អត្ថបទពាណិជ្ជកម្ម
AirAsia ជា​ជម្រើស​ក្នុងការ​ហោះហើរ​ទៅកាន់​ពិភពលោក ជាមួយនឹង​តម្លៃ​សមរម្យ
18, Jan 2019 , 3:32 pm        
រូបភាព
​ក្រុមហ៊ុន​អាកាសចរណ៍ AirAsia  ជា​ក្រុមហ៊ុន​អាកាសចរណ៍​ដែលមាន​តម្លៃ​ទាប​បំផុត​នៅលើ​ពិភពលោក​អស់​រយៈពេល​១០ ឆ្នាំ​មកហើយ​។ នេះ​បើ​យោងតាម​ក្រុមហ៊ុន Sky trax​។ ក្រុមហ៊ុន​នេះ បាន​បន្ត​ណែនាំ​ជើងហោះហើរ មកកាន់​ប្រទេស​កម្ពុជា និង​បាន​ភ្ជាប់​ប្រទេស​នេះ ទៅកាន់​១៣០​គោលដៅ ផ្សេងៗ​គ្នា​នៅ​ទូទាំង​អាស៊ីអាគ្នេយ៍ និង​ទ្វីបអាស៊ី ដោយ​អញ្ជើញ​ប្រជាជន​ខ្មែរ​ទាំងអស់ ពង្រីក​ព្រំដែន​ធ្វើដំណើរ​របស់ខ្លួន​។​
 
​បច្ចុប្បន្ន ក្រុមហ៊ុន​អាកាសចរណ៍ AirAsia ហោះហើរ​ចេញពី​ទីក្រុង​ចំនួន​៣ ពី​ប្រទេស​កម្ពុជា គឺ​ភ្នំពេញ ខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ ទៅកាន់​គោលដៅ​ចំនួន​៦ ពី​ភ្នំពេញ​-​បាងកក (​ដន​មឿង​), ភ្នំពេញ​-​កូ​ឡា​ឡាំ​ពួរ​, សៀមរាប​-​បាងកក​(​ដន​មឿង​), សៀមរាប​-​កូ​ឡា​ឡាំ​ពួរ​,​សៀមរាប​-​ភូ​កេ​ត និង​ព្រះសីហនុ​-​កូ​ឡា​ឡាំ​ពួរ​។ លើសពីនេះទៅទៀត ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ បានផ្តល់​នូវ​ការតភ្ជាប់​ជើងហោះហើរ ទៅកាន់​គោលដៅ​ជាច្រើន​ទៀត រហូតដល់ ១១០​គោលដៅ ដូចជា​កូរ៉េខាងត្បូង ជប៉ុន កោះ​បាលី ហុងកុង និង​សិង្ហ​បុរី​ជាដើម​។​


 
​នៅ​ឆ្នាំ​២០១៨ ក្រុមហ៊ុន​អាកាសចរណ៍ AirAsia បាន​ដឹកជញ្ជូន​អ្នកដំណើរ​ជាង ១.២៦​លាន​នាក់ ទៅ​និង​មកកាន់​ប្រទេស​កម្ពុជា ដោយ​រក្សាបាន​នូវ​កត្តា​ផ្ទុក​ជា​មធ្យម ៧៨%​។ តួលេខ​នេះ បានបង្ហាញ​ពីស​ញ្ញា​នៃ​ការកើនឡើង​នៃ​អ្នកដំណើរ​របស់ខ្លួន បានធ្វើ​ដំណើរ​ក្នុង​គោលដៅ​ទេសចរណ៍ ពាណិជ្ជកម្ម និង​ការវិនិយោគ ព្រមទាំង​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច នៅក្នុង​ប្រទេស​ទាំង​៣ រួមមាន​ប្រទេស​កម្ពុជា ថៃ និង​ប្រទេស​ម៉ាឡេស៊ី​។​


 
​លោកស្រី Laddawan Meesupwatana ប្រធាន​ផ្នែក​ផលិតផល​ប្រចាំ​ទីផ្សារ​ឥណ្ឌូចិន បាន​កត់សម្គាល់ថា នាពេល​បច្ចុប្បន្ន ក្រុមហ៊ុន​អាកាសចរណ៍ AirAsia បន្ត​ផ្ដល់​សេវា​លំដាប់ថ្នាក់​ពិភពលោក និង​បន្ថែម​ការតភ្ជាប់ ទៅកាន់​ទីតាំង​ថ្មី​ថែមទៀត​ទូទាំង​អាស៊ីអាគ្នេយ៍​។ ប្រទេស​ថៃ នៅតែ​ជា​គោលដៅ​កំពូល សម្រាប់​ប្រជាជន​កម្ពុជា ក្នុង​ការដើរ​ទិញ​អីវ៉ាន់ និង​ម្ហូបអាហារ​។ ចំណែក​ប្រទេស​ម៉ាឡេស៊ី គឺជា​គោលដៅ​ពេញនិយម សម្រាប់​ឱកាស​ពាណិជ្ជកម្ម និង​វិនិយោគ​។​


 
​លោកស្រី Laddawan បាន​មានប្រសាសន៍​បន្តទៀតថា​៖«​ប្រទេស​កម្ពុជា ប្រទេស​ឡាវ ប្រទេស​ភូមា និង​ប្រទេស​វៀតណាម មាន​សក្តានុពល​ដ៏​អស្ចារ្យ ហើយ​យើង​គួរតែ​មើលឃើញ​ផ្លូវ​ថ្មី និង​សកម្មភាព​សប្បាយរីករាយ​ជាច្រើន ពី​ក្រុមហ៊ុន​អាកាសចរណ៍ AirAsia នៅ​កម្ពុជា​។ យើង​សង្ឃឹមថា យើង​នឹង​ទទួលបាន​ការគាំទ្រ​ពី​ប្រជាជន​កម្ពុជា​»៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com