ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ស្មាន​មិន​ដល់​សោះ​ថា “​ទឹក​ផ្លែ​ស្រកានាគ​ស្រស់​” ប្រសើរ​យ៉ាងនេះ​ចំពោះ​សុខភាព​ទប់ស្កាត់​ជំងឺ​ជាច្រើន​
18, Jan 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ផ្លែ​ស្រកានាគ គឺជា​ផ្លែឈើ​ត្រូពិច​មួយ​ប្រភេទ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន​, ជាតិ​រ៉ែ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជាច្រើន​ប្រភេទ​។ ភាគច្រើន​នៃ​ពួកយើង​ទទួលទាន​ផ្លែឈើ​នេះ ដោយ​មិនបាន​ចាប់អារម្មណ៍​ទេ​ថា វា​អាច​ផ្ដល់​អត្ថប្រយោជន៍​ដល់​សុខភាព ក៏ដូចជា​ទប់ស្កាត់​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​បាន​។ ហើយ​ចំពោះ​អ្នក​ដែល​មិន​ចូលចិត្ត​ទទួលទាន​ក៏​ប្រហែលជា​នឹង​ប្ដូរ​ចិត្តជា​ចង់​ទទួលទាន​ផ្លែ​ស្រកានាគ​វិញ​ជាមិនខាន បន្ទាប់ពី​អាន​អត្ថបទ​នេះ​រួច​។


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​អត្ថប្រយោជន៍​ល្អៗ​នៃ​ផ្លែ​ស្រកានាគ​ចំពោះ​សុខភាព​រាងកាយ រួមជាមួយ​របៀប​ដ៏​ងាយ​ក្នុង​ការធ្វើ​ទឹក​ផ្លែ​ស្រកានាគ​ស្រស់ ៖

១. ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​ជំងឺ​ទឹកនោមផ្អែម​
 
​ទឹក​ផ្លែ​ស្រកានាគ​ជួយ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​ដោយ​រក្សា​ស្ថេរភាព​នៃ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​មិនឱ្យ​កើនឡើង​ខ្ពស់​។ ផ្លែ​ស្រកានាគ គឺជា​ជម្រើស​ល្អ​មួយ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ដោយ​វា​មាន​ផ្ទុក​បរិ​មាណនៃ​ជាតិ​សរសៃ​ខ្ពស់​ដែល​ជួយ​កាត់បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ និង​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។​

២. ទប់ស្កាត់​ជំងឺមហារីក​
 
​ផ្លែ​ស្រកានាគ មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជាច្រើន​ដូចជា phenols, flavonoids និង​សមាសធាតុ​ពិសេសៗ​ដែលជា​សារធាតុ​ប្រឆាំង​ជំងឺមហារីក និង​ទប់ស្កាត់​មិន​ឲ្យ​ជំងឺ​សាហាវ​នេះ​កើតឡើង​។​
 
៣. ព្យាបាល​ទប់ស្កាត់​ជំងឺហឺត និង​ក្អក​
 
​ផ្លែ​ស្រកានាគ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C ដែល​ជួយ​ធ្វើឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​កាន់តែ​រឹងមាំ​ឡើង​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​រោគ​ឆ្លង​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់​។ ជំងឺ​ផ្លូវដង្ហើម​ផ្សេងៗ រួមទាំង​ជំងឺហឺត និង​ក្អក ជា​ញឹកញយ​បណ្ដាលមកពី​ជំងឺ​ផ្ដាសាយ ឬ​គ្រុនផ្ដាសាយ​ដែល​ពិបាក​ដោះស្រាយ​។ បើទោះជា​ផ្លែ​ស្រកានាគ​មិនអាច​ប្រើ​ជំនួស​ថ្នាំ​តែម្ដង ប៉ុន្តែ​វា​មាន​ប្រសិទ្ធិភាព​ខ្ពស់​ជួយ​ឱ្យ​អាកា​រៈ​នៃ​ជំងឺ​ប្រែជា​ធូរស្រាល​ជាង​មុន​។​
 
៤. ព្យាបាល​ទប់ស្កាត់​បញ្ហា​ទល់លាមក និង​ពិបាក​រំលាយ​អាហារ​
 
​នោះ​ក៏​ព្រោះតែ​ទឹក​ផ្លែ​ស្រកានាគ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ និង​ជាតិ​ទឹក​ដែល​ជួយ​បង្កើន​ការរំលាយ​អាហារ​ដោះស្រាយ​បញ្ហា​ទល់លាមក​។​
 
៥. ជួយ​ឱ្យ​ស្រក​ទម្ងន់
 
​ផ្លែ​ស្រកានាគ មាន​ផ្ទុក​ជាតិ​កាឡូរី​ទាប ប៉ុន្តែ​ជាតិ​សរសៃ​ខ្ពស់ ជាហេតុ​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត​បានយូរ​។ វា​ក៏​ជួយ​ទប់ស្កាត់​ការទទួល​ទាន​ច្រើន​លើស​ផងដែរ​។​
 
៦. បង្កើន​សុខភាព​សរសៃឈាម​បេះដូង​
 
​ទឹក​ផ្លែ​ស្រកានាគ ជា​ភេសជ្ជៈ​ប្រសើរ​បំផុត​មួយ​សម្រាប់​បង្កើន​សុខភាព​សរសៃឈាម​បេះដូង ដោយ​វា​ជួយ​កាត់បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​។ វា​ក៏​ជួយ​គ្រប់គ្រង​ការខូចខាត​ដែល​បណ្ដាលមកពី​រ៉ាឌីកាល់​សេរី និង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​គាំងបេះដូង​ផងដែរ​។​

៧. បញ្ចុះ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​
 
​ផ្លែ​ស្រកានាគ គឺមាន​ផ្ទុក​នូវ​សារធាតុ​ពិសេស​មួយ​ហៅថា Betalains ដែល​ផ្ដល់​ពណ៌​ឲ្យ​ផ្លែឈើ​នេះ​។ សារធាតុ Betalains គឺ​ទទួលខុសត្រូវ​គ្រប់គ្រង​លើ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​រាងកាយ ដោយ​កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ ហើយ​បង្កើន​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​។ លើសពីនេះទៅទៀត គ្រាប់​របស់​ផ្លែ​ស្រកានាគ​មាន​ផ្ទុក​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣, អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៦ និង​ជាតិ​ខ្លាញ់ polyunsaturated ដែល​ជួយ​កាត់បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​។
៨. បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​
 
​ទឹក​ផ្លែ​ស្រកានាគ​ស្រស់ ជា​ប្រភព​ដ៏​សម្បូរបែប​នៃ​សារធាតុ  carotenoids, polyphenols, tocopherols, thiols និង glucosinolates ដែលមាន​ប្រសិទ្ធិភាព​ជួយ​បញ្ចុះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។​
 
​ខាងក្រោម​ជា​រូបមន្ត​ងាយៗ​ក្នុងការ​ធ្វើ​ទឹក​ផ្លែ​ស្រកានាគ​ពិសេស​ផ្ដល់​អត្ថប្រយោជន៍​ទ្វេដង​ចំពោះ​សុខភាព ៖ 
 
– អ្វីដែល​អ្នកត្រូវការ គឺ ផ្លែ​ចេក ១ ផ្លែ ចិត​ជា​ដុំៗ​, សាច់​ផ្លែ​ស្រកានាគ ១ ពែង​, ទឹកដូង ១ ពែង​, ទឹកក្រូច​ឆ្មារ ១ ស្លាបព្រា​កាហ្វេ និង​ខ្ញី​ម៉ដ្ឋ​ខាប់ៗ ១ ស្លាបព្រា​កាហ្វេ​។​
– អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​កិន​គ្រឿងផ្សំ​ទាំងអស់​ក្នុង​ម៉ាស៊ីន​ទឹកក្រឡុក រហូតដល់​ក្លាយជា​ម៉ដ្ឋ​ខាប់​ចូលគ្នា សឹម​ចាក់​ដាក់​កែវ រួច​បន្ថែម​ទឹកកក​ប៉ុន្មាន​ដុំ​ចូល​ជាការ​ស្រេច​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com