ជាតិ
សង្គមជាតិ
រដ្ឋបាលភ្នំពេញ នឹងសង់ផ្លូវអមសងខាងផ្លូវរថភ្លើង នៅផ្លូវលេខ៧០ និងលេខ៥ លោក ឃួន ស្រេង អភិបាលក្រុងភ្នំពេញ
× ភ្នំពេញ៖ ផ្លូវរថភ្លើងនៅតាមបណ្តោយផ្លូវលេខ៧០ និងលេខ៥ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ គ្រោងកសាងផ្លូវអមសងខាងផ្លូវរថភ្លើង ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះពិនិត្យមើល ដើម្បីសិក្សាគម្រោងសាងសង់នេះ។
សេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយដោយរដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី១៧ ខែមករា បានបញ្ជាក់ថា គម្រោងខាងលើ នឹងចាប់ផ្តើមសាងសង់ពីផ្លូវលេខ៧០ មកមហាវិថី គីម អ៊ីលស៊ុង មករង្វង់មូល កួចកាណុង និងនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ចាប់ពីគល់ស្ពានជ្រោយចង្វារ ដល់ចំណុចស្ថានីយ៍ទូរទស្សន៍ ស៊ីធីអិន។
សូមបញ្ជាក់ថា ផ្លូវរថភ្លើងចាប់ពីផ្លូវជាតិលេខ៥ ដល់ផ្លូវលេខ R6 មានប្រវែង ៦.២៨០ម៉ែត្រ៕
Tag:
ផ្លូវរថភ្លើង
ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com