អត្ថបទពាណិជ្ជកម្ម
ធនាគារ ប្រេដ សម្ពោធ​សាខា​ថ្មី​មួយទៀត​
18, Jan 2019 , 10:35 am        
រូបភាព
​ភ្នំពេញ​៖ ធនាគារ ប្រេដ ប៊ែ​ង  (​ខេ​ម​បូ​ឌា​) បាន​បើក​ដំណើរការ​សាខា​ទី​៣​របស់ខ្លួន នៅ​មហាវិថី​ម៉ៅ​សេទុង រាជធានី​ភ្នំពេញ​។ ពិធី​សម្ពោធ​សាខា​ថ្មី​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​១៧​ខែមករា​ ក្រោម​អ​ធីប​តី​លោកជំទាវ នាវ ច័ន្ទ​ថា​ណា ទេសាភិបាលរង​ធនាគារជាតិ​នៃ​កម្ពុជា និង​លោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា​។​
 
​ធនាគារ​មួយ​នេះ បាន​ចូលមក​កម្ពុជា​នៅ​ដើមឆ្នាំ​២០១៧ ដែលមាន​ការិយាល័យ​ក​ណ្ដា​ល​នៅលើ​មហាវិថី​ព្រះ​នរោត្តម និង​បាន​បង្កើត​សាខា​ចំនួន​ពីរ​ត្រឹម​ឆ្នាំ​២០១៨ គឺ​សាខា​ទួលគោក រាជធានី​ភ្នំពេញ និង​សាខា​ខេត្តសៀមរាប មុននឹង​សម្ពោធ​សាខា​ថ្មី​ទី​៣​នេះ​។​
 
​លោក Guillaume Perdon អគ្គនាយក​ធនាគារ ប្រេដ ប៊ែ​ង  (​ខេ​ម​បូ​ឌា​)  បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​សាខា​ថ្មី​នេះ​ដូច្នេះ​ថា​៖« ប្រេដ ប៊ែ​ង គឺជា​ធនាគារ​បារាំង និង​អឺរ៉ុប​តែមួយគត់ ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​កម្ពុជា និង​ជា​បុត្រ​សម្ព័ន្ធ​មួយ​នៃ​គ្រឹះស្ថាន​ធនាគារ​ដ៏​ធំ និង​រឹងមាំ​»​។​


 
«​គោលដៅ​របស់​យើង គឺ​គាំទ្រ និង​បម្រើ​អស់លោក លោកស្រី ដើម្បី​សម្រេច​គោលដៅ មិន​ថា​សម្រាប់​ជីវភាព​ប្រចាំថ្ងៃ ឬ​សម្រាប់​អាជីវកម្ម​របស់លោក លោកស្រី​»​។ នេះ​ជា​ប្រសាសន៍​របស់លោក Guillaume Perdon មុននឹង​លោក​បញ្ជាក់ថា​៖«​ការផ្ដល់​សេវាកម្ម​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព វិជ្ជាជីវៈ និង​ភាពទន់ភ្លន់ គឺជា​សសរស្ដម្ភ​មួយ​នៃ​គុណ​តម្លៃ​របស់​យើងខ្ញុំ​»​។​
 
​បើតាម​លោក Guillaume Perdon ធនាគារ​ប្រេដ បើក​គណនី​សម្រាប់​បុគ្គល​ឯកជន​ត្រឹមតែ​រយៈពេល​មិន​ដល់ ២៤​ម៉ោង និង​ធ្វើការ​សម្រេចចិត្ត​ឆាប់រហ័ស​ទៅលើ​សំណើសុំ​កម្ចី​សម្រាប់​អាជីវករ​លក់រាយ និង​សហគ្រាស​ខ្នាតតូច និង​មធ្យម ក្នុង​រយៈពេល ១​ថ្ងៃ​ទៅ​៣​ថ្ងៃ និង​អនុវត្ត​ប្រតិបត្តិកា​រយ៉ា​ង​លឿន​បំផុត​។ 


 
​ប្រេដ ប៊ែ​ង  មាន​ផែនការ​ពង្រីក​បណ្ដាញ​ធនាគារ​ឲ្យ​បាន​ចំនួន ២០​សាខា​ត្រឹម​ឆ្នាំ​២០២០ ខាងមុខ ដើម្បី​បង្ខិត​សេវា​កាន់តែ​ជិត​ប្រជាពលរដ្ឋ​។ មកដល់ពេលនេះ ធនាគារ​នេះ​បាន​បម្រើ​សេវាកម្ម​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ជិត ២០០០​នាក់​រួចមកហើយ​នៅ​កម្ពុជា​។​
 
​ចាប់តាំងពី​ឈាន​ជើង​ចូល​ប្រទេស​កម្ពុជា​ធនាគារ ប្រេដ  បាន​រីកចម្រើន​ជា​បន្តបន្ទាប់​។ ជាក់ស្ដែង​សំពៀត​ឥណទាន​របស់​ធនាគារ​នេះ​បាន​កើន​ដល់​ចំនួន  ១១៧​លាន​ដុល្លារ​អាមេរិក នៅត្រឹម​បំណាច់​ឆ្នាំ​២០១៨ ។ 


 
​លោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា បាន​ថ្លែងថា​៖«​ធនាគារ ប្រេដ បាន​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ពង្រឹង​សហគមន៍​ធុរកិច្ច​បារាំង​-​កម្ពុជា​។​ធនាគារ​នេះ​បាន​ជួយ​ទ្រទ្រង់​ដល់​ការអភិវឌ្ឍ​លើ​វិស័យ​វិនិយោគ​បារាំង​នៅ​កម្ពុជា និង​បាន​ជួយ​បង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ដែល​បាន​កើនឡើង​ទ្វេ​មួយ​ជា​បី​រួចមកហើយ​ក្នុង​រយៈពេល​បី​ឆ្នាំ​ចុងក្រោយ​នេះ ដោយបាន​កើន​ដល់ ១​ពាន់​លាន​អឺរ៉ូ​នៅក្នុង​ឆ្នាំ​២០១៧ កន្លងទៅ​»​។​
 


​ក្រុម​ធនាគារ ប្រេដ គឺជា​សមាជិក​នៃ BPCE Group ដែលជា​សម្ព័ន្ធ​ធនាគារ​មួយ​ក្នុងចំណោម​សម្ព័ន្ធ​ធនាគារ​ធំជាងគេ​ទាំង ២០ នៅលើ​ពិភពលោក​។ ក្រុម​ធនាគារ​ប្រេដ គាំទ្រ​បុ​ត​សម្ព័ន្ធ​របស់ខ្លួន​យ៉ាង​ពេញទំហឹង តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​បំផុត ហើយ​ក្នុងនោះ​ក៏មាន​ធនាគារ ប្រេដ ប៊ែ​ង (​ខេ​ម​បូ​ឌា​) ផងដែរ​។​
 
​ទេសាភិបាលរង​ធនាគារជាតិ​លោកជំទាវ នាវ ច័ន្ទ​ថា​ណា អះអាងថា ការបង្កើន​សាខា​របស់​ធនាគារ ប្រេដ នេះ មិន​ត្រឹមតែ​ជួយ​សម្រួល​ផ្នែក​សេវាកម្ម​ដល់​អតិថិជន​របស់​ធនាគារ​មួយ​នេះ​ប៉ុណ្ណោះ​ទេ តែ​វា​បានរួម​ចំណែក​ដល់​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​។ 
 
​លោកជំទាវ នាវ ច័ន្ទ​ថា​ណា មានប្រសាសន៍​ដូច្នេះ​ថា​៖«​ការសម្ពោធ​សាខា​ថ្មី​នេះ គឺជា​សក្ខីកម្ម​ដែល​អ្នកវិនិយោគ នឹង​បន្ត​បោះទុន​ក្នុង​រយៈពេល​យូរអង្វែង​នៅ​កម្ពុជា និង​ឆ្លុះបញ្ចាំង​ពី​ភាពជឿជាក់​របស់​វិនិយោគិន​បរទេស​ចំពោះ​ស្ថិរភាព​នយោបាយ និង​ម៉ាក្រូសេដ្ឋកិច្ច​នៅ​កម្ពុជា​។ ហើយ​ធនាគារ ប្រេដ បានរួម​ចំណែក​ពង្រឹង​វិស័យ​ធនាគារ​នៅ​កម្ពុជា ក្នុង​ការគាំទ្រ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​»​។​


 
​បើតាម​តួលេខ​ដែល​លើកឡើង​ដោយ​លោកជំទាវ នាវ ច័ន្ទ​ថា​ណា គិត​ត្រឹម​ត្រីមាស​ទី​៣​ឆ្នាំ​២០១៨ ទ្រព្យសកម្ម​នៃ​ប្រព័ន្ធ​ធនាគារ​ទាំងអស់ បាន​កើន​ដល់ ៣១​ពាន់​លាន​ដុល្លារ សំពៀត​ឥណទាន​កើន​ដល់ ១៧,៨​ពាន់​លាន​ដុល្លារ ប្រាក់​បញ្ញើ​សរុប ១៩,៣​ពាន់​លាន​ដុល្លារ​។ វិស័យ​ធនាគារ​នេះ​បាន​ពង្រីក​វិសាលភាព​របស់ខ្លួន​ជា​បន្តបន្ទាប់ ដោយមាន​សាខា​សរុប ៨៧៤ និង ATM ១៦៧៣ ហើយ​ការប្រើ​កាត​ឥណទាន​កើន​ដល់​ចំនួន ៩៦២១៤ កាត និង​កាត​ឥណ​ពន្ធ ១,៩​លាន​កាត​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com