កីឡាជាតិ
ជាតិ
​សុបិន​មកលេង​អាស៊ី​របស់ Ramos Alexis បានសម្រេច​តាមរយៈ​វត្ត​មាននៅ​អង្គ​រថា​យ​ហ្គឺ​រ
17, Jan 2019 , 7:59 am        
រូបភាព
ដោយ:
​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ក្លិប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ​ដែលមាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​បាន​នាំចូល​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន Ramos Alexis ដើម្បី​ត្រៀម​ប្រជែង​ក្នុង​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​រដូវ​កាល​ថ្មី​។ ការ​មកកាន់​តំបន់​អាស៊ី​លើកដំបូង​នេះ គឺជា​ក្តី​បំណង​របស់​កីឡាករ​វ័យ​២៩​ឆ្នាំ​រូបនេះ​។

 
 
​ក្រោយ​ចុះកិច្ចសន្យា​រយៈពេល​១​ឆ្នាំ​ជាមួយ​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន Ramos Alexis បាន​អះអាងថា ការ​មកកាន់​ទឹកដី​តំបន់​អាស៊ី​ជា​ក្តី​ប្រាថ្នា ដែល​ខ្លួន​បាន​កន្លងមក​។ ក្នុង​បទ​សម្ភាស​កន្លងមក​កីឡាករ​កម្ពស់​១,៩៣​ម៉ែត្រ​រូបនេះ​បាន​និយាយថា​៖«“​និយាយ​ដោយស្មោះ​ត្រង់ ខ្ញុំ​ចង់​លេង​នៅ​តំបន់​អាស៊ី​។ មុនពេល​មានការ​ចាប់អារម្មណ៍​ពី​គ្រូបង្វឹក Oriol ខ្ញុំ​មានរឿង​តិច​ណាស់​ដែល​ត្រូវ​គិតថា នឹង​សម្រេចចិត្ត​មក​ទីនេះ​»​។ 


 
​ដោយសារ​យល់ថា​ជា​កីឡាករ​អា​ហ្ស​ង់​ទី​នទី​១ កីឡាករ​វ័យ​២៩​ឆ្នាំ​ខាងលើ​បាន​ប្តេជ្ញាចិត្ត​ថា រូបគេ​នឹង​ខិតខំ​ប្រឹងប្រែង​លេង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​កិត្តិយស​ផ្ទាល់ខ្លួន​និង​ប្រទេសជាតិ​របស់គេ​។ លើ​ល​ពីនេះ រូបគេ​នឹង​ព្យាយាម​រក​គ្រាប់​បាល់​ឲ្យ​បាន​ច្រើន​គ្រប់ការ​ប្រកួត ដើម្បី​ជួយ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​ឲ្យ​ទទួលបាន​លទ្ធផល​ល្អ​ក្នុងការ​ប្រកួត​។​
 
​កីឡាករ​ដែល​កើត​នៅ​រដ្ឋ Mardel Plata ក្នុង​ទីក្រុង​ប៊ុ​យ​ណូ​ស៊ែ ប្រទេស​អា​ហ្ស​ង់​ទីន​រូបនេះ ជោគជាំ​ដោយ​បទពិសោធ​ក្នុង​ការលេង​បាល់ទាត់​។ រូបគេ​ធ្លាប់​លេង​ឲ្យ​ក្លិប​ជាច្រើន​នៅ​ប្រ​ទស​អា​ហ្ស​ង់​ទីន​, អេក្វាទ័រ​, អ៊ុយ​រ៉ូ​ហ្គា​យ​, ម៉ា​ល់ត៍​, វ៉េ​ណេ​ស៊ុយ​អេ​ឡា និង​អែល​សាល់​វ៉ា​ឌ័​រ​៕    


 

Tag:
 អង្គ​រថា​យ​ហ្គឺ​រ​
  Ramos Alexis
© រក្សាសិទ្ធិដោយ thmeythmey.com