ជាតិ
សង្គមជាតិ
ក្រសួងអប់រំ ជ្រើសរើសសិស្សប្រឡង អានអត្ថបទ,ស្មូត និងនិពន្ធកំណាព្យ ដើម្បីសាទរទិវាជាតិអំណាន
× ភ្នំពេញ៖ ដើម្បីសាទរទិវាជាតិអំណាន ១១មីនា ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការប្រឡងអានអត្ថបទ ស្មូត និងនិពន្ធកំណាព្យ។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ ការប្រឡងអានអត្ថបទ បេក្ខជនត្រូវជាសិស្សបឋមសិក្សាថ្នាក់ទី៤ ដល់ទី៦។ រីឯការប្រឡងស្មូតកំណាព្យ ត្រូវជាសិស្សមធ្យមសិក្សាបឋមភូមិ ចាប់ពីថ្នាក់ទី៧ ដល់ទី ៩។ ចំណែកការប្រឡងតែងនិពន្ធកំណាព្យ គឺត្រូវជាសិស្សបឋមសិក្សាទុតិយភូមិ ចាប់ពីថា្នក់ទី១០ ដល់ទី១២។
ក្នុងសេចក្តីប្រកាសដដែល បានបញ្ជាក់ថា លោកគ្រូអ្នកគ្រូនៅតាមសាលាទូទាំងរាជធានីខេត្ត ត្រូវបញ្ជូនឈ្មោះបេក្ខជនប្រឡង មកកាន់នាយកដ្ឋានអភិវឌ្ឍកម្មសិក្សា ឲ្យបានមុនថ្ងៃទី២០ ខែកុម្ភៈ ដើម្បីឲ្យបេក្ខជន ត្រៀមប្រឡងអានអត្ថបទ ស្មូត និងតែងកំណាព្យ ដែលនឹងធ្វើនៅថ្ងៃទី៨ និងទី៩ ខែមីនា នៅអគាររដ្ឋបាលថ្មី នៃក្រសួងអប់រំ យុវជន និងកីឡា(សាលាបឋមសិក្សាចៅពញាហុក)។ ក្រសួងអប់រំ នឹងជ្រើសរើសជ័យលាភី ពីលេខ១ ដល់លេខ៣ ដើម្បីទទួលបានរង្វាន់ សម្តេចតេជោ ហ៊ុន សែន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅលេខទូរសព្ទ ០១២ ៦៩១ ២៩៦ និង០១២ ៩២៨ ៦៩១៕
© រក្សាសិទ្ធិដោយ thmeythmey.com