ជាតិ
បទសម្ភាសន៍
វីដេអូ
អត្ថបទពាណិជ្ជកម្ម
ដាក់ពាក្យភ្លាម! សម្ភាសភ្លាម! បានធ្វើការភ្លែត ពីហាងបេប៊ីអោតឡេត ក្នុងវេទិកាការងារ
× ហាងបេប៊ី អោតឡេត នឹងចូលរួមនៅក្នុងវេទិកាការងារ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី១៧ ខែមករានេះ នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ កញ្ញា សួន លីដា អ្នកសម្របសម្រួលផ្នែកធនធានមនុស្ស បញ្ជាក់ថា បេប៊ីអោតឡេត ចូលរួមក្នុងវេទិការការងារនេះ គឺដើម្បីផ្តល់ឱកាសការងារ ដល់អ្នកដែលចាប់អារម្មណ៍ធ្វើការនៅហាង បេប៊ី អោតឡេត ដែលជាហាងលក់ទំនិញកុមារដ៏ធំជាងគេនៅកម្ពុជា។
បើតាមកញ្ញា សួន លីដា អ្នកដែលចាប់អារម្មណ៍ត្រូវយកប្រវត្តិរូបសង្ខេបទៅជាមួយ និងស្រាវជ្រាវខ្លះៗ ពីមុនតំណែងដែលខ្លួនចាប់អារម្មណ៍ ដើម្បីត្រៀមសម្ភាសការងារភ្លាមៗ។ អ្នកដែលមានសមត្ថភាពស័ក្តសម អ្នកនឹងទទួលបានការងារភ្លាមពីហាងបេប៊ី អោតឡេត។ នេះបើតាម កញ្ញា សួន លីដា ដែលបានបន្តទៀតថា បេប៊ីអោតឡេត នឹងជ្រើសរើសបុគ្គលិកជាច្រើនរូប នៅក្នុងមុខតំណែងជាងច្រើនផងដែរ នៅក្នុងវេទិកាការងារនេះ ចាប់ផ្តើមពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៥ល្ងាច ថ្ងៃទី១៧ ខែមករានេះ។
ដើម្បីជ្រាបច្បាស់សូមទស្សនាកិច្ចសម្ភាសខាងក្រោមនេះ៖
ដូច្នេះលោកអ្នកដែលមានចំណាប់ការងារនៅហាងបេប៊ីអោតឡេត សូមកុំភ្លេចចូលរួមទាំងអស់ ហើយត្រូវយក CV ទៅជាមួយផង។
ហាង បេប៊ីអោតឡេត ជាហាងលក់ទំនិញកុមារធំជាងគេបង្អស់នៅកម្ពុជា ដែលមានទំនិញប្រមាណ១ម៉ឺនមុខ ដែលសុទ្ធសឹងជាទំនិញមានគុណភាពខ្ពស់ នាំចូលពីជាង៤០ប្រទេសនៅជុំវិញពិភពលោក។ បេប៊ីអោតឡេត មាន៣សាខា ដែលសាខាទី១ មានទីតាំងស្ថិតនៅទល់មុខសាលាបឋមសិក្សាទួលគោក។ សាខាទី២ ស្ថិតនៅបណ្តោយមហាវិថីកម្ពុជាក្រោម ក្រោយទីស្តីការគណៈរដ្ឋមន្ត្រី និងសាខាទី៣ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ខាងត្បូងវិមានឯរាជ្យ។ ទំនាក់ទំនងទូរសព្ទលេខ 017 222 978/ 017 886 685 និង 017 888 292៕
(អត្ថបទពាណិជ្ជកម្ម)
Tag:
បេប៊ីអោតឡេត
BabyOutlet
© រក្សាសិទ្ធិដោយ thmeythmey.com