ជាតិ
នយោបាយជាតិ
ឯកអគ្គទូតចិន៖ ដំណើរទស្សនកិច្ចសម្ដេច ហ៊ុន សែន នឹងផ្ដោតលើការពង្រឹងនយោបាយ ពាណិជ្ជកម្ម វប្បធម៌ និងច្បាប់
× ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងទៅបំពេញទស្សនកិច្ចនៅចិន ចាប់ពីថ្ងៃទី២០ ដល់២៣ មករា។ នេះជាដំណើរទស្សនកិច្ចទៅចិនជាលើកដំបូង ចាប់តាំងពីរដ្ឋាភិបាលបង្កើតឡើងក្រោយការបោះឆ្នាំ២០១៨។ ក្នុងដំណើរទស្សនកិច្ចនេះសម្ដេចនាករដ្ឋមន្ត្រី ហ៊ុន សែន នឹងត្រូវចុះហត្ថលេខាធិការលើកិច្ចព្រមព្រៀងជាច្រើន ជាមួយភាគីចិន។
សូមស្ដាប់ប្រសាសន៍ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ថ្លែងក្នុងសន្និសីទកាសែត តាមរយៈអ្នកបកប្រែ កាលពីថ្ងៃទី១៦ មករា ដូចតទៅ៖
លោក Wang Wentianឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បាននិយាយថា ភាគីការទូតទាំងពីរកំពុងរៀបចំរបៀបវារៈសំខាន់មួយចំនួន សម្រាប់ដំណើរទស្សនកិច្ចរបស់សម្ដេច ហ៊ុន សែន នៅប្រទេសចិន។ លោក Wang Wentian មិនអាចប្រាប់ពីរបៀបវារៈទាំងនោះឡើយ ដោយលោកគ្រាន់តែហ៊ានអះអាងថា ដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាលកម្ពុជានាពេលនេះ វាមានលក្ខណៈពិសេសសម្រាប់ទំនាក់ទំនងរវាងភាគីទាំងពីរ។
ដ្បិតមិននិយាយឲ្យច្បាស់ក្តី ប៉ុន្តែឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជារូបនេះ បាននិយាយថា ដំណើរទស្សនកិច្ចសម្ដេច ហ៊ុន សែន នឹងផ្ដោតសំខាន់លើចំណុច៤ ទាក់ទងការពង្រឹងនយោបាយ ពាណិជ្ជកម្ម វប្បធម៌ និងច្បាប់។
«យើងសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិននាពេលនេះ នឹងធ្វើទំនុកចិត្តលើផ្នែកនយោបាយ រវាងប្រទេសទាំងពីរ កាន់តែស៊ីជម្រៅថែមទៀត។ ហើយកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរ នឹងឈានទៅកម្រិតមួយថ្មីទៀត ហើយយើងនឹង ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ហើយនឹងបង្កើតកិច្ចសហប្រតិបត្តិការ ក្នុងការអនុវត្តន៍ច្បាប់ នៃប្រទេសទាំងពីរ ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើង នៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងកម្ពុជា»។ នេះជាការបញ្ជាក់របស់លោក Wang Wentian។
Tag:
ចិន
នយោបាយ
ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com