កម្ពុជា នឹង​អនុវត្តន៍​ភូមិ​គំរូ​វប្បធម៌​នៅតាម​បណ្តា​ខេត្ត​ដើម្បី​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​
ជាតិ
កម្ពុជា នឹង​អនុវត្តន៍​ភូមិ​គំរូ​វប្បធម៌​នៅតាម​បណ្តា​ខេត្ត​ដើម្បី​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​
16, Jan 2019 , 7:19 pm        
រូបភាព
​សៀមរាប​៖ កម្ពុជា នឹង​អនុវត្តន៍​ភូមិ​គំរូ​នៅតាម​បណ្តា​ខេត្ត​នានា ដើម្បី​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន ឆ្ពោះទៅរក​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០​។ លោក សួស យ៉ា​រ៉ា អគ្គនាយក​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​កម្ពុជា បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​សណ្ឋាគារ​សុខា ខេត្តសៀមរាប នា​ថ្ងៃទី​១៥ មករា ថា  គម្រោង​នេះ​ឈ្មោះថា​«​តេ​ជោ​ភូមិ​១០០» នឹង​សាកល្បង​គំរូ​ភូមិ​នៅតាម​ចម្ការ ដោយ​ក្នុង​មួយ​ខេត្ត អាច​ជ្រើស​រើសយក​ភូមិ​មួយណា ជា​តេ​ជោ​ភូមិ​១០០​។​

 
​លោក សួស យ៉ា​រ៉ា បានបញ្ជាក់​ទៀតថា គម្រោង​នេះ​ជា​គំនិត​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា ប៉ុន្តែ​ឈ្មោះ​«​តេ​ជោ​ភូមិ​១០០» មិនមែន​ឈ្មោះ​តេ​ជោ ហ៊ុន សែន ទេ​។  លោក​សួស យ៉ា​រ៉ា ពន្យល់ថា​តេ​ជោ​នេះ​សំដៅ​ទៅលើ​បច្ចេកវិទ្យា​, ការតភ្ជាប់​មនុស្សជាតិ​, ការគ្រប់គ្រង​បរិស្ថាន​បានល្អ​, ប្រជាជនមាន​សុខភាព និង​សុខុមាល​ភាពល្អ ដោយ​ផ្អែកលើ​កសិកម្ម​ដែលជា​ចំណុច​ពិសេស​ដែល​ធ្វើ​ឲ្យ​កម្ពុជា​ឈាន​ទៅមុខទៀត​។ «​ការពឹង​ផ្អែកលើ​កសិក​ម្ម​នេះហើយ​យើង​នឹង​យក​ភូមិ​១០០ ដើម្បី​ធ្វើជា​គំរូ​»​។ លោក សួស យ៉ា​រ៉ា បន្ថែម​ដូច្នេះ​។​


 
​សូមបញ្ជាក់ថា ការប្រកាស​ជា​ផ្លូវការ​នៃ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី (ACC)​នេះ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​១៥-១៦​ខែមករា ឆ្នាំ​២០១៨ ដែល​រៀបចំ​នៅ​សណ្ឋាគារ​សុខា ខេត្តសៀមរាប និង​ដែលមាន​តំណាង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ប្រមាណ​៨០០​នាក់ មកពី ២៦​ប្រទេស នៅ​តំបន់​អាស៊ី ចូលរួម​៕
 

Tag:
 ជាតិ​
  វប្បធម៌​
  ភូមិ​គំរូ​
  ACC
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com