អត្ថបទពាណិជ្ជកម្ម
ការប្រកួត​ពានរង្វាន់​ជើងឯក​កុមារ​តូយ៉ូតា​កម្ពុជា រដូវ​កាល​២០១៨
17, Jan 2019 , 2:55 pm        
រូបភាព
ដោយ:
​នា​រសៀល​ថ្ងៃ​ពុធ ទី​១៦ ខែមករា ឆ្នាំ​២០១៩ ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) ដែលជា​ក្រុមហ៊ុន​ទទួល​សិទ្ធិ​នាំចូល​ផ្ដាច់មុខ​នូវ​រថយន្ត​ម៉ាក តូយ៉ូតា​គ្រប់​ប្រភេទ បាន​សហការ​ជាមួយ​ស្ថាប័ន  Global Football Soriya Co.,LTD (GFA Soriya) រៀបចំ​សន្និសីទ​សារព័ត៌មាន​ស្ដីពី ការប្រកួត​ពានរង្វាន់​ជើងឯក​កុមារ​តូយ៉ូតា​កម្ពុជា​ឆ្នាំ​២០១៨ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។ សន្និសីទកាសែត​នេះ ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព លោក​ឧកញ៉ា គង់ នួន ប្រធាន​ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) លោក ហ៊ី​រ៉ូ​យូ​គិ អ៊ី​តុ អគ្គ​នាយ ក​ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​), លោក លី ប៊ុន​ហៃ នាយក​គ្រប់គ្រង​ទូទៅ​ផ្នែក​លក់ និង​ទីផ្សារ និង លោក​តៃ សៃ​តូ នាយក​គ្រប់គ្រង GFA Soriya និង​វត្តមាន​របស់​ថ្នាក់ដឹកនាំ​ដទៃទៀត​ផងដែរ​។​
 
​លោក ហ៊ី​រ៉ូ​យូ​គិ អ៊ី​តុ អគ្គនាយក​ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) បាន​មានប្រសាសន៍ថា ការលេង​កីឡា​នាំមក​នូវ​សាមគ្គីភាព​នៅ​ក្នុង​សហគមន៍ ជាពិសេស​ការលេង​កីឡាបាលទាត់ ដែលជា​កីឡា​ដែលមាន​ប្រជាប្រិយភាព​ជាងគេ​ផងដែរ នៅ​ទូទាំង​សកលលោក​។ លោក ហ៊ី​រ៉ូ​យូ​គិ អ៊ី​តុ បញ្ជាក់​ដូច្នេះ​៖«​ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) ពិត​ជាមាន​កិត្តិយស ក្នុងការ​នាំមក​នូវ​ការប្រកួត​ពានរង្វាន់​ជើងឯក​កុមារ​តូយ៉ូតា​កម្ពុជា​ឆ្នាំ​២០១៨ ដែល​ការប្រកួត​នេះ ត្រូវបាន​បង្កើតឡើង​៤​ឆ្នាំ​ជាប់ៗ​គ្នា ក្រោម​ការសហការ​ជាមួយ​ស្ថាប័ន GFA Soriya​។ ឆ្នាំ​២០១៥ គឺជា​ឆ្នាំ​ដំបូង​ដែល​ការប្រកួត​ជើងឯក​កុមារ​តូយ៉ូតា​ត្រូវបាន​ផ្ដួចផ្ដើមឡើង​។  គិត​មកដល់ពេលនេះ យើង​ពិតជា​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​គួរ​ឲ្យ​កត់សម្គាល់ ពី​សំណាក់​ប្អូនៗ​ក្រោម​អាយុ​១២​ឆ្នាំ ដែល​ស្រលាញ់​និង​ចូលចិត្ត​វិស័យ កីឡាបាល់ទាត់​»​។​


 
​ការប្រកួត​ពានរង្វាន់​ជើងឯក​កុមារ​តូយ៉ូតា ត្រូវបាន​បង្កើតឡើង​ដើម្បី​ជំរុញ លើកទឹកចិត្ត និង​ផ្ដល់នូវ​ការបង្ហាត់បង្ហាញ​បន្ថែម​ដល់​ប្អូនៗ​កុមារ ក្នុង​ការជួយ​ដុសខាត់​ឲ្យ​ពួកគាត់ មាន​សមត្ថភាព ដើម្បី​ក្លាយខ្លួនជា​កីឡាករ​បាល់ទាត់​ដ៏​ឆ្នើម ប្រចាំ​ប្រទេស​នា​ថ្ងៃ​អនាគត​។ ចំណុច​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ នៅក្នុង​ប្រសាសន៍រ​របស់លោក អគ្គនាយក​នោះ​គឺ​យើង​រាល់គ្នា​សុទ្ធ​តែមាន​ផល​លំ​បា​លក និង​ជួបប្រទះ​នូវ​រឿងរ៉ាវ​ដែល​យើង​គិតថា​មិនអាច​ធ្វើបាន ហេតុ​ដូច្នេះហើយ ទើប​ក្រុមហ៊ុន​តូយ៉ូតា បង្កើត​ឲ្យ​មានការ​ប្រកួត​ជើងឯក​កុមារ​នេះ​ឡើង ដោយ​សង្ឃឹម​យ៉ាង​មុតមាំ​ថា កុមារ​គ្រប់រូប​គួរតែ​មានឱកាស​ស្មើភាព​គ្នា ក្នុងការ​ចូលរួម​ប្រកួត ដើម្បី​ឲ្យ​ពួកគាត់​អាច​សម្រេច​គោលបំណង​របស់ខ្លួន​។​


 
​សម្រាប់​ការប្រកួត​ពានរង្វាន់​ជើងឯក​កុមារ​តូយ៉ូតា​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨ យើង​ទទួលបាន​ចូលរួម​ប្រកួត​ពី​សំណាក់​ដែល​មកពី​សាលា​រដ្ឋ និង​ឯកជន ចំនួន​២៤​សាលា​ផ្សេងៗ​គ្នា ក្នុង​ទីក្រុង​ភ្នំពេញ ដែល​សាលា​ទាំងអស់នោះ​សុទ្ធសឹង តែមាន​ការ​បេ្ត​ជ្ញា​ចិត្ត​ខ្ពស់បំផុត ក្នុងការ​ដណ្ដើម​យកពាន​រង្វាន់​។ GFA Soriya និង​ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) បានរៀបចំ​ការប្រកួត​បាល់ទាត់​តាម​សាលា​ទាំងនោះ ចាប់តាំងពី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៨ មកម្ល៉េះ ហើយ​ការប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នឹងត្រូវ​ប្រព្រឹត្តទៅ​នា​ថ្ងៃ​១៩-២០ ខែមករា ឆ្នាំ​២០១៩ នៅ​សាលា American University of Phnom Penh​។ ដោយឡែក​សម្រាប់​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ និង​ប្រព្រឹត្តទៅ នា​ព្រឹក​ថ្ងៃអាទិត្យ ទី​២៧ ខែមករា ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។ ដូច្នេះ​យើង​ពិតជា​ជឿជាក់ថា លោកអ្នក​ដែល​ស្រលាញ់ និង​តែងតែ​គាំទ្រ​វិស័យ​កីឡាបាល់ទាត់ នឹងចូលរួម​គាំទ្រ​ឲ្យ​បាន​ច្រើន​កុះករ ដើម្បី​លើកទឹកចិត្ត​ដល់​ប្អូនៗ​កីឡាបាល់ទាត់ ក៏ដូចជា​លើកស្ទួយ​វិស័យ បាល់ទាត់​នៅក្នុង​ប្រទេស​កម្ពុជា​ផង​ដេរ​៕




















 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com