កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖ វៀតណាមបានលេខ៣ល្អឡើងទៅជួបហ្សកដានី រីឯថៃប៉ះចិនវគ្គ១/៨ផ្តាច់ព្រ័ត្រ រូបភាពពីទំព័រហ្វេសប៊ុក AFC Asian Cup
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិវៀតណាម និងអូម៉ង់ជាក្រុមទទួលបានកៅលេខ៣ល្អបំផុតក្នុងចំណោម៤ក្រុមរួមជាមួយបារ៉ែន និងកៀហ្ស៊ីស៊ីស្ថានដើម្បីឈានទៅវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ AFC Asian Cup ឆ្នាំ២០១៩។
បន្ទាប់ពីឆ្លងកាត់ការប្រកួតចុងក្រោយពូល E និងF នៅយប់ថ្ងៃទី១៧ ខែមករារួចរាល់យើងបានរកឃើញក្រុមទាំង១៦ដើម្បីបន្តប្រជែងគ្នានៅវគ្គខ្វែង។ លីបង់បើទោះបានយកឈ្នះកូរ៉េខាងជើង ៤-១ ដណ្តើមយកលេខ៣ពូល E ក្តី ប៉ុន្តែពួកគេនៅតែមិនអាចឈានទៅវគ្គបន្ត ដ្បិតវៀតណាម និងអូម៉ង់ជាជម្រើសលេខ៣ល្អជាង។
អូម៉ង់បានយកឈ្នះតួកមេនីស្ថាន ៣-១ ឈរនៅលេខ៣ពូល F និងមានគ្រាប់បាល់ស៊ីសងល្អជាងលីបង់ និងវៀតណាមទៅទៀត។ ដូច្នេះព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ីលើកទី១៧នេះ មានក្រុមពីអាស៊ានពីររួមមានវៀតណាម និងថៃដែលអាចឆ្លងផុតវគ្គចែកពូល។
នៅវគ្គ១៦ក្រុមចុងក្រោយ ម្ចាស់ជើងឯក Suzuki Cup 2018 វៀតណាមត្រូវតទល់ជាមួយហ្សកដានី ខណៈថៃជួបចិន។ អូម៉ង់ត្រូវប្រជែងជាមួយក្រុមខ្លាំងអ៊ីរ៉ង់ បារ៉ែនប៉ះកូរ៉េខាងត្បូង កៀហ្ស៊ីស៊ីស្ថានជួបផ្ចាស់ផ្ទះអេមីរ៉ាតអារ៉ាប់រួម អូស្ត្រាលីប៉ះអ៊ូសបេគីស្ថាន និង កាតាតទល់ជាមួយអ៊ីរ៉ាក់។
ក្រោយចប់ការប្រកួតវគ្គសន្សំពិន្ទុរួចរាល់ គឺតម្រូវឲ្យក្រុមសម្រាករយៈពេល២ថ្ងៃ ហើយចាប់ផ្តើមប្រកួតវិញនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩៕
© រក្សាសិទ្ធិដោយ thmeythmey.com