ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ស្មាន​មិន​ដល់​សោះ​ថា “​ទឹក​ប៉េងប៉ោះ​ស្រស់​” ប្រសើរ​យ៉ាងនេះ​ចំពោះ​សុខភាព ទប់ស្កាត់​ជំងឺ​ជាច្រើន​
18, Jan 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ធ្លាប់​ស្គាល់ និង​ឧស្សាហ៍​ទទួលទាន​ផ្លែ​ប៉េងប៉ោះ​ជាមិនខាន ប៉ុន្តែ​ប្រហែលជា​មិនសូវ​ជា​ចូលចិត្ត​ទឹក​ប៉េង​បោះ​ស្រស់​ទេ ហើយក៏​មិនបាន​ចាប់អារម្មណ៍​ដឹង​ទេ​ថា ទឹក​ប៉េងប៉ោះ​ស្រស់​អាច​ផ្ដល់​អត្ថប្រយោជន៍​ប្រសើរ​ជាច្រើន​ចំពោះ​សុខភាព​រាងកាយ​។  ហើយ​ទឹក​ប៉េង​បោះ​ស្រស់ ជា​ភេសជ្ជៈ​ល្អ​បំផុត​ដែល​អ្នក​គួរ​ទទួលទាន​ជាប្រចាំ​ដើម្បី​រក្សាបាន​នូវ​សុខភាព​រឹងមាំ​ជៀស​ផុតពី​ជំងឺ​គួរឱ្យ​ព្រួយបារម្ភ​ផ្សេងៗ​។


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​មូលហេតុ​ដែល​អ្នក​គួរ​ទទួលទាន​ទឹក​ប៉េងប៉ោះ​ស្រស់ ១ កែវ ជាប្រចាំ ៖

១. វា​ជួយ​រក្សា​សុខភាព​ពោះវៀន​ធំ​
 
​ទឹក​ប៉េងប៉ោះ​ស្រស់ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល lycopene ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ​។​
 
២. ល្អ​សម្រាប់​ក្រពេញ​ប្រូ​ស្តា​ត​
 
​សារធាតុ lycopene ក៏​ជួយ​ទប់ស្កាត់​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់​ផងដែរ​។ ដូច្នេះ​ចូរ​ព្យាយាម​ទទួលទាន​ទឹក​ផ្លែ​ប៉េង​បោះ​ស្រស់​ជាប្រចាំ​ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​អស្ចារ្យ ក៏ដូចជា​សារធាតុ lycopene គ្រប់គ្រាន់​។​

៣. ទប់ស្កាត់​ជំងឺមហារីក​លំពែង​
 
​ការទទួល​ទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ lycopene ដូចជា​ផ្លែ​ប៉េងប៉ោះ​ច្រើន​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​លំពែង​បាន​ដល់​ទៅ ៣០ ភាគរយ​។ ទឹក​ប៉េងប៉ោះ​ស្រស់​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ beta carotene ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺមហារីក​លំពែង​បាន​ប្រសើរ​ដូចគ្នា​នឹង​សារធាតុ  lycopene​។​

៤. បង្កើន​ការរំលាយ​អាហារ​
 
​ទឹក​ប៉េងប៉ោះ​ស្រស់ មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​។ ការ​ទទួលទាន​ភេសជ្ជៈ​នេះ​ទៀងទាត់​ជួយ​ធ្វើឱ្យ​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​កាន់តែ​ប្រសើរឡើង ដោយ​ទប់ស្កាត់​អាកា​រៈ​ទល់លាមក​, បំបាត់​ជំងឺរាគ និង​កម្ចាត់​មេរោគ​ផ្សេងៗ​ទាក់ទង​ជាមួយ​ប្រព័ន្ធ​រំលាយ​អាហារ​។​

៥. បញ្ចុះ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​
 
​ប្រសិនបើ​អ្នក​កំពុង​ជួបប្រទះ​បញ្ហា​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ឡើង​ខ្ពស់ វា​ប្រសើរ​ណាស់​ក្នុងការ​បន្ថែម​ទឹក​ប៉េងប៉ោះ​ស្រស់​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។ ជាតិ​សរសៃ និង​សារធាតុ niacin ដែលមាន​ក្នុង​ទឹក​ប៉េងប៉ោះ​ស្រស់​ជួយ​កាត់បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​គួរឱ្យកត់សម្គាល់​បែប​ធម្មជាតិ​។​

៦. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​
 
​បរិមាណ​ខ្ពស់​នៃ​ជាតិ​សរសៃ​ដែលមាន​ផ្ទុក​ក្នុង​ទឹក​ប៉េងប៉ោះ​ស្រស់​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។ ក្រៅពី​ជួយ​បញ្ចុះ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ដែលជា​សត្រូវ​ធំ​បំផុត​នៃ​សុខភាព​បេះដូង​ល្អប្រសើរ​ហើយ​នោះ ទឹក​ប៉េង​បោះ​ស្រស់ ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​សំខាន់ៗ​ច្រើន​ទៀត រួមបញ្ចូល​ទាំង​ប៉ូ​តា​ស្យូ​ម​, niacin, folate និង​វីតាមីន B6 ដែល​ល្អ​សម្រាប់​រក្សា​សុខភាព​បេះដូង​។​
 
៧. ល្អ​សម្រាប់​សុខភាព​ឆ្អឹង​
 
​កាល់ស្យូម មិនមែនជា​សារធាតុចិញ្ចឹម​តែមួយ​ដែល​រាងកាយ​ត្រូវការ​ដើម្បី​រក្សាបាន​នូវ​សុខភាព​ឆ្អឹង​ល្អប្រសើរ​រឹងមាំ​ឡើយ​។ អ្នក​ក៏ត្រូវ​ការ​វីតាមីន K ដែល​ចាំបាច់​ក្នុង​ការជួយ​រក្សា​ជាតិ​កាល់ស្យូម​ក្នុង​ឆ្អឹង​ផងដែរ​។ ហើយ​ទឹក​ប៉េងប៉ោះ​ស្រស់​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន K៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com