ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជួយ​ចែករំលែក​! ទប់ស្កាត់​អាកា​រៈបេះ​ដូង​រីក ដោយ​គ្រាន់តែ​ទទួលទាន​អាហារ​ទាំងនេះ​
19, Jan 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អាកា​រៈបេះ​ដូង​រីក​មិនមែនជា​ជំងឺ​ទេ តែ​វា​គ្រាន់តែ​ជា​រោគសញ្ញា​របស់​ជំងឺ​ណាមួយ​ប៉ុណ្ណោះ​។ អ្នក​នឹងមាន​បញ្ហា​បេះដូង​រីក​ជា​លក្ខណៈ​បណ្តោះអាសន្ន​ដោយសារតែ​ស្ត្រេ​ស​ណាមួយ​ក្នុង​រាងកាយ​ដូចជា ការ​មាន​ផ្ទៃពោះ​, ឬ​ដោយសារតែ​ជំងឺ​ណាមួយ​ដូចជា ខ្សោយ​សាច់ដុំ​បេះដូង​, ជំងឺ​សរសៃឈាម​បេះដូង​, បញ្ហា​ប្រើស​បេះដូង ឬ​ចង្វាក់បេះដូង​មិនធម្មតា​។ អាកា​រៈបេះ​ដូង​រីក​អាច​បណ្តាលមកពី​បញ្ហា​ជាច្រើន​ដែល​ធ្វើអោយ​បេះដូង​ច្របាច់​កាន់តែខ្លាំង​ជាង​ធម្មតា ឬ​ខូច​ដល់​សាច់ដុំ​បេះដូង​។​


 
​ពេលខ្លះ​ការរីក​របស់​បេះដូង​ក៏​មិនដឹង​មូលហេតុ​ដែរ​។ បេះដូង​រីក​មានពេលខ្លះ​ក៏​មិនមាន​ចេញ​ជា​រោគសញ្ញា​អ្វី​ដែរ ហើយ​ខ្លះទៀត​បានជា​មានដូចជា ពិបាក​ដកដង្ហើម​, ចង្វាក់បេះដូង​លោត​មិនធម្មតា​, អស់កម្លាំង​ល្ហិតល្ហៃ​, បរិវេណ​ក្នុង​ពោះ​រាង​ធំ​ជាង​មុន និង​កើន​ទម្ងន់​។ ការរីក​បេះដូង​អាច​ព្យាបាល​បាន​តាមរយៈ​ការកែតម្រូវ​នូវ​មូលហេតុ​របស់​វា​។ ការព្យាបាល​អាចជា​ការ​ប្រើ​ថ្នាំ​, ការធ្វើ​ដំណើរការ​វេជ្ជ​សាស្ត្រ ឬ​ការវះកាត់​។ អាកា​រៈបេះ​ដូង​រីក​កាន់តែ​ងាយស្រួល​ព្យាបាល​នៅពេល​រកឃើញ​បាន​លឿន ដូច្នេះ​ចូរ​អោយ​គ្រូពេទ្យ​ពី​និត្យ​ទៅ​បើសិនជា​អ្នក​បារម្ភ​អំពី​បេះដូង​អ្នក​។ បើសិនជា​អ្នកមាន​រោគសញ្ញា​ថ្មី​ជាច្រើន​ដែល​បញ្ជាក់ថា​វា​មាន​ទំនាក់ទំនង​នឹង​បេះដូង​នោះ ចូរ​ប្រញាប់​ទៅ​ជួប​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​។ អាហារ​មួយចំនួន​ក៏​ជួយ​ទប់ស្កាត់ និង​ព្យាបាល​អាកា​រៈបេះ​ដូង​រីក​បាន​យ៉ាង​ប្រសើរ​ទោះបីជា​មិនជា​ដាច់​តែម្ដង​ក៏ដោយ ក៏​វា​ជួយ​គ្រង​គ្រង​ស្ថានភាព​។ ថា​តើ​អាហារ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹង​នូវ​អាហារ​ដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​ទប់ស្កាត់ ក៏ដូចជា​ព្យាបាល​អាកា​រៈ​នៃ​ជំងឺ​នេះ ៖
 
១. រមៀត 
 
​សារធាតុ curcumin ជា​អ្វីដែល​ធ្វើឱ្យ​រមៀត​មាន​ប្រសិទ្ធិភាព​ខ្ពស់​ប្រឆាំងនឹង​បញ្ហា​នៃ​អាកា​រៈបេះ​ដូង​រីក​។ រមៀត​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ដែលមាន​ប្រយោជន៍​បំផុត​ជាពិសេស​ប្រសិនបើ​រោគ​ឆ្លង​ណាមួយ​ជាដើម​ហេតុ​នៃ​បញ្ហា​រីក​បេះដូង​។ ការសិក្សា​ស្រាវជ្រាវ​ជាច្រើន​ក៏បាន​បង្ហាញ​ឱ្យដឹង​ផងដែរ​ថា ការទទួល​ទាន​រមៀត​អាចជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺខ្សោយបេះដូង​ដោយសារ​អាកា​រៈបេះ​ដូង​រីក​។​
 
២. តែ​បៃតង​
 
​ការទទួល​ទាន​តែ​បៃតង គឺ​ប្រសើរ​បំផុត​សម្រាប់​អ្នក​ដែល​ជួបប្រទះ​អាកា​រៈបេះ​ដូង​រីក ដោយសារ​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ តែ​បៃតង មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​គ្រប់គ្រង​កម្រិត​នៃ​សម្ពាធ​ឈាម ដោយ​ការបញ្ចុះ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​។ តែ​បៃតង ក៏​ជួយ​បន្សាប​ជាតិពុល​ផ្សេងៗ​ក្នុង​រាងកាយ​ផងដែរ​។​
 
៣. ទឹកក្រូច​ឆ្មារ​ស្រស់​
 
​ការទទួល​ទាន​ទឹកក្រូច​ឆ្មារ​មាន​ប្រសិទ្ធិភាព​ខ្ពស់​គួរឱ្យកត់សម្គាល់​ក្នុង​ការជួយ​គ្រប់គ្រង ក៏ដូចជា​ទប់ស្កាត់​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ដែល​អាច​បណ្ដាលឱ្យ​កើតមាន​អាកា​រៈបេះ​ដូង​រីក​។ ទឹកក្រូច​ឆ្មារ ក៏​ជួយ​ពង្រឹង​ស​សៃ​ឈាម ហើយ​កម្ចាត់​ជាតិ​ទឹក ឬ​សារធាតុ​រាវ​ដែល​លើស​ចេញពី​រាងកាយ​តាមរយៈ​លក្ខណៈសម្បត្តិ​បញ្ចុះ​ទឹកនោម​របស់​វា​ផងដែរ​។​
 
៤. ខ្ទឹមស​
 
​គ្រាន់តែ​ទទួលទាន​ខ្ទឹមស​ត្រឹមតែ​ពី ២ ទៅ ៣ កំពឹស​ក្នុង​មួយថ្ងៃ ក៏​ជួយ​គ្រប់​សម្ពាធ​ឈាម និង​ទប់ស្កាត់​បញ្ហា​នៃ​ជំងឺ​បេះដូង​បាន​យ៉ាង​ប្រសើរ​គួរឱ្យកត់សម្គាល់​។ ដូច្នេះ​អ្នក​ដែល​កំពុង​ជួបប្រទះ​អាកា​រៈបេះ​ដូង​រីក ក៏​អាច​ទទួលបាន​អត្ថប្រយោជន៍​ពី​ការទទួល​ទាន​ខ្ទឹមស​ទៀងទាត់​ផងដែរ​។ ខ្ទឹមស មាន​សមត្ថភាព​គ្រប់គ្រង​ការ​រលាក​ផ្សេងៗ​ក្នុង​រាងកាយ ក៏ដូចជា​កម្ចាត់​ចោល​នូវ​ពពួក​បាក់តេរី និង​វីរុស​ដែល​បង្ក​ការឆ្លង​មេរោគ​។​
 
៥. ទឹកឃ្មុំ​ឆៅ​
 
​ការ​ទទួលទាន​ទឹកឃ្មុំ​ឆៅ​ប្រមាណ​ពី ២ ទៅ ៣ ស្លាបព្រា​កាហ្វេ​ក្នុង​មួយថ្ងៃ​ជាប្រចាំ​អាចជួយ​ព្យាបាល​អាកា​រៈបេះ​ដូង​រីក តាមរយៈ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​លក្ខណៈសម្បត្តិ antimicrobial ដែល​វា​មាន​ផ្ទុក​។ ការ​ទទួលទាន​ទឹកឃ្មុំ ក៏​ជួយ​សម្រួល​បង្កើន​ចរន្តឈាម​រត់ ហើយ​កាត់បន្ថយ​ការទទួល​បន្ទុក​ហួសហេតុ​នៃ​បេះដូង​ផងដែរ​។​
 
៦. អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វី​តា​មី E 
 
​វីតាមីន E មិន​ត្រឹមតែ​ល្អ​សម្រាប់​សុខភាព​ស្បែក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ប្រសើរ​សម្រាប់​ស​សៃ​ឈាម​បេះដូង​ផងដែរ​។ ដូច្នេះ​របប​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅ​វីតាមីន E ចាំបាច់​ណាស់​សម្រាប់​អ្នក​ដែលមាន​បញ្ហា​បេះដូង​រីក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com