ពីនេះ ពីនោះ
«ធាតុអាកាស» និង«អាកាសធាតុ» ខុសគ្នាដូចម្តេច?
× ពាក្យ «ធាតុអាកាស» និង«អាកាសធាតុ» នៅក្នុងសៀវភៅសទ្ទានុក្រមដែលស្តីពីការប្រែប្រួលអាកាសធាតុ គឺមានន័យខុសគ្នាស្រឡះ។
លោកបណ្ឌិតអក្សរសាស្ត្រខ្មែរ ច័ន្ទ សំណព្វ បានពន្យល់ពាក្យ «ធាតុអាកាស» ត្រូវនឹងភាសាអង់គ្លេសថា Weather មានន័យថា អ្វីៗដែលនាំឲ្យមានបម្រែបម្រួលបរិយាកាសនៅលើផែនដីដែលបង្កើតឲ្យមាន ភ្លៀង ក្តៅ ត្រជាក់ ដែលកើតមានជារៀងរាល់ថ្ងៃ។ បណ្ឌិតអក្សរសាស្ត្រខ្មែរ បានពន្យល់បន្ថែមថា ពាក្យ «ធាតុអាកាស» មានការប្រែប្រូលនៅតាមពេលវេលា ហើយមានរយៈពេលខ្លីតែប៉ុណ្ណោះ ដូចជា ធាតុអាកាសក្តៅ និងធាតុអាកាសត្រជាក់។
ដោយឡែក «អាកាសធាតុ» ជាភាសាអង់គ្លេស Climate នោះមានន័យថា ធាតុផ្សំទាំងឡាយដែលមាននៅក្នុងលំហ ដែលបង្កើតឲ្យមានដូចជា ចំហាយទឹក និងឧស្ម័ន។ ធាតុផ្សំទាំងនោះអាច នឹងមានបម្រែបម្រួលនៅរយៈពេលយូរ អាចដល់ទៅ២០ឆ្នាំ ៥០ឆ្នាំ ទៅ ១០០ឆ្នាំ។ ឧទាហរណ៍៖ តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ ក្នុងរយៈពេល២០ឆ្នាំកន្លងទៅនេះ ការប្រែប្រួលអាកាសធាតុ បានធ្វើឲ្យផែនដីមានការកើនឡើងកម្តៅ រហូតដល់កម្រិត ០,១៧ អង្សា៕
© រក្សាសិទ្ធិដោយ thmeythmey.com