ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​អាន​! ចង់​រក្សាបាន​សុខភាព​ឆ្អឹង​រឹងមាំ ចូរ​ទទួលទាន​អាហារ​ទាំងនេះ​ឱ្យ​ច្រើន​
19, Jan 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​សុខភាព​ឆ្អឹង​រឹងមាំ គឺ​ចាំបាច់​ណាស់​សម្រាប់​រក្សាសុខ​ភាព​រាងកាយ​ទាំងមូល​ល្អប្រសើរ​ដោយ​ជួយ​ការពារ​គ្រប់​សរីរាង្គ​ខាងក្នុង រួមទាំង​សាច់ដុំ​។ មនុស្ស​មិនអាចរ​រស់​បាន​ដោយ​គ្មាន​ឆ្អឹង​ទ្រទ្រង់​ឡើយ​! ហើយ​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​បានដឹងថា កាល់ស្យូម ជា​សារធាតុ​ដ៏​សំខាន់​ក្នុងការ​រក្សា​សុខភាព​ឆ្អឹង​រឹងមាំ​។ ទោះជា​យ៉ាងណា ប្រូតេអ៊ីន​, ប៉ូ​តា​ស្យូ​ម​, beta-carotene, ម៉ាញ៉េ​ស្យូ​ម និង​វីតាមីន​ផ្សេងៗ​ដទៃទៀត​ក៏​សំខាន់​ជួយ​ធ្វើឱ្យ​ឆ្អឹង​កាន់តែ​រឹងមាំ​ឡើង​ផងដែរ​។​


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​អ្នក​គួរ​ទទួលទាន ឬ​បន្ថែម​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ដើម្បី​រក្សាបាន​នូវ​សុខភាព​ឆ្អឹង​ល្អប្រសើរ និង​បង្កើន​សុខភាព​បេះដូង​ទប់ស្កាត់​ជំងឺ​ផ្សេងៗ ៖
 
១. ទឹកដោះគោ​ស្រស់​
 
​ភេសជ្ជៈ​នេះ​នៅតែ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​កាល់ស្យូម​។ ទឹកដោះគោ​ក៏មាន​ផ្ទុក​សារធាតុចិញ្ចឹម​ដទៃទៀត រួមបញ្ចូល​ទាំង​វីតាមីន B12, វីតាមីន D និង​ជាតិ​រ៉ែ​ដូចជា ម៉ាញ៉េ​ស្យូ​ម​, ប៉ូ​តា​ស្យូ​ម និង​ផូស្វ័រ​ផងដែរ​។​
 
២. ត្រី​សាល​ម៉ុ​ន​
 
​ត្រី​សម្បូរ​ខ្លាញ់​ប្រភេទ​នេះ​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​សារធាតុចិញ្ចឹម​ដូចជា ប្រូតេអ៊ីន​, អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣, វីតាមីន D និង​កាល់ស្យូម​ដែល​ជួយ​បង្កើន​សុខភាព​ឆ្អឹង​។ ដូច្នេះ​ចូរ​ព្យាយាម​ទទួលទាន​ត្រី​សាល​ម៉ុ​ន​ឱ្យបាន​ទៀងទាត់​។​
 
៣. យ៉ា​អ៊ួ​រ​
 
​រួមបញ្ចូល​យ៉ា​អ៊ួ​រ ១ ពែង​ជាប្រចាំ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក ជាពិសេស​ប្រសិនបើ​អ្នក​មិន​ចូលចិត្ត​ទទួលទាន​ទឹកដោះគោ​ស្រស់​។ យ៉ា​អ៊ួ​រ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន D និង​កាល់ស្យូម​។​

៤. តៅហ៊ូ​
 
​ក្រៅពី​ជាតិ​កាល់ស្យូម​ហើយ​នោះ តៅហ៊ូ ក៏មាន​ផ្ទុក​សមាសធាតុ isoflavones ដែល​ជួយ​រក្សា​និង​បង្កើន​សុខភាព​ឆ្អឹង និង​រាងកាយ​ទាំងមូល​។ អ្នក​អាច​ទទួលទាន​តៅហ៊ូ​ត្រឹម​កន្លះ​ពែង ដើម្បី​បំពេញតម្រូវការ​នៃ​ជាតិ​កាល់ស្យូម ២០ ភាគ​ជាប្រចាំ​របស់​រាង​កាយ​។​
 
៥. គ្រាប់ល្ង​
 
​គ្រាប់ពូជ​តូច​ល្អិត​នេះ​មាន​ផ្ទុក​សារធាតុចិញ្ចឹម​ខុសៗ​គ្នា​ជាច្រើន​ដែល​ជួយ​បង្កើន​សុខភាព​ឆ្អឹង រួមបញ្ចូល​ទាំង​ផូស្វ័រ​, ម៉ាញ៉េ​ស្យូ​ម​, វីតាមីន D, វីតាមីន k និង​កាល់ស្យូម​។​
 
៦. ត្រី​សា​ឌី​ន​
 
​ត្រី​សា​ឌី​ន ក៏​ជា​ប្រភេទ​ត្រី​សម្បូរ​ខ្លាញ់​មិន​ខុសពី​ត្រី​សាល​ម៉ុ​ន​ប៉ុន្មាន​ដែរ​។ ត្រី​ប្រភេទ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន D និង​កាល់ស្យូម​ដែល​ចាំបាច់​សម្រាប់​រក្សា​សុខភាព​ឆ្អឹង​ល្អប្រសើរ​។​
 
៧. ស្ពៃ​អេ​ពី​ណា ឬ​ស្ពៃ​ពួយ​ឡេង​
 
​បន្លែ​នេះ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​កាល់ស្យូម​។ លើសពីនេះទៅទៀត ស្ពៃ​ពួយ​ឡេង ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន K ដែល​ជួយ​រាងកាយ​ក្នុងការ​ស្រូប​យកជាតិ​កាល់ស្យូម​ផងដែរ​។​
 
៨. ស៊ុត​
 
​ទទួលទាន​ផ្នែក​ពណ៌​លឿង​នៃ​ស៊ុត​ដើម្បី​ទទួលបាន​វីតាមីន D ប្រមាណ​ដល់​ទៅ ៦ ភាគរយ​នៃ​តម្រូវការ​ប្រចាំថ្ងៃ​របស់​រាងកាយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com