ក្នុងពេលខាងមុខនេះ អ្នកធ្វើតេស្តអាចធ្វើតេស្ត IELTS (ជាតេស្តភាសាអង់គ្លេសដ៏គួរឲ្យទុកចិត្តបំផុត) បាននៅលើកុំព្យូទ័រនៅមជ្ឍមណ្ឌលធ្វើតេស្តផ្លូវការសម្រាប់ការតេស្ត IELTS នៅកម្ពុជា នៅស្ថាប័ន IDP Education។
ជាមួយនឹងការកំណត់តេស្តលើកុំព្យូទ័រលលើកដំបូងដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី ២៦ ខែ មករា ឆ្នាំ ២០១៩ នៅបន្ទប់កុំព្យូទ័រសម្រាប់តេស្តរបស់ស្ថាប័ន IDP ជម្រើសថ្មីនេះផ្ដល់ឲ្យអ្នកធ្វើតេស្តនូវលទ្ធផលតេស្តយ៉ាងឆាប់រហ័ស (ក្នុងរយៈពេល ៥-៧ ថ្ងៃ ) និងជម្រើសកាលបរិច្ឆេទធ្វើតេស្តច្រើនជាងមុន។
ទោះបីជាអ្នកធ្វើតេស្តនៅពេលនេះមានជម្រើសរវាងការធ្វើតេស្ត IELTS លើកុំព្យូទ័រ ឬលើក្រដាសក៏ពិតមែនក៏ប៉ុន្តែខ្លឹមសារនៃការធ្វើតេស្តលើការស្ដាប់ ការអាន និងការសរសេរនៅតែមានលក្ខណៈដូចគ្នាដដែល ហើយការធ្វើតេស្តលើការនិយាយ នឹងបន្តធ្វើឡើងដោយផ្ទាល់ជាមួយមេប្រយោគធ្វើតេស្តធ្វើតេស្ត IELTS ដែលមានបទពិសោធន៍ និងមានការបញ្ជាក់ត្រឹមត្រូវ។
លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័ន IDP Education បានមានប្រសាសន៍៖ « បទពិសោធន៍ធ្វើតេស្តថ្មីនេះផ្តោតជាចម្បងទៅលើអ្នកធ្វើតេស្តជូននូវកាលប្រឡងច្រើនជាងមុនក្នុងមួយសប្តាស៍និងលទ្ធផលចេញឆាប់រហ័សជាងមុន ដោយបន្តរក្សាបាននូវទំនុកចិត្ត សុចរិតភាព នឹងសុវត្ថិភាពដែលអាចទុកចិត្តបានសម្រាប់ស្ថាប័ននានាដែលទទួលស្គាល់លទ្ធផលនេះ»។
លោក ម៉ៅ ស្រេង មានប្រសាសន៍បន្ថែមទៀតថា ៖ មតិកែលម្អរបស់អតិថិជនយើងចំពោះការអនុវត្តការធ្វើតេស្តលើដំបូងរបស់យើងនៅក្នុងប្រទេសដទៃទៀតបង្ហាញថា ការធ្វើតេស្ត IELTS លើកុំព្យូទ័រក្នុងបជ្ឍដ្ឋានធ្វើតេស្តស្ងប់ស្ងាត់នៅក្នុងបន្ទប់កុំព្យូទ័រដែលប្រើសម្រាប់ការធ្វើតេស្តនេះ ជួយពួកគេឲ្យមានអារម្មណ៍ងាយស្រួលសម្រាប់ការធ្វើតេស្ត»។
លោកបានបន្តថា ៖ «តាមរយៈតេស្ត IELTS អ្នកធ្វើតេស្តកំពុងទទួលបានការធ្វើតេស្តភាសាអង់គ្លេសដែលល្អបំផុត។ ពិន្ទុតេស្ត IELTS នេះ គឺជាឱកាសមួយក្នុងការបង្ហាញដោយមានភាពចំពោះសមត្ថភាពភាសាអង់គ្លេសរបស់អ្នកធ្វើតេស្តនៅក្នុងការធ្វើតេស្តយ៉ាងតឹងរឹងបំផុត និងអាចដណ្ដើមជ័យលាភីលើការប្រកួតប្រជែងនានា មិនថាតាមរយៈការដាក់ពាក្យសុំចូលរៀននៅសាកលវិទ្យាល័យដែលមានកិត្យានុភាពណាមួយ ឬនៅពេលអ្នកព្យយាមស្វែងរកអាជីពការងារមួយដែលអ្នកប្រាថ្នាចង់បាននោះទេ។
ស្ថាប័ន IDP Education គឺជាស្ថាប័នអប់រំអន្តរជាតិ និងបណ្ដុះបណ្ដាលភាសាអង់គ្លេសឈានមុចគេនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលវែងជាង ២៥ ឆ្នាំមកហើយ។ យើងមានក្ដីសោមនស្សរីករាយក្នុងការត្រួសត្រាយផ្លូវនាំមុខគេសារចាថ្មីម្ដងទៀតតាមរយៈការណៃនាំនូវជម្រើសនៃការធ្វើតេស្តនេះជូនដល់អតិថិជនរបស់យើងដែលមានបំណងចង់ធ្វើតេស្តជាសាកលនេះ។
តេស្ត IELTS ផ្ដល់ជូនតាមកុំព្យូទ័រ អាចស្វែងរកបាននៅមជ្ឍមណ្ឌលធ្វើតេស្តផ្លូវការសម្រាប់ការធ្វើតេស្ត IELTS នៅកម្ពុជា នៅស្ថាប័ន IDP Education ដែលមានអាសយដ្ឋាននៅទីតាំងមជ្ឍមណ្ឌល ACE សាខាទួលគោក អាគារ ០៨ ផ្លូវ ៦០០ កែងផ្លូវ ៣០៧ សង្កាត់ទួលគោក ភ្នំពេញ៕
សម្រាប់ព័ត៌មានបន្ថែម ឬដើម្បីកក់កន្លែងធ្វើតេស្តសូមចូលទៅកាន់