ជាតិ
ទីប្រឹក្សាដែលត្រូវបានតែងតាំងថ្មីនៅក្រសួងមហាផ្ទៃមាន១៥៧នាក់ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
× ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី៤ ខែមករា បានឡាយព្រះហស្តលេខា តែងតាំង និងផ្តល់ឋានៈ ជាទីប្រឹក្សាក្រសួងមហាផ្ទៃ ជូនដល់មន្ត្រីសរុប១៥៧រូប ដែលក្នុងនោះ ១៤រូបមានឋានៈស្មើរដ្ឋលេខាធិការ ៥២រូបមានឋានៈស្មើអនុរដ្ឋលេខាធិការ និង៩១រូប មានឋានៈស្មើអគ្គនាយក។
លោកស្រី អ៊ីវ ស្រ៊ី ជាស្ត្រីតែម្នាក់គត់ដែលស្ថិតក្នុងចំណោមទីប្រឹក្សាឋានៈស្មើរដ្ឋលេខាធិការ។ ក្នុងចំណោមទីប្រឹក្សាឋានៈស្មើអនុរដ្ឋលេខាធិការ ស្ត្រីមានចំនួន៣រូបដែលក្នុងនោះរួមមាន លោកស្រី សោម សួគ៌ា លោកស្រី ជ្រិន នារី និងលោកស្រី វីសាឌី។
លោកស្រី អ៊ឹម ឌូ លោកស្រី សាន់ សាវឿន ស្ថិតក្នុងចំណោមទីប្រឹក្សាដែលមានឋានៈស្មើអគ្គនាយក។ ជាមួយគ្នានេះ ឧត្តមសេនីយឯក៥រូប ឧត្តមសេនីយទោ៣រូប និងឧត្តមសេនីយត្រី២រូប ក៏ស្ថិតក្នុងចំណោមទីប្រឹក្សាសរុបទាំង១៥៧នាក់នោះផងដែរ៕
Tag:
ការតែងតាំង
ក្រសួងមហាផ្ទៃ
© រក្សាសិទ្ធិដោយ thmeythmey.com