ម្ចាស់​ការពារ​ជើងឯក​អូស្ត្រាលី​ជា​ក្រុមទី​២​ពី​ពូ​ល B បន្ទាប់ពី​ហ្សកដានី​ដែល​បាន​កៅអី​ទៅកាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់ AFC Asian Cup ឆ្នា​ម​២០១៩ ដោយ​ការយក​ឈ្នះ​ស៊ី​រី​ក្នុង​លទ្ធផល ៣-២ នា​ការប្រកួត​លើកចុងក្រោយ នៅ​ថ្ងៃទី ១៥ ខែមករា​។​


 
​អូស្ត្រាលី​ជា​អ្នកបើក​ការនាំ​មុខមុន​នៅ​នាទី​៤១ ដែល​ធ្វើបាន​ដោយ​កីឡាករ Awer Mabil មុនពេល​ស៊ី​រី​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​នៅ​២​នាទី​បន្ទាប់ពី​ការ​ស៊ុត​បញ្ចូល​ទី​របស់​កីឡាករ Omar Khribin​។​
 
​ឈានដល់​តង់​ទី​២​មិនទាន់បាន​១០​នាទី​ស្រួលបួល​ផង ក្រុម​រហស្សនាម Socceroos បាន​បន្ត​ការ​នាំមុខ​ម្តងទៀត​ពី​ការសម្រេច​ទី​របស់​កីឡាករ Christopher Ikonomidis​។ ក្រុម​ទាំងពីរ​បន្ត​វាយ​សម្រុក​គ្នា​ទៅវិញទៅមក​រហូត​លោក​អាជ្ញាកណ្តាល​ផ្តល់​បាល់​ពិន័យ​ប៉េ​ណា​ល់​ទី​១១​ម៉ែត្រ​ដល់​ស៊ី​រី​នៅ​នាទី​៨០​ដែល​កីឡាករ Omar Al Somah ជា​អ្នក​បំប៉ោង​សំណាញ់​ទី​តាម​ស្មើ ២-២​។​
 
​ការប្រកួត​បាន​ឈាន​ចូលដល់​នាទី​៩០​ទៅហើយ​ខ្សែបម្រើ Tom Rogic ដែល​លេង​ឲ្យ​ក្លិប Celtic នៃ​លី​គ​កំពូល​ស្កុ​តឡែ​ន ស៊ុត​ពី​ចម្ងាយ​យ៉ាង​ល្អ​ដើម្បី​ជួយ​ឲ្យ​អូស្ត្រាលី​យកឈ្នះ​ស៊ី​រី​ក្នុង​លទ្ធផល​ផ្លូវការ ៣-២​។​

 
 
​ជ័យជម្នះ ៣-២ នេះ​បាន​នាំ​អូស្ត្រាលី​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​២ ក្នុង​ពូ​ល B មាន​៦​ពិន្ទុ ប៉ុន្តែ​ពួកគេ​បានបញ្ចប់​ស៊ី​រី​មិន​ឲ្យ​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​សម្រាប់​ព្រឹត្តិការណ៍​នេះ​ដ្បិត​មានតែ​១​ពិន្ទុ​ឈរ​នៅ​បាត​តារាង​ក្រោយ​ឆ្លងកាត់​ការប្រកួត​ទាំង​៣​លើក​។​

ការប្រជែងគ្នារវៀងកីឡាករហ្សកដានី និងប៉ាឡេស្ទីន
 
​ចំណែក​ជំនួប​រវាង​ហ្សកដានី និង​ប៉ា​ឡេ​ស្ទី​ន​បានបញ្ចប់​ទៅក្នុង​លទ្ធផល​សូន្យ​ស្មើ​។ ហ្សកដានី​ឈរ​នៅ​កំពូល​តារាង​ពូ​ល B មាន​៧​ពិន្ទុ ខណៈ​ប៉ា​ឡេ​ស្ទី​ន​មាន​២​ពិន្ទុ​នៅ​លេខ​រៀង​ទី​៣ ប៉ុន្តែ​នៅមាន​ឱកាស​យក​លេខ​៣​ល្អ​បំផុត​ជាមួយ​ក្រុម​នៃ​ពូ​ល​ផ្សេងទៀត​ដើម្បី​ឡើងទៅ​វគ្គ​បន្ត​៕
 

Tag:
 ​បាល់ទាត់​
  Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com