អត្ថបទពាណិជ្ជកម្ម
ផ្តល់ជូន​តម្លៃ​ពិសេស​សម្រាប់​ការ​ដាក់លក់​គម្រោង​ថ្មី ពី​គម្រោង​ដីឡូត៍ ហ៊ា​ទៀង​
17, Jan 2019 , 2:24 pm        
រូបភាព
​ភ្នំពេញ​៖ ក្នុងឱកាស​បើក​លក់ គម្រោង​ដីឡូត៍ ហ៊ា​ទៀង  នឹង​រៀបចំ​កម្ម​ពិធី​ពិសេស​ជូន​អតិថិជន នៅក្នុង​ឱកាស​នៃ​ការ​ដាក់លក់​គម្រោង​ថ្មី​របស់ខ្លួន​។ ការផ្តល់ជូន​នេះ​មានដូចជា ការទិញ​១០​ឡូត៍ នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​៧០០​ដុល្លារ​ក្នុង​មួយ​ឡូត៍​។ លើសពីនេះ បើ​អតិថិជន​កក់​ដំបូង ៨០​ភាគរយ នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ ១,០០០​ដុល្លារ ក្នុង​មួយ​ឡូត៍​ថែមទៀត​។ កាន់តែ​ពិសេស​សម្រាប់​អតិថិជន ដែល​បាន​កក់​១០​ឡូត៍  និង​កក់​៨០​ភាគរយ ពី​គម្រោង​ដីឡូត៍ ហ៊ា​ទៀង ក៏​នឹងមាន​ការផ្តល់ជូន​នូវ ម៉ូតូ អា​សង់​មួយគ្រឿង​។ ដូច្នេះ​សូម​រួសរាន់​ឡើង​លោកអ្នក​គ្រាន់តែ​ទិញ​ដីឡូត៍ នឹង​អាច​ទទួលបាន​រង្វាន់ ម៉ូតូ និង​ការផ្តល់ជូន​ដ៏​ច្រើន សន្ធឹកសន្ធាប់​។​
 
​គួររំលឹកថា គម្រោង​ដីឡូត៍ ហ៊ា​ទៀង មាន​ទីតាំង​ស្ថិតនៅក្នុង​ក្រុង​ខេមរភូមិន្ទ សង្កាត់​ស្ទឹង​វែង ខេត្តកោះកុង ចម្ងាយ​ត្រឹមតែ ៣​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តកោះកុង ។ លើសពីនេះ​ដីឡូត៍ នេះ​ស្ថិតនៅ​តំបន់​ទីប្រជុំជន​ស្រាប់ មាន​សាលារៀន វត្ត​អារាម  មន្ទីរពេទ្យ និង​ជាប់​ជាមួយ​ផ្លូវរដ្ឋ​។ ឯ​ទីតាំង​ដី​វិញ គឺ​ល្អប្រសើរ​ខ្លាំងណាស់ មិន​លិច​ទឹក មានការ​រៀបចំ​ប្រព័ន្ធ​លូ  បង្គោល​ភ្លើង និង​ប្រព័ន្ធ​ទឹក​រួចជាស្រេច​។​














 
​ប្រញាប់​ចាប់យក​គម្រោង​ដីឡូត៍​ដែល​ល្អ​ប្រចាំ ខេត្តកោះកុង ជាមួយ​តម្លៃ និង​ការផ្តល់ជូន​ដែល​មិន​ធ្លាប់មាន  ក្នុងឱកាស​បើក​លក់​នេះ​។ ព័ត៌មាន​លំអិត​សូម​ទំនាក់ទំនង​លេខ​៖  060 285 566/017 797 950/068 999 921/081 992 253 ។ អាសយដ្ឋាន​៖https://goo.gl/maps/dwQxceDuzfR2 ៕ 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)​

© រក្សាសិទ្ធិដោយ thmeythmey.com