កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖ វៀតណាម ចាំ​អ៊ុត​លទ្ធផល​លេខ​៣​ពូ​ល E​និង​ពូ​ល​F ដើម្បី​បន្តទៅ​វគ្គ​១/៨​ផ្តាច់ព្រ័ត្រ
17, Jan 2019 , 10:48 am        
រូបភាព
រូបពី AFC Asian Cup៖ អ្នកគាំទ្រវៀតណាមកាត់សក់មានរូបលោក Park Hang-seo ជាគ្រូរបស់ជម្រើសជាតិពួកគេ
រូបពី AFC Asian Cup៖ អ្នកគាំទ្រវៀតណាមកាត់សក់មានរូបលោក Park Hang-seo ជាគ្រូរបស់ជម្រើសជាតិពួកគេ
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​វៀតណាម​បាន​រកឃើញ​ជ័យជម្នះ​លើកដំបូង​ក្នុង​វគ្គ​ជម្រុះ​ពូ​ល D ដោយ​យកឈ្នះ​យេ​ម៉ែន ២-០ នៃ​ពានរង្វាន់ AFC Asian Cup ឆ្នាំ ២០១៩ នៅ​យប់​ថ្ងៃទី​១៦ ខែមករា​។ ជ័យជម្នះ​នេះ​បាន​នាំ​ឲ្យ​ម្ចាស់​ជើងឯក Suzuki Cup 2018 ទទួលបាន​ចំណាត់ថ្នាក់​ទី​៣​ក្នុង​ពូ​ល និង​ចាំ​អ៊ុត​លទ្ធផល​លេខ​៣​ល្អ​បំផុត​ជាមួយ​ពូ​ល E និង​ពូ​ល F ដើម្បី​ឈានទៅ​វគ្គ​បន្ត​។​

 
Quang Hai Nguyen ដែលមាន​រហស្សនាម​ថា Messi វៀតណាម​នោះ បាន​ស៊ុត​បាល់​ពិន័យ (Free Kick) យ៉ាង​អស្ចារ្យ​ដើម្បី​ជួយ​ក្រុម​របស់លោក Quang Hai Nguyen នាំមុខ​យេ​ម៉ែន​១​គ្រាប់​មុន​នៅ​នាទី​៣៨​។ វៀតណាម​បានបង្ហាញ​ទម្រង់​លេង​បែប​វាយ​សម្រុក​បាន​យ៉ាង​ល្អ ដោយ​បង្កើត​ឱកាស​នៅមុខ​ទី​របស់​គូប្រជែង​ជាច្រើន​ដង​។​


(រាប់ពីឆ្វេង) Ngoc Hai Que និង Quang Hai Nguyen ជាអ្នករកគ្រាប់បាល់ឲ្យវៀតណាម
 
​ការប្រកួត​បាន​បន្ត​ដល់​វគ្គ​ទី​២​នាទី​៦៤ ឱកាស​សម្រាប់​ក្រុម​រហស្សនាម​ផ្កាយ​មាស​បាន​កើតឡើង​ម្តងទៀត ដោយ​លោក​អាជ្ញាកណ្តាល​បាន​ផ្លុំ​កញ្ចែ​ផ្តល់​បាល់​ពិន័យ​ប៉េ​ណា​ល់​ទី ហើយ​ប្រធាន​ក្រុម Ngoc Hai Que ជា​អ្នកសម្រេច​ទី​គ្រាប់​ទី​២ ដើម្បី​ជួយ​វៀតណាម​យកឈ្នះ​យេ​ម៉ែន ២-០​។​
 
​ជ័យជម្នះ​ក្នុងជំនួប​លើក​ទី​៣​ពូ​ល D នេះ​បាន​នាំ​វៀតណាម​ទទួលបាន​៣​ពិន្ទុ ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣ ដែលជា​ឱកាស​សម្រាប់​ពួកគេ​អ៊ុត​យក​លេខ​៣​ល្អ​បំផុត ដើម្បី​បាន​កៅអី​ទៅកាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ​។​
 

​វៀតណាម​ត្រូវ​រង់ចាំ​ការប្រកួត​រវាង​លី​បង់​ទល់នឹង​កូរ៉េខាងជើង​នៅ​ពូ​ល E និង ជំនួប​អូ​ម៉​ង់​ជាមួយ​តួ​កមេ​នី​ស្ថាន​ពូ​ល F ដើម្បី​ប្រជែង​យក​លេខ​៣​ល្អ​បំផុត ខណៈ​ក្រុម​ទាំង​៤​មាន​សូន្យ​ពិន្ទុ​ដូចគ្នា​ក្រោយ​ឆ្លងកាត់​ការប្រកួត​២​លើក​។​
 
​ក្នុង​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​អាស៊ី​លើក​ទី​១៧​នេះ ចំណាត់ថ្នាក់​ទី​៣​ក្នុង​ពូ​ល​ទាំង​៦ នឹងត្រូវ​ជ្រើស​យក​៤​ក្រុម​ដែលមាន​ពិន្ទុ​ល្អ​បំផុត ដើម្បី​យកទៅ​បំពេញ​បង្គ្រប់​១២​ក្រុម​ដែល​យកបាន​ចំណាត់ថ្នាក់​ទី​១ និង​ទី​២​តាម​ពូ​ល សម្រាប់​ប្រជែង​គ្នា​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​។​
 
​ប៉ុន្តែ​គិត​មកដល់ពេលនេះ​កៅអី​លេខ​៣​ល្អ​បំផុត​នៅសល់តែ​ពីរ​ទៀត​ប៉ុណ្ណោះ ដោយ​ពីរ​កៅអី​ទៀត​ត្រូវ​បា​រ៉ែ​ន និង​កៀ​ហ្ស៊ី​ស៊ី​ស្ថាន​យក​រួចទៅហើយ​។ បា​រ៉ែ​ន​យកបាន​១​កៅអី ដ្បិត​ពួកគេ​ឈរ​លេខ​៣​ពូ​ល A ទទួលបាន​រហូតដល់​៤​ពិន្ទុ ខណៈ​កៀ​ហ្ស៊ី​ស៊ី​ស្ថាន​មាន​៣​ពិន្ទុ ប៉ុន្តែ​ស៊ីសង​គ្រាប់​បាល់​ល្អ​ជាង​វៀតណាម​។​
 
​ដោយឡែក ប៉ា​ឡេ​ស្ទី​ន​ដែលមាន​២​ពិន្ទុ​ឈរ​នៅ​លេខ​៣​ពូ​ល B នោះ ក៏​នៅសល់​ឱកាស​ទៅ​វគ្គ​បន្ត​ផងដែរ ដោយ​ពួកគេ​ត្រូវ​រង់ចាំ​អ៊ុត​មើល​លេខ​៣​ពូ​ល E និង F នា​ប្រកួត​ចុងក្រោយ​យប់​នេះ​។

លទ្ធផលគូដទៃទៀត ពូល C កៀហ្ស៊ីស៊ីស្ថានយកឈ្នះហ្វីលីពិន ៣-១ រីឯកូរ៉េខាងត្បុលត់ចិន ២-០ ចំណែកពូល D អ៊ីរ៉ង់សូន្យស្មើជាមួយអ៊ីរ៉ាក់ ហើយពូល៕ 
 
 

Tag:
 បាល់ទាត់​
  Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com