ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ឈប់​បោះ “​គ្រាប់​ល្ហុង​” ចោល​ទៀត​! ការទទួល​ទាន​វា​ប្រសើរ​ណាស់​ចំពោះ​សុខភាព​ទប់ស្កាត់​ជំងឺ​
20, Sep 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​នៃ​ពួកយើង​បានដឹង​រួចមកហើយ​អំពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​នៃ​ការទទួល​ទាន​ផ្លែ​ល្ហុង​ចំពោះ​សុខភាព ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប់​ចាប់អារម្មណ៍​ទេ​ថា គ្រាប់​នៃ​ផ្លែឈើ​នេះ​ក៏​អាច​ផ្ដល់​ផល​ល្អៗ​មិនគួរ​ឱ្យ​ជឿ​យ៉ាងច្រើន​បានដែរ​។  ទោះបីជា​គ្រាប់​នៃ​ផ្លែ​ល្ហុង​មាន​រសជាតិ​ល្វីង​បន្តិច​ក៏ពិតមែន ប៉ុន្តែ​គ្រាប់​តូចៗ​ខ្មៅ​នេះ​ប្រសើរ​ណាស់​ចំពោះ​សុខភាព​។


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អត្ថប្រយោជន៍​ការ​ទទួលទាន​គ្រាប់​ល្ហុង ៖
 
១. កម្ចាត់​ពពួក​ប៉ារ៉ាស៊ីត​
 
​គ្រាប់​ល្ហុង ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អង់ស៊ីម proteolytic ដូចជា carpaine និង  papain ដែលមាន​ប្រសិទ្ធិភាព​ខ្ពស់​ជួយ​កម្ចាត់​ពពួក​ប៉ារ៉ាស៊ីត​ក្នុង​រាងកាយ​។ អង់ស៊ីម papain មាន​សមត្ថភាព​ក្នុងការ​រំលាយ​កាកសំណល់​ពី​ប្រូតេអ៊ីន ហើយក៏​សម្លាប់​ពពួក​ប៉ារ៉ាស៊ីត រួមទាំង​ពង​រប​ស់វា​។ រីឯ​អង់ស៊ីម carpaine វិញ​មាន​ប្រសិទ្ធិភាព​ខ្ពស់​ក្នុងការ​សម្លាប់​ពពួក​មេ​រោគ​គ្រោះថ្នាក់​។​
 
២. បន្សាប​ជាតិពុល​ក្នុង​ថ្លើម​
 
​អ្នក​មិនចាំបាច់​ត្រូវ​ប្រើប្រាស់ ឬ​ទទួលទាន​គ្រាប់​ល្ហុង​ច្រើនឡើង​ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​នេះ​។ គ្រាប់​ល្ហុង​មិន​ត្រឹមតែ​ជួយ​កម្ចាត់​ជាតិពុល​ផ្សេងៗ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ទប់ស្កាត់​ជំងឺថ្លើម​ផងដែរ​ដោយ​ការព្យាបាល​ជំងឺ​ក្រិន​ថ្លើម​។ ត្រឹម​ពី ៥ ទៅ ៦ គ្រាប់​នៃ​គ្រាប់​ល្ហុង​ស្ងួត​ក្រៀម​ដែល​ត្រូវបាន​យកទៅ​បុក ឬ​កិន​ម៉ដ្ឋ​នឹង​ផ្ដល់ឱ្យ​អ្នក​នូវ​ឥទ្ធិពល​អស្ចារ្យ ជាពិសេស​ប្រសិនបើ​អ្នក​ព្យាយាម​ទទួលទាន​រាល់ថ្ងៃ​សម្រាប់​រយៈពេល ៣០ ថ្ងៃ​។​
 
៣. ទប់ស្កាត់​បញ្ហា​ពុល​អាហារ​
 
​ក៏​ព្រោះតែ​គ្រាប់​ល្ហុង​មាន​ផ្ទុក​អង់ស៊ីម​កម្ចាត់​ពពួក​ប៉ារ៉ាស៊ីត នោះ​វា​ក៏​អាចជួយ​ទប់ស្កាត់​បញ្ហា​ពុល​អាហារ​បាន​យ៉ាង​ប្រសើរ​ផងដែរ​។​
 
៤. ទប់ស្កាត់​ជំងឺមហារីក​
 
​គ្រាប់​ល្ហុង ជា​ប្រភព​នៃ​សារធាតុ isothiocyanate ដែលមាន​ប្រសិទ្ធិភាព​អស្ចារ្យ​ជួយ​បញ្ឈប់​ការរីកលូតលាស់​នៃ​កោសិកា​មហារីក ក៏ដូចជា​ដុំ​សាច់​។ ការ​ទទួលទាន​គ្រាប់​ល្ហុង​អាចជួយ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​កោសិការ​មហារីក​ដូចជា មហារីក​ក្រពេញ​ប្រូ​ស្តា​ត​, មហារីក​សុដន់​, មហារីក​សួត​, មហារីក​ឈាម និង​មហារីក​ពោះវៀនធំ​។​

៥. បង្កើន​ចំណង់​ផ្លូវភេទ​
 
​ការ​ទទួលទាន​គ្រាប់​ល្ហុង​អាចជួយ​បង្កើន​ចំណង់​ផ្លូវភេទ​បាន​។ ទោះជា​យ៉ាងណា វា​មិន​ត្រូវបាន​ណែ​នាំឱ្យ​ទទួលទាន​ច្រើន​នោះទេ​ដោយ​គ្រាប់​ល្ហុង​ក៏​អាច​កាត់បន្ថយ​បរិមាណ​នៃ​ការផលិត​មេជី​វិត​ឈ្មោល​ផងដែរ​។​
 
– មាន​វិធី​ច្រើនណាស់​ក្នុងការ​ទទួលទាន​គ្រាប់​ល្ហុង​។ ប៉ុន្តែ​វិធី​ដ៏​ងាយ ហើយ​ពេញនិយម​បំផុត​នោះ គឺ​ការ​ទទួលទាន ឬ​ទំពារ​គ្រាប់​ល្ហុង​ទាំងមូល​ក្នុង​មាត់​តែម្ដង​។ រសជាតិ​នៃ​គ្រាប់​ល្ហុង​មិនសូវ​ឆ្ងាញ់​ឡើយ ដូច្នេះ​ដំបូង​ឡើយ​អ្នក​អាច​គ្រាន់តែ​ទទួលទាន ១ ឬ ២ គ្រាប់​ជាប្រចាំ​ក៏បាន​។ ហើយ​សម្រាប់​អ្នក​ដែល​មិន​ធ្លាប់​ទទួលទាន​សោះ​អាច​នឹង​ឈឺពោះ​ប្រសិនបើ​ទទួលទាន​ច្រើន​។ ប៉ុន្តែ​រយៈពេល ២ ទៅ ៣ ថ្ងៃ​ក្រោយមក​អ្នកនឹង​មាន​អារម្មណ៍​អាច​ទទួលយក​រសជាតិ​នៃ​គ្រាប់​ល្ហុង​បាន​ហើយ ដូច្នេះ​អ្នក​ក៏​អាច​ចាប់ផ្ដើម​បង្កើន​បរិមាណ​នៃ​ការទទួល​ទាន​ពី ១ ភាគ ៤ ឬ​ចុង​ស្លាបព្រា​កាហ្វេ ទៅ កន្លះ​ស្លាបព្រា បន្ទាប់មក​ក៏​ឡើងដល់ ១ ស្លាបព្រា​កាហ្វេ​។ អ្នក​អាច​បន្ថែម​គ្រាប់​ល្ហុង​ក្នុង​អាហារ​ក៏បាន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com