អត្ថបទពាណិជ្ជកម្ម
តំណាង​សាកលវិទ្យាល័យ​ល្បីៗ​នៅ​អង់គ្លេស នឹង​មក​កម្ពុជា​ដើម្បី​ផ្តល់​ប្រឹក្សា និង​បង្ហាញ​ជម្រើស​សិក្សា​
18, Jan 2019 , 2:54 pm        
រូបភាព
ដោយ:
​កម្មវិធី​ពិរ​ព័​ណ៍​ការសិក្សា និង​អាហារូបករណ៍​នៅ​អង់គ្លេស ដែល​រៀបចំ​ដោយ​ស្ថាប័ន​អប់រំ IDP កម្ពុជា​។ តាមរយៈ​កម្មវិធី​នេះ នៅ​ថ្ងៃទី​១៩ ខែមករា​នេះ ស្ថាប័ន​អប់រំ​នានា​មកពី​ចក្រភព​អង់គ្លេស នឹងមាន​វត្ត​មាននៅ​សាលា ACE សាខា​ទួលគោក ក្រុងភ្នំពេញ ដើម្បី ផ្តល់​ប្រឹក្សា​ផ្ទាល់ និង​បង្ហាញ​នៅ​ជម្រើស​សិក្សា​នានា​នៅ​ប្រទេស​អង់គ្លេស ទៅកាន់ សិស្សានុសិស្ស និង​មាតាបិតា ។​
 
​កម្មវិធី​ពិព័រណ៍​ពី​ការសិក្សា និង​អាហារូបករណ៍​នៅ​អង់គ្លេស គឺជា​វេទិកា​ដ៏​ធំ​មួយ​ប្រចាំឆ្នាំ ដែល​បង្ហាញ​នៅ​ឱកាស​សិក្សា​លំដាប់ថ្នាក់​ពិភពលោក​នៅ​អង់គ្លេស ដែល​ត្រូវបាន​សម្របសម្រួល​ដោយ​ស្ថាប័ន​អប់រំ IDP កម្ពុជា ដែលជា​ស្ថាប័ន​នាំមុខគេ​ជុំវិញ​ពិភពលោក ក្នុង​ការផ្តល់​ប្រឹក្សា​ព័ត៌មាន និង​ក្នុង​ការបញ្ជូន​សិស្ស និស្សិត​ទៅ​សិក្សា​នៅ​អង់គ្លេស អូ​ស្រា្ត​លី ណូ​វែ​ល​សេ​ឡង់ កាណាដា អាមេរិក និង​អៀរ​ឡង់​។ ស្ថាប័ន IDP មាន​ការិយាល័យ​ច្រើនជាង ១០០ ការិយាល័យ​ជុំវិញ​ពិភពលោក និង​នៅ​អង់គ្លេស​ផ្ទាល់​ផងដែរ​។ កម្មវិធី​ពិព័រណ៍​នេះ​នឹង​ផ្តល់ព័ត៌មាន​អំពី​ជម្រើស​សិក្សា​គ្រប់​កម្រិត ចាប់ពី​ថ្នាក់​វិទ្យាល័យ ថា្នក់​អប់រំ​វិជ្ជាជីវៈ​, វគ្គ​ខ្លី និង​កម្មវិធីសិក្សា​ថ្នាក់​សាកលវិទ្យាល័យ ក៏ដូចជា​ព័ត៌មាន​អំពី​អាហារូបករណ៍​ដែល​ពាក់ព័ន្ធ និង​តម្រូវការ​ទិដ្ឋាការ​ផ្សេងៗ​។ ការចូលរួម​ពិព័រណ៍​នេះ និង​ការផ្តល់​ប្រឹក្សា​ទៅ​សិក្សា​នៅ​បរទេស​របស់​ស្ថាប័ន IDP គឺ​មិន​តម្រូវអោយ​បង់ប្រាក់​ទេ​។​
 
​លោក ម៉ៅ ស្រេង នាយក​ស្ថាប័ន​IDP ប្រចាំ​ប្រទេស​កម្ពុជា​ប្រសាសន៍ថា នេះ​គឺជា​ឱកាស​ដ៏​ពិសេស​សម្រាប់​សិស្ស និស្សិត​ដែលមាន​បំណង​ចង់ទៅ​បន្ត​ការសិក្សា​នៅ​បរទេស​។ លោក​បាន​បន្តទៀតថា​៖« កម្មវិធី​នេះ នឹង​ក្លាយជា​វេទិកា​មួយ​សម្រាប់​ស្វែងយល់​អំពី​ធនធាន​ទាំងអស់ ដែលជា​តម្រូវការ​សម្រាប់​ទៅ​សិក្សា​នៅ​អង់គ្លេស​។ ចំណាប់អារម្មណ៍​ទៅលើ​ឱកាស​ទៅ​សិក្សា​នៅ​អង់គ្លេស​មានការ​កើនឡើង ដែល​ស​បង្ហាញអោយឃើញ​ថា​នឹងមាន​ការកើតឡើង​នៅ​ចំនួន​អ្នកចូលរួម​កម្មវិធី​ព​ត៌មាន​ពី​ការសិក្សា និង​ពិព័រណ៍​ទាំងឡាយ​របស់​ស្ថាប័ន​អប់រំ IDP កម្ពុជា​។​
 
​ជាមួយគ្នានេះ លោក ឈាង វ៉ាន់​តាក់ ប្រធាន​ផ្នែក​ទំនាក់ទំនង​សិស្ស និស្សិត​ទៅ​សិក្សា​នៅក្រៅ​ប្រទេស ប្រចាំ​ស្ថាប័ន IDP បាន​ប្តេជ្ញា​ថា ស្ថាប័ន​ខ្លួន​នឹង​នៅតែ​បន្ត​ផ្តល់នូវ​សេវាកម្ម​ល្អ​បំផុត​ដល់​សិស្ស និស្សិត ដែល​ចាប់អារម្មណ៍​សិក្សា​នៅ​បរទេស​។ លោក​បាន​បន្ថែមថា​៖«​នេះ​គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់ សិស្ស និស្សិត និង​អាណាព្យាបាល​នៅ​កម្ពុជា បាន​ជួប​ជាមួយ​អ្នកតំណាង​មកពី​ជុំវិញ​ចក្រភព​អង់គ្លេស​»​។​
 
​ដោយឡែក មជ្ឈមណ្ឌល​អូ​ស្រា្ត​លី​សម្រាប់​ការបណ្តុះបណ្តាល (ACE) ក៏មាន​វត្តមាន​ក្នុង​កម្មវិធី​នេះដែរ និង​បាន​ផ្តល់នូវ​ព័ត៌មាន​ទាក់ទង​នឹង​ការសិក្សា​ភាសា​អង់គ្លេស ដើម្បី​ត្រៀមខ្លួន​បំពេញ​លក្ខខណ្ឌ របស់​ស្ថាប័ន​អប់រំ​អង់គ្លេស​។ មន្ត្រី​មណ្ឌល​ប្រលង IELTS ប្រចាំ​ប្រទេស​កម្ពុជា ក៏បាន​ចូលរួម​ផ្តល់​ប្រឹក្សា ពី​ការចុះឈ្មោះ​ប្រលង និង​ការ​ត្រៀមប្រលង IELTS​។ ស្របគ្នា​នេះដែរ មជ្ឈមណ្ឌល​តេស្ត​IELTS ប្រចាំ​កម្ពុជា នឹង​បើក​ដំណើរការ ក៏ដូចជា​កាត់​ខ្សែបូរ​ស្វាគមន៍​ដំណើរការ​បន្ទប់ CDI Lab របស់ខ្លួន​ជា​លើកដំបូង​ផងដែរ​។ ជាមួយនឹង​ប្រព័ន្ធ​ថ្មី​នេះ សាធារណជន​អាច​ជ្រើសរើស​ធ្វើតេស្ត IELTS  តាម​ប្រព័ន្ធ​កុំព្យូទ័រ​។ ប្រព័ន្ធ​តេស្ត IELTS CDI​នេះ ត្រូវបាន​គេ​រំ​ពឺ​ង​ទុក​ថា នឹង​ក្លាយជា​ជម្រើស​តេស្ត​ងាយស្រួល ដែល​ធ្វើអោយ​តម្រូវការ​តេស្ត IELTS កើនឡើង​ជុំវិញ​ពិភពលោក ក៏ដូចជា​ធ្វើអោយ​បេក្ខជន​ប្រលង មាន​សមត្ថភាព​ប្រើប្រាស់​ប​ចេ្ច​ក​វិទ្យា ដែល​កំពុង​រីកចម្រើន​។ ក្នុងនាម​ជា​មជ្ឈមណ្ឌល​តេស្ត​អន្តរជាតិ IELTS តែមួយគត់​នៅ​កម្ពុជា ស្ថាប័ន​អប់រំ IDP មាន​ក្តីរំភើប​រីករាយ ដែល​អាច​ផ្តល់​បទពិសោធ​ថ្មី​នេះ ដល់​សាធារណជន​នៅក្នុង​ប្រទេស​កម្ពុជា​។​
 
​អ្នកនាង Oum Syvan ប្រធាន​សមាគម​អតីត​និស្សិត Chevening កម្ពុជា បាន​ថ្លែង​ដូច្នេះ​៖«​ខ្ញុំ​តែងតែ​ពេញចិត្ត ក្នុងការ​ចូលរួម​កម្ម​វិធី​ដែល​រៀបចំឡើង​ដោយ​ស្ថាប័ន​អប់រំ IDP ទាំងអស់ ពីព្រោះ​ខ្ញុំ​បាន​ជួប​ជាមួយ​មនុស្ស​ជាច្រើន​ដែលមាន​សមត្ថភាព ឱកាស​សិក្សា និង​ការងារ​ដ៏​មានតម្លៃ និង​បទពិសោធន៍​ល្អៗ​ជាច្រើន​ទៀត​»​។​
 
​កម្មវិធី​ពិ​ព៍រណ៍​ការសិក្សា និង​អាហារូបករណ៍​នៅ​អង់គ្លេស នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី ១៩ ខែមករា ឆ្នាំ​២០១៩ នៅ​សាលា ACE សាខា​ទួលគោក ចាប់ពី​ម៉ោង​២​ល្ងាច ដល់​៧​យប់​។ សូម​អញ្ជើញ​ចូលរួម​ចុះឈ្មោះ​ដោយ​សេរី តាមរយៈ www.cambodia.idp.com/ukexpo ឬ 077 667 122៕

(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com