ជាតិ
អត្ថបទពាណិជ្ជកម្ម
២៥ខេត្ត/រាជធានី
​តើ​អ្វីខ្លះ ជា​លក្ខណៈពិសេស​របស់​ទឹកឃ្មុំ​ធម្មជាតិ​ព្រៃ​ឡង់សេ​ដាក​?
16, Jan 2019 , 1:05 pm        
រូបភាព
​ភ្នំពេញ​៖ ទឹកឃ្មុំ​ធម្មជាតិ​ព្រៃ​ឡង់ គឺជា​ទឹកឃ្មុំ​មួយ​ប្រភេទ​ដែល​មានគុណ​ភាពល្អ​លើសគេ ហើយ​សហគមន៍​នៅ​តំបន់​ព្រៃ​ឡង់​ដែលមាន​ខេត្តព្រះវិហារ ក្រចេះ ស្ទឹងត្រែង កំពង់ធំ បាន​ចងក្រង​គ្នា​ជា​សហគមន៍​តូចៗ ដើម្បី​ប្រមូល​ទឹកឃ្មុំ​ព្រៃ​នេះ ក្រោម​ការជួយជ្រោមជ្រែង​ពី​អង្គការក្រៅរដ្ឋាភិបាល​ជាច្រើន​។​



​លក្ខណៈពិសេស​៣​ប្រភេទ​របស់​ទឹកឃ្មុំ​ព្រៃ​ឡង់​គឺ ១. សុទ្ធ និង​ប​ន្សុ​ត​បន្ថែម​ដោយ​ដក​ជាតិ​ទឹក​និង​កាកសំណល់​លម្អង ទី​២. មាន​សហគមន៍​ច្បាស់លាស់​ដែល​គាំទ្រ​ដោយ​អង្គការក្រៅរដ្ឋាភិបាល និង​ទី​៣. ទឹកឃ្មុំ​យក​ដោយ​អនុលោម​តាម​ស្តង់ដា​អនាម័យ និង​បរិស្ថាន​។ ទឹកឃ្មុំ​ព្រៃ​ឬ​ទឹកឃ្មុំ​ធម្មជាតិ មានគុណ​ស​ម្ប​តិ្ត​ដ៏​ច្រើន​លើសលប់​ចំពោះ​សុខភាព​មនុស្ស​ជាច្រើន​មានដូចជា​៖ ១. ជា​ឱសថ​(​ព្យាបាល​ក្រពះ គ្រុនក្តៅ គ្រុនផ្តាសាយ រលាក​បំពង់ក ឈឺក្បាល ចុកពោះ ព្យាបាល​របួស និង​ទី​២ ថែរក្សា​សម្ផស្ស (​ជួយ​ថែរក្សា​មុខ​មាន​សំណើម ការពារ​ស្បែក​ស្ងួត ធ្វើអោយ​ស្បែក​ភ្លឺ​ថ្លា រក្សា​សម្រស់​ក្មេង​ជាង​វ័យ​។​

​សូម​អញ្ជើញ​ទស្សនា​វីដេអូ​លក្ខណៈពិសេស​៣​ប្រភេទ របស់​ទឹកឃ្មុំ​ធម្មជាតិ​ព្រៃ​ឡង់សេ​ដាក​ដូចតទៅ​៖
 

​វិធីសាស្ត្រ​ងាយៗ​ដើម្បី​ដឹង​ពី​ទឹកឃ្មុំ​សុទ្ធ ទី​១ ពិសោធន៍​តាមរបៀប​យក​ទៅ​ដាក់​ក្នុង​ទូរ​ទឹកកក​(​យក​ទឹកឃ្មុំ​១​ភាគ​តូច​ទៅ​ដើម្បី​សាក​ក្នុង​ទូរ​ទឹកកក​ដោយ​ដាក់​រយៈពេល​១​យប់ បើ​មិន​កក​រឹង​ទេ​គឺ​មានន័យថា​សុទ្ធ​ហើយ​(​តែ​ត្រូវ​ចាំ​ទឹកឃ្មុំ​ដែល​ទុក​ក្នុង​ទូរ​ទឹកកក​ហើយ​គឺ​បាន​បាត់បង់​ប្រសិទ្ធភាព​ពី ៧០%​ទៅ​៨០% ដូច្នេះ​មិនត្រូវ​ទុក​ក្នុង​ទូរ​ទឹកកក​ទេ គួរ​រក្សាទុក​នៅក្នុង​សីតុណ្ហភាព​ធម្មតា​។ វិធីសាស្ត្រ​ទី​២ ពិសោធន៍​ដោយ​យក​ស្លឹក​ខ្ទឹម​ស្រស់​ជ្រលក់​ចូលទៅក្នុង​ទឹកឃ្មុំ​ដោយ​ទុក​រយៈពេល​ពី​២​ទៅ​៤​នាទី ហើយ​ដក​ស្លឹក​ខ្ទឹម​ចេញ​វិញ​ស្លោក​(​បើ​មិន​ស្លោក​ទេ​គឺ​មិន​សុទ្ធ​ទេ​)​។ ចំណែកឯ វិធីសាស្ត្រ​ទី​៣ យក​ទឹកឃ្មុំ​ទៅ​បន្ត​ក់លើ​ក្រដាស​ជូត​មាត់ បើ​វា​មិន​ងាយ​ជ្រាប​ទេ​មានន័យថា​សុទ្ធ​ដែរ​។​

ដើម្បី​ចូលរួមចំណែក​ក្នុង​ការជួយ​លើកស្ទួយ​ដល់​សេដ្ឋកិច្ច និង​ការអភិរក្ស អង្គការ​សេ​ដាក បាន​ជំរុញ​និង​គាំទ្រ​ដល់​សហគមន៍ ក្នុង​ការបញ្ជាទិញ​ទឹកឃ្មុំ​ព្រៃ​ទាំង​នោះមក​លក់​នៅលើ​ទីផ្សារ​ក្នុងប្រទេស​។ ទឹកឃ្មុំ​ព្រៃ​ឡង់​នេះ បច្ចុប្បន្ន​មាន​លក់​នៅ​ហាង​កសិផល​ធម្មជាតិ​សេ​ដាក​, ភោជនីយដ្ឋាន​អូ​ក្រា (​ផ្លូវ​៥៩២ កែង ៣៣៥ ទួលគោក​) ហាង F CAFÉ (​នៅ​បុរី​ពិភពថ្មី​ចម្ការ​ដូង​) ហាង​កាហ្វេ BINGO (​ផ្លូវ​១៦៣, នៅជាប់ ACE ផ្សារ​ដើមថ្កូវ​) ហាង​កាហ្វេ​ប៊ូ​ស្រា (​ផ្ទះ​លេខ​139 ផ្លូវ​១៣៨ ម្តុំ​សន្ធរម៉ុក​) ហាង ក ខ កាហ្វេ​ជាដើម (​នៅ បុរី​ពិភពថ្មី​ចម្ការ​ដូង​)​។ លោកអ្នក ដែល​ចាប់អារម្មណ៍​យក​ទឹកឃ្មុំ​ព្រៃ​ឡង់សេ​ដាក​ទៅ​លក់​បន្ត សូម​ទាក់​ទំនង​លេខ ០៩៩ ៧៧៧ ៨១២/ ០១៧ ៦៧១ ៥៧១ / ០៩២ ៦៣២ ៥២៤ និង​០១០ ៥៥៩ ៥៧៨៕
 

Tag:
 ទឹកឃ្មុំ​
  ព្រៃ​ឡង់​
  សេ​ដាក
© រក្សាសិទ្ធិដោយ thmeythmey.com